ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំងរៀបចំពិធី​ជួបជុំ​កល្យាណ​មិត្ត​អបអរ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ និង​ផ្តល់អំណោយ​ដល់​អ្នក​កាសែត​​មានជំងឺ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ អ្នក​យកព័ត៌​មាន២នាក់​នៅក្នុងអង្គភាព​សារព័ត៌មាន២​ផ្សេងគ្នា ដែល​មាន​ជំងឺ​លើស​ឈាមស្លាប់មួយចំហៀងខ្លួន បាន​ទទួល​អំណោយពី​ក្រុមអ្នកសារព័ត៌​មានប្រចាំ​ខេត្តកំពង់​ឆ្នាំង ក្នុងកម្មវិធីប្រារព្ធ​ពិធីជួបជុំ​កល្យាណ​មិត្ត អបអរសាទរ​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ដែលរៀបចំឡើង​ដោយ​​អ្នកយកព័​ត៌មាន​អង្គភាព​ខុសៗ​គ្នា កាលពីល្ងាច​ថ្ងៃទី៦ ​មេសា ​២០១៤ កន្លងមក​ ស្ថិតនៅ​ក្នុង​​ស្ថានីយវិទ្យុ​ហ្វេអឹម​១០៤.៧០ ​ក្នុងភូមិ​ត្រពាំង​ចឹក្សា សង្កាត់កំពង់​ឆ្នាំង ក្រុងកំពង់ឆ្នាំង។

អញ្ជើញជាអធិបតីភាព​ក្នុងពិធីជួបជុំកល្យាណមិត្ត​អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ក្នុងពេល​នោះ​ មានលោកឈួរ ច័ន្ទឌឿន អភិបាលខេត្ត, លោកជំទាវ​កែវ ច័ន្ទមុនី្ន តំណាង​រាស្រ្តមណ្ឌល​កំពង់ឆ្នាំង, លោកអភិបាលរ​ងខេត្ត និង​មន្ត្រីរាជការ​ចូលរួម​សរុបជិត​៣០០នាក់  និង​មាន​អញ្ជើ​ញ​ចូល​រួម​ពី​លោក​មាស រិទ្ធី នាយកព័ត៌មាន​ទូរស្សន៍​ហង្សមាស, លោកម៉ាយ៉ារិទ្ធ នាយក​ព័ត៌មានអប្សរា​ណែត, លោកនាយកព័ត៌មានទូរ​ទស្សន៍ប៉ុស្តិ៍​លេខ​៣ ដោយ​លោកទាំង៣​​បានជួយឧបត្ថម្ភ​ជា​ថវិកា៦០០ដុល្លារ​ចូលរួម​ស្វាគមន៍​ក្នុង​ពិធីនេះ​ផងដែរ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

​​