ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​កម្មក​​រ​​និយោជិត​​រោងចក្រ​​អេសអិល​​ចូល​​តុលាការ​​បំ​​ភ្លឺ​​ពាក់​ព័ន្ធ​​បទ​ល្មើស​​ញុះ​​ញង់ ហិង្សា​​ ខូច​ខាត​​ទ្រព្យសម្បត្តិ​សាធារណៈ​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ​៖ សាលាដំបូង​រាជធានី​​ភ្នំ​ពេញ នៅ​ព្រឹក​ថ្ងៃទី​​០៨ មេសា ២០១៤ បាន​កោះ​ហៅ​តំណាង​​​កម្មក​​រ​​និយោជិត​​រោងចក្រ​​អេសអិល០៣នាក់ ចូល​បំ​ភ្លឺ​​នៅ​​​តុលាការ​​ ពាក់​ព័ន្ធ​​បទ​ល្មើស​​ញុះ​​ញង់ ហិង្សា​​ ខូច​ខាត​​ទ្រព្យសម្បត្តិ​សាធារណៈ​​ នៅ​​រោងចក្រ​អេសអិល​​ ប្រព្រឹត្ត​​កាល​ពី​​ថ្ងៃ​​កន្លងមក​ ។

បើតាម​សេចក្តី​​រាយការ​ណ៍​បាន​ឱ្យដឹង​ថា តំណាង​​​កម្មក​​រ​​និយោជិត​​រោងចក្រ​​អេសអិល​ដែល​ចូល​​បំភ្លឺ​​តុលាការ​​ព្រឹក​នេះ មាន​លោក អាត់ ធន់ និង​​អ្នកស្រី​​ ប៉ាវ ផាន់​ណា អវត្តមាន​លោក រ៉ុង ឈុន ដែលប្រភពថា លោក​នៅក្រៅ​ប្រទេស ។ ពេល​នេះ​លោក ជា សុខ​​ហៀង​​ ចៅ​ក្រម​ស៊ើបសួរ​​សាលាដំបូង​រាជធានី​​ កំពុង​សាកសួរ​​តំណាង​​ទាំង​២នាក់​​ ។

គួរកត់សម្គាល់ថា បន្ទាប់​ពី​តំណាង​​ខាងលើ​​ចូល​​បំភ្លឺ​​នៅ​​ក្នុង​តុលាការ​​ គេ​ឃើញ​​ក្រុមសហជីព​​និង​​កម្មករ​​រោងចក្រ​​អេស​​អិល​​ប្រមាណ​​៣០​​ទៅ​​៤០​នាក់ បាន​​ប្រមូល​​ផ្តុំ​​​​គ្នា​នៅ​​មុខ​​សាលា​ដំបូង​​​​ ​ស្រែក​​តវ៉ា​​ឱ្យ​តុលាការ​​បញ្ឈប់ការ​​ចោទ​ប្រកាន់​​ដែល​​តំណាង​​រោងចក្រ​​បានប្តឹង​​ ។