ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រយៅ​គុក​ឱ្យ​ច្បាស់​ក្រឡែត​ទើបតែ​ចេញ​​សោះ​ឃើញ​នាង​ទំនង​ឆក់​១​ប្រាវ​ចូល​គុក​វិញ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ​ទើបតែ​បាន​ជិត​មួយ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ហើយ​វាយ​ជន​រង​គ្រោះជា​ស្ត្រីជន​បរទេស​រូប​នោះ​ឲ្យ​រង​របួស​ថែម​ទៀត​ផង​កាល ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ចំការ​ស្វាយ​ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ…

ខេត្តកំពត ៖ ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ​ទើបតែ​បាន​ជិត​មួយ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ហើយ​វាយ​ជន​រង​គ្រោះជា​ស្ត្រីជន​បរទេស​រូប​នោះ​ឲ្យ​រង​របួស​ថែម​ទៀត​ផង​កាល ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ចំការ​ស្វាយ​ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ អុក រ៉ា​ដា ហៅ គក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រីជន​បរទេស​រួច​ហើយ​ជនសង្ស័យ​រូប​នេះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅ​ក្បែរ​លំនៅ​ឋាន​របស់​ខ្លួន​ដែល​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈើទាល ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ព្រមទាំង​ស្តាប់​ការ​រាយ​ការ​ពី​ជន​រង​គ្រោះ​នូវ​ភិនភាគ​ជនសង្ស័យ​ទើប​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនល្មើស​រួច​ទើប​ឈាន​ទៅ​តាម​ប្រមាញ់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ។ ពេល​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ចំណុច​ដែល​ជនសង្ស័យ​លាក់ខ្លួន​នៅ​ពេល​ជនសង្ស័យ​ឃើញ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជិះ​ម៉ូតូ​ដេញចាប់​រហូត​ឃាត់ខ្លួន​រហូត​បាន ។

ប្រភព​បាន​បន្ត​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួម​នឹង​វត្ថុ​តាង​ដែល​ជនសង្ស័យ​ឆក់​បាន​ពី​ជនបរទេស​នោះ​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​បាន​មក​វិញ​ដែល​មាន​ដូច​ខាងក្រោម កាបូប​យួរដៃ​គ្មាន​ម៉ាក​ពណ៌​ខ្មៅ​មួយ​, កាបូប​យួរដៃ​ម៉ាក CHARLES&KITE, កាបូប​យួរដៃ​ពណ៌​ពងមាន់​មួយ​, កាបូបស្ពាយ​ម៉ាក DG ពណ៌​ត្នោត​លាយ​ក្រឡា​ឈាម​ជ្រូក​, កាបូបស្ពាយ​មាន​ម៉ាក LV ពណ៌​ខៀវ​លាយ​ក្រហម​, កាបូបស្ពាយ​ដៃ​ពណ៌​ពងមាន់​មួយ​, កាបូបស្ពាយ​មានពណ៌​ខៀវ​លាយ​ក្រហម​, ទូរស័ព្ទម៉ាក iPhone 6 ១គ្រឿង, កាបូបស្ពាយ​មាន​ម៉ាក DG ពណ៌​ខ្មៅ​លាយ​ក្រហម​បៃតង​, ប្រាក់​ដុល្លារ​(​លុយ​សែន​)2130$ និង​សំបុត្រ​ទិញ​ម៉ូតូ​មួយ​សន្លឹក​, កាបូបដៃ​ចម្រុះ​ពណ៌​ក្រឡា​ការ៉ូ​, អត្តសញ្ញាណ​ប​ណ្ណ័​ជនបរទេស សៀវភៅ​ពិនិត្យ​សុខភាព និង​កាត​ផ្សេង​ទៀត​មួយ​ចំនួន ។

មូលហេតុ​បង្ក្រាប​បាន ដោយសារ​ជន​រង​គ្រោះ​ដឹង​ថា ជនល្មើស​បាក់​ធ្មេញ​ហើយ​ចាំ​លេខ​ម៉ូតូ​ជនល្មើស ព្រមទាំង​ជន​រង​គ្រោះ​រៀបរាប់​ពី​ភិនភាគ​ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​គ្រប់គ្រង​ទើប​ឈាន​ទៅ​ឃាត់ខ្លួន​បាន ។ ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​យក​ដំបង​ឈើ វាយ​ត្រូវ​កែងដៃ​ឆ្វេង និង​ភ្លៅ​ឆ្វេង​រង​របួស​ហើម​ជាំ រួច​ឆក់​យក​កាបូបស្ពាយ​ជិះ​ម៉ូតូ​គេច​បាត់​តែ​ម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​របស់​គេ​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ក្នុង​ខេត្តកំពត និង​កន្លែង​ផ្សេង​ទៀត​ដើម្បី​បង្ក្រាប​ឲ្យ​អស់​កុំ​ឲ្យ​ពួក​នេះ​ធ្វើ​សកម្មភាព​បន្ត​ទៅ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ