ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ទុយោធុង​ហ្គាសផ្អើល​ក្នុងហាង​ខារ៉ាអូខេ​អ៊ិច​ហ្គោល

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​​ ​​​​មានការ​ភ្ញាក់​ផ្អើល​​ព្រលឹង​ចុង​សក់​​​គ្រប់​ៗ​​​គ្នា​ ខណៈ​ទុយោ​​ធុង​ហ្គាស​​នៅ​កន្លែង​ចុងភៅចម្អិន​​អាហារ​​ក្នុងហាង​ខា​រ៉ាអូខេ​​​​មួយកន្លែង​ត្រូវបាន​​​បង្ក​ឱ្យ​មា​នអគ្គិ​ភ័យ​​​ឆាប​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​​​ ។ ​ប៉ុន្តែ​សំណាង​​​​​ល្អ​ណាស់​​ដែល​ធុង​ហ្គាស​​​​​​នោះមិន​បានផ្ទុះ​ឡើង​​​​ ព្រោះពេល​នោះ​​គេ​បា​ន​យកបំពង់​​​​ពន្លត់​អគ្គិ​​​ភ័យ​​ជា​ច្រើន​បំពង់​​​​​ទៅ​បាញ់​​​​ពន្លត់​រហូត​​​​​​ដល់​រលត់​ទៅ​វិញ​​​​​ ​។

រាជធានី​ភ្នំពេញ​ ៖​​​ ​​​​មានការ​ភ្ញាក់​ផ្អើល​​ព្រលឹង​ចុង​សក់​​​គ្រប់​ៗ​​​គ្នា​ ខណៈ​ទុយោ​​ធុង​ហ្គាស​​នៅ​កន្លែង​ចុងភៅចម្អិន​​អាហារ​​ក្នុងហាង​ខា​រ៉ាអូខេ​​​​មួយកន្លែង​ត្រូវបាន​​​បង្ក​ឱ្យ​មា​នអគ្គិ​ភ័យ​​​ឆាប​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​​​ ។ ​ប៉ុន្តែ​សំណាង​​​​​ល្អ​ណាស់​​ដែល​ធុង​ហ្គាស​​​​​​នោះមិន​បានផ្ទុះ​ឡើង​​​​ ព្រោះពេល​នោះ​​គេ​បា​ន​យកបំពង់​​​​ពន្លត់​អគ្គិ​​​ភ័យ​​ជា​ច្រើន​បំពង់​​​​​ទៅ​បាញ់​​​​ពន្លត់​រហូត​​​​​​ដល់​រលត់​ទៅ​វិញ​​​​​ ​។

អ្វី​​ដែល​ជាការកត់សម្គាល់​​​នោះគឺ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ដែល​ចូល​ទៅច្រៀង​​សប្បាយ​​នឹង​ពួក​នាង​​ៗសាច់ស​ខ្ចី​​​​​​​​នៅ​ក្នុងបន្ទប់​​ហាង​ខារ៉ាអូខេ​​នោះ​បាន​នាំ​គ្នា​រត់​​ចេញ​យ៉ាង​ប្រសេច​​ប្រសាច​​​មក​​ក្រៅ​ទាំង​ព្រលឹង​ចុង​សក់​​ ។ ចំណែក​ឯ​សមត្ថកិច្ច​​ន​ិង​អាជ្ញា​​ធរ​​មូល​ដ្ឋាន​​​​​បានចេញ​​អន្តរាគមន៍​​​​​​និង​ត្រៀម​​រថយន្ត​​​ពន្លត់​​អគ្គិ​​ភ័យ​​ដើម្បីចេញ​ទៅបាញ់​ពន្លត់​ផង​ដែរ​ ប្រសិន​បើ​​ស្ថានការណ៍​​​មិន​អាច​គ្រប់​គ្រង​បាននោះ ។ ហេតុការណ៍នេះបាន​កើតឡើងកា​ល​ពីវេលា​ម៉ោង​​​​​​៦និង​​​​១៦នាទីល្ងាច​​ថ្ងៃទី​​៦​ មេសា​ ​នៅក្នុង​ហាង​ខារ៉ាអូខេ​​​​យីហោ​ អ៊ិច​ហ្គោល ដែលមាន​ទី​តាំង​ស្ថិត​នៅ​​តាមបណ្ដោយ​​ផ្លូវ​លេខ​២០០៤​ ក្នុង​​​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ ​។

​តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដ​ឹង​ថា មុន​ពេល​កើត​ហេតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុង​ភៅ​​នៅក្នុងហាង​ខារ៉ា​អូខេ​​មួយ​នោះ​បាន​បើក​ហ្គាស​​ដើម្បីចម្អិន​​​អាហារ​​ឱ្យ​ភ្ញៀវ​​ដែល​បាន​ចូល​ទៅ​ច្រៀង​​នៅទីនោះ​​​តាមការ​កុំម៉ង់​​​​ ។​ខណៈ​នោះ​​គេ​មិន​បាន​​ត្រួត​ពិនិត្យ​​​មើល​ទុយោ​ហ្គាស​ទេ ​​​​នៅ​ពេល​គេ​កាច់​ភ្លើង​​ក៏​បណ្ដាល​​ឱ្យ​ឆាប​​ឆេះ​​ឡើ​ង​តែម្ដង​ ។​ គ្រា​​​នោះ​ធុង​ហ្គាស​​​ទាំង​មូល​​ពោរ​ពេញ​​ទៅ​ដោយ​អណ្ដាត​ភ្លើង​ ប៉ុន្តែ​ចាត់​​ទុក​​​​ជា​សំណាង​​​ខ្លាំង​ណាស់​​ដែល​ធុង​ហ្គាស​​​​​​​​​ដ៏ធំ​នោះ​​មិន​បាន​ផ្ទុះ​ឡើង​​​បង្កឱ្យ​មាន​​មនុស្ស​​ណា​ម្នាក់​ត្រូវ​រង​របួស​ ដោយ​ភ្លាម​​ៗ​​នោះ​គេ​បាន​យក​​​​បំពង់​​​ពន្លត់​អគ្គី​ភ័យ​​​​ជា​ច្រើន​បំពង់​​ទៅបាញ់​​ពន្លត់​​​ទាន់​ពេល​វេលា​​​ ។ ដោយឡែកភ្ញៀវ​​​​​ដែល​ចូលច្រៀង​​​​​ខារ៉ាអូខេ​​​​ព្រម​ទាំង​​ពួកនា​ង​ៗ​​​​​​​​​នៅក្នុងហាង​​​ខារ៉ា​អូខេសុទ្ធ​តែ​​​ស្លៀក​ពាក់​បែប​សិចសីុ​​​​គួរ​ឱ្យ​ទាក​់ទាញផង​​​​​​នោះ​​បាន​នាំ​​​គ្នា​​រត់ប្រជែង​​​ជើង​​យក​រួច​ខ្លួន​​យ៉ាង​ប្រសេច​ប្រសាច​ចេញមក​ក្រៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថាន​ភាព​​​ភ័យ​ស្លន់​ស្លោ​​​​​​​​​​បំផុ​ត​​​​ ។ ប៉ុន្តែ​​ពុំ​មាន​​ការ​អះអាង​​ណា​មួយ​ថ​ា​​មាន​អ្នកណាម្នាក់​​​មាន​គ្រោះថ្នាក់​​​​​​​នៅ​ក្នុង​​​​​​ហេតុ​ការណ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះឡើយ​​ ។

​បាន​កត់​សម្គាល់​ថា ទីនោះ​​​​​មាន​ភោជ​នីយ​ដ្ឋាន​​​​​​​​​​​​​​​​​​​​​​​​ ហាង​ខា​រ៉ាអូខេ​​​ ផ្ទះ​សំណាក់​​ និង​ផ្ទះប្រជា​ពល​​រដ្ឋ​​​​​នៅជាប់​ៗ​​គ្នា​​ច្រើន​ស្អេកស្កេះ​ ប្រសិន​បើ​មិន​​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​​​​បាន​ទេ​ ប្រហែល​​ជា​​​នឹង​មាន​មហន្ត​រាយ​​​ធំ​កើត​ឡើង​​ជាក់​​ជាមិន​ខាន​​​​​ឡើយ​ ៕​