ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​កក់​ខែ​ចែត្រ​បង្កឱ្យ​មាន​ខ្យល់​ព្យុះ​បំផ្លាញ​ផ្ទះ៩៦ខ្នង​នៅ​ស្រុកបវេល​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួនជិត​១០០ខ្នង ក្នុង​ឃុំចំនួន​២ រួមទាំងអគារ​ក្នុងបន្ទាយ​យោធា​ផង​នៅស្រុកបវេល បានរង​ការ​ខូចខាត​ដោយសារខ្យល់​ព្យុះ​ កាលពីវេលាម៉ោង៣​រសៀលថ្ងៃទី៧ មេសា ២០១៤ ដែលជា​ការរងគ្រោះ​លើកទី​៤ ដោយសារ​គ្រោះ​ធម្ម​ជាតិ​ក្នុងរដូវ​ប្រាំង ដែលប៉ះ​ទង្គិចធ្ងន់ធ្ងរ​ជាងគេទៅ​លើស្រុកមួយ​នេះ ក្នុងចំណោមស្រុក​នានា​ខេត្តបាត់​ដំបង។

លោកអឿម ទិត អធិការនគរ​បាលស្រុកបវេល​បានឱ្យដឹងថា ភ្លៀងដែលលាយ​ឡំដោយ​ខ្យល់បោក​បក់ខ្លាំង​ ​មានរយៈពេល​១ម៉ោង​កាល​ពីរសៀលនេះ បាន​ប៉ះទង្គិចទៅលើឃុំ​ឃ្លាំងមាស និង​ឃុំក្តុលតា​ហែន ក្នុងស្រុកបវេល ។ លោកបន្តថា ខ្យល់ព្យុះនេះ​បានបំផ្លាញ​លំនៅ​ឋានរបស់ប្រជាពលរដ្ឋ​អស់ចំនួន៩៦​ខ្នង ក្នុងនោះរលំ​ទាំងស្រុង​ចំនួន៤៣​ខ្នង។ ក្រៅពីនេះមាន​រលំ​រោងដាក់រថក្រោះ​របស់​យោធា​​វរសេនា​តូច​លេខ៦៧ នៅភូមិអូរ​ដូនពៅ ឃុំក្តុលតា​ហែន​អស់៤ខ្នង​ និងរលំអគារ​សម្រាប់​ស្នាក់នៅក្នុងអង្គភាព​នេះ​សង្កត់លើរថ​យន្ត​កាមរី១គ្រឿងផង ។ ប៉ុន្តែលោក​អធិការបាន​បញ្ជាក់ថា គ្រោះធម្មជាតិ​លើកនេះ មិនបង្កដល់គ្រោះ​ថ្នាក់មនុស្សដូចលើក​មុនៗ​​នេះ​ទេ។

កោះសន្តិភាពបាន​ព្យាយាមទាក់ទងតាមទូរស័ព្ទ​ ដើម្បី​សុំ​ការបំភ្លឺបន្ថែម​ពី​ផលប៉ះពាល់​ដោយសារគ្រោះ​ធម្មជាតិ​នារដូវប្រាំង​ខាង​លើ​នេះ ​ពីលោក​សឿម ប៊ុនរិទ្ធ នាយករដ្ឋបាលសាលា ខេត្ត។ ប៉ុន្តែលោកបាន​ចុចផ្ដាច់ទូរស័ព្ទ និងមិនលើកទូរ​ស័ព្ទតែម្ដង ដែលបញ្ហា​នេះ​បានធ្វើឱ្យ​មានការរិះគន់ពី​មន្រ្តីនានា និងអ្នកសារព័ត៌មានអាជីព​មួយ​ចំនួន ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព