ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​3ខែ អ្នកស្លាប់​ចំនួន585​នាក់ របួស​ធ្ងន់-ស្រាល​2.225​នាក់

11 ឆ្នាំ មុន

រា​ជធានី​ភ្នំពេញ​៖​​​​​​យោង​​​តាម​របាយ​ការ​ណ៍​​របស់​នាយ​កដ្ឋាន​សណ្តាប់​ធ្នាប់​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​ទូទាំង​ប្រទេស​​ក្នុង​​ត្រី​មាស​ទី​១​​ ចាប់​ពីថ្ងៃទី​១១​ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៣​ ដល់​ថ្ងៃទី​១០​ ខែកុម្ភៈ​ឆ្នាំ​២០១៤​ កើត​ឡើង​១.៣០​៦​​លើក​​ ។ បើ​ប្រៀប​ធៀបនឹង​​ត្រី​មាស​​ទី១​ឆ្នាំ២០១៣​ ដែល​កើត​ឡើង​១.១៦៣​លើក​ គឺ​កើន​ឡើង​១៤៣​លើក​ ស្មើ​១២%​​ មនុស្ស​ស្លាប់​៥៨៥​នាក់​ បើ​ប្រៀប​ធៀប​ឆ្នាំ២០១៣

រា​ជធានី​ភ្នំពេញ​៖​​​​​​យោង​​​តាម​របាយ​ការ​ណ៍​​របស់​នាយ​កដ្ឋាន​សណ្តាប់​ធ្នាប់​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរា​ចរណ៍​​នៅ​ទូទាំង​ប្រទេស​​ក្នុង​​ត្រី​មាស​ទី​១​​ ចាប់​ពីថ្ងៃទី​១១​ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៣​ ដល់​ថ្ងៃទី​១០​ ខែកុម្ភៈ​ឆ្នាំ​២០១៤​ កើត​ឡើង​១.៣០​៦​​លើក​​ ។ បើ​ប្រៀប​ធៀបនឹង​​ត្រី​មាស​​ទី១​ឆ្នាំ២០១៣​ ដែល​កើត​ឡើង​១.១៦៣​លើក​ គឺ​កើន​ឡើង​១៤៣​លើក​ ស្មើ​១២%​​ មនុស្ស​ស្លាប់​៥៨៥​នាក់​ បើ​ប្រៀប​ធៀប​ឆ្នាំ២០១៣​ មនុស្ស​ស្លាប់​៥៤០​នាក់​ កើន​ឡើង​៤៥​នាក់​ស្មើ​៨​%​​ របួស​​ធ្ងន់​១.២៨១​នាក់​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៣​ របួស​ធ្ងន់​១.១៤៦​នាក់​ កើន​ឡើង​១៣៥​នាក់​ ស្មើ​១២%​​ របួស​ស្រាល​៩៤៤​នាក់​ បើ​ប្រៀប​ធៀប​ឆ្នាំ២០១៣​ របួស​ស្រាល​៧៥១​នាក់​ កើន​ឡើង​១៩៣​នាក់​ ស្មើ២​៦%។​

​​​គ្រោះ​​ថ្នាក​់​ចរា​ចរណ៍​ក្នុង​​ត្រី​មាស​ទី១​នេះ​ដែរ​​បណ្តាល​ឲ្យ​ខូច​ខាត​មូ៉តូ​១.៣២៨​គ្រឿង​​ រថយន្ត​តូច​៥១៥​គ្រឿង​​ រថយន្ត​ធំ១​៨៣​គ្រឿង​​ យាន​​ផ្សេងៗ​ខូច​ខាត​១២៣​គ្រឿង​ អ្នក​ថ្មើរ​ជើង​រង​គ្រោះ​១៤៥​នាក់​ និង​មិន​ពាក់​មួក​ពេល​គ្រោះ​ថ្នាក់​១.០៧១​នាក់​ បើ​ប្រៀប​ធៀប​ត្រី​មាស​ទី១​ ឆ្នាំ២០១៣​ ដែល​មាន​ចំនួន​៥៣៩​នាក់​ គឺ​កើន​​​ឡើង​៥៣​២នាក់​ ស្មើ​៩៩% ។ ​​​​របាយ​ការណ៍​ក៏​បាន​​​​​​​​​​បង្ហាញ​លម្អិត​​​​នៅ​តាម​​​​រាជ​ធា​នី​-​ខេត្ត ​សម្រាប់​​ត្រី​មាស​ទី១​ ឆ្នាំ២០១៤​នេះគឺ៖
១-​​រាជ​ធានី​ភ្នំពេញ​ កើត​ឡើង​២០១​លើក​ ជាប់​លេខ​១​ទូទាំង​ប្រទេស ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប​់​៦១​នាក់​ (​ប្រុស​៥៣​នាក់​​​ស្រី៨​នាក់)​​ របួស​ធ្ងន់​១៧៤​នាក់​ (ប្រុស​១៦០​នាក់​​ស្រី​១៤​នាក់)​​​​របួស​ស្រាល​៦៣​នាក់ (​ប្រុស​៥២​នាក់​​​ស្រី​១១​​នាក់​)​​ មិន​ពាក​់មួក​ពេល​គ្រោះ​ថ្នាក់​១៣០​នាក់​។

២​-ខេត្ត​កំពង់​ចាម​ កើត​ឡើង​៩៩​លើក​ មនុស្ស​ស្លាប់​៥១​នាក់​​ (ប្រុស​៣៩​នាក់​​ ស្រី១២​នាក់​​)របួស​​ធ្ងន់​៩៤​នាក់​ (ប្រុស​៦៩​នាក់​​ ស្រី២៥​នាក់​) របួស​ស្រាល​៧០​នាក់​​ (ប្រុស​៤៤នាក់​ ស្រី​២៦​​នាក់​)​ មិន​ពាក់​មួក​ពេល​គ្រោះ​ថ្នាក់​៥៧​នាក់ ។ ៣​-ខេត្ត​កណ្តាល​ កើត​ឡើង​៨៤​លើក​ មនុស្ស​ស្លាប់​៦០​នាក់ (​ប្រុស​៥១​នាក់​ ស្រី៩នាក់)​ របួស​​ធ្ងន​់៧៦​នាក​់ (ប្រុស​៦១​នាក់​ ស្រី១​៥នាក់​)​ របួស​ស្រាល​៦៤​នាក់​ (ប្រុស​៣៩​នាក់​ ស្រី២​៥នាក់​) ។ ៤-ខេត្ត​ព្រៃវែង​ កើត​ឡើង​៨៣​លើក​ មនុស្ស​ស្លាប់​៣២​នាក់​​ (ប្រុស​២៥​នាក់​ ស្រី​៧នាក់​)​ របួស​ធ្ងន់​៩១​នាក់​​ (ប្រុស​៧៤​នាក់​ ស្រី១​៧​នាក់)​​ របួស​ស្រាល​៥៥​នាក់​ (ប្រុស​៣៩​នាក់​​​ ​ស្រី​១៦​​នាក់​)​​មិន​ពាក​់មួក​ពេល​មាន​គ្រោះ​ថ្នាក់​៩០​នាក់​ ។

៥-​ ខេត្ត​​ព្រះ​សីហនុ​ កើត​ឡើង​៧១​លើក​ មនុស្ស​ស្លាប់​៣៥​នាក់​ (ប្រុស​៣១​នាក់​​ ស្រី៤​នាក់)​​​ របួស​ធ្ងន់​៦៣​នាក់​ (ប្រុស​៤៥​នាក់​ ស្រី១៨​នាក់​) ​​របួស​ស្រាល​៩០​នាក់​ ​​(​ប្រុស​៤៩​នាក់​ ស្រី​៤១​​នាក់​)​ មិន​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក​់៣៨នាក់​ ។ ៦-ខេត្ត​តាកែវ​ កើត​ឡើង​៧០​​លើក ​មនុស្ស​ស្លាប់​២៩​នាក់​​ (ប្រុស​២៥​នាក់​ ស្រី៤​នាក់)​​ របួស​ធ្ងន់​៦៨​នាក់​ (​ប្រុស​៥៧​នាក់ ​ស្រី១​១​នាក់)​​ របួស​ស្រាល​៧១នាក់​ (ប្រុស​៤៥នាក់​ ស្រី​២៦​នាក់​)​ មិន​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​៣៣​នាក់​ ។ ៧-​ខេត្ត​បាត​់ដំបង​ កើត​ឡើង​៦៨​លើក​ មនុស្ស​ស្លាប​់​៣៥​នាក់​(​ប្រុស​២១​នាក់​ស្រី​៤​នាក់)​​​ របួស​ធ្ងន់​៥៩​នាក់​ (ប្រុស​៤១​នាក់​​ ស្រី​១៨​នាក់)​​​ របួស​ស្រាល​៤២​នាក់ (ប្រុស​​៣៦​នាក់​​​​ ស្រី៦​នាក់​​)​​មិន​​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​៣៥​នាក់​ ។

៨-ខេត្ត​កំ​​ពត​ កើត​ឡើង​៦០​លើក ​មនុស្ស​ស្លាប់​១៧​នាក់​ (ប្រុស​១៣​នាក់ ​ស្រី៤​នាក់​)របួស​ធ្ងន់​៩៤​នាក់​​ (ប្រុស​៦២​នាក់​ស្រី​៣២​នាក់​​ )របួស​ស្រាល​៣៧​នាក់ (​ប្រុស​២៧​នាក់​​ ស្រី១០​នាក់​​ )​​មិន​ពាក់​​មួក​​ពេ​ល​មា​ន​​គ្រោះ​​ថ្នាក់​​៧៧​​នាក់​ ។ ៩-​ខេត្ត​​បន្ទាយ​មាន​ជ័យ​ កើត​ឡើង​៥៩​លើក​មនុស្ស​​ស្លាប​​់​​៣៧​​នាក់ (ប្រុស​​៣​៤​​នាក់​ ស្រី​៣​នាក់​ )​​ របួស​ធ្ងន់​៤៩​នាក់​ (ប្រុស​៤០​នាក់​ ស្រី​៩​នាក់​)​របួស​​​ស្រា​ល​៣៧​នាក់​ (ប្រុស​២៣​នាក់​ស្រី​១៤​​​នាក់​)​ មិន​ពាក​់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​៣១​នាក់​។​ ១០-ខេត្ត​កំពង់​ឆ្នាំង​ កើត​ឡើង​៥៩​លើក​ មនុស្ស​ស្លាប់​២៨​នាក់​​ (ប្រុស​២៤​នាក់​​ ស្រី​៤​នាក់​​)​ របួស​ធ្ងន់​៤៥​នាក់​​ (ប្រុស​៣៧​នាក់​​ ស្រី​៨​នាក់​)របួស​​ស្រាល​៥១​នាក់​​ (​ប្រុស​២៩​នាក់​ ស្រី​២២​នាក់​) មិន​ពាក់​មួក​ពេល​មាន​គ្រោះ​៧៧​នាក់​។​

១១-ខេត្ត​ក្រចេះ​កើត​ឡើង​៥៣​លើក​ មនុស្ស​ស្លាប់​៣១​នាក់​ (ប្រុស​២៣​នាក់​ ស្រី​៨​នាក់)​​ របួស​ធ្ងន់​៥៩​នាក់​ (ប្រុស​៤៦​នាក់​ស្រី​១៣​នាក់)​​​ របួស​ស្រាល​១៩​នាក់​ (​ប្រុស​៨​នាក់​ស្រី១១​នាក់​​)​ មិន​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​៣៦​នាក់​ ។
១២-ខេត្ត​ពោធិ៍​សាត់​ កើត​ឡើង​៤៨​លើក​មនុស្ស​ស្លាប់​​​២០​នាក់​ (​ប្រុស​១៨​នាក់​​ ស្រី​២​
នាក់​ )​ របួស​ធ្ងន់​៤៣​នាក់​​ (ប្រុស​៣២​នាក់​ ស្រី​១១​នាក់​)​ មិន​ពាក​់មួក​ពេល​មាន​គ្រោះ​ថ្នាក់​២៥​នាក់​ ។
១៣-ខេត្ត​កំពង់​ស្ពឺ ​កើត​ឡើង​៤០​លើក​ មនុស្ស​​ស្លាប់​២១​នាក់​​ (ប្រុស​១៧​នាក់​​ ស្រី​៤​​នាក់)​​ របួស​ធ្ងន់​៤៥​នាក់​ ​(ប្រុស​៣៤​នាក់​​ ស្រី​១១នាក់​​) របួស​ស្រាល​២៤​នាក់ ​(ប្រុស​១៦​នាក់​ ស្រី​៨នាក់)​​ មិន​ពាក់មួកពេល​មាន​គ្រោះ​ថ​្នាក់​៥២​នាក់​ ។
​១៤-ខេត្ត​រតន​គិរី​ កើត​ឡើង​៣៨​លើក​ មនុស្ស​ស្លាប់​១៥​នាក់​ (ប្រុស​១៣​នាក់​​ ស្រី​២
​នាក់​​ )​ របួស​ធ្ងន់​៤៤​នាក់​ (ប្រុស​៣៧​នាក់​ ស្រី​៧​នាក់)​​ របួស​ស្រាល​២៥​នាក់​​ (​ប្រុស​១៣នាក់​ ស្រី​១២​នាក់)​​ មិន​ពាក់​មួកពេល​មាន​គ្រោះ​ថ្នាក​់២០​នាក់​ ។ ១៥-ខេត្ត​សៀម​រាប​ កើត​ឡើង​៣៦​លើក​ មនុស្ស​ស្លាប់​១៨​នាក់​​​​​​​​​ (ប្រុស​១៤​នាក់​ ស្រី​៤​
នាក់​​ )​របួស​ធ្ងន់​៣២​នាក់​​ (ប្រុស​២៧​នាក់​ ស្រី​៥​នាក់)​​ របួស​ស្រាល​២៤​នាក់​ (ប្រុស​១៥​នាក់​ ស្រី​៩​នាក់)​​ មិន​​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​១៨
​នាក់ ។

១៦-ខេត្ត​ព្រះ​វិហារ​ កើត​ឡើង​៣៦​លើក​ មនុស្ស​ស្លាប់​២១​នាក់​ (ប្រុស​១៧​នាក់​ ស្រី​៤​
នាក់​​) របួស​ស្រាល​៤៦​នាក់​ (ប្រុស​៣២​​នាក់​ ស្រី​១៤​នាក់)​​ មិន​ពាក​់​មួក​ពេល​មាន​គ្រោះថ្នាក់​៤៨​នាក់​ ។​
១៧-ខេត្ត​ស្វា​យរៀង​ កើត​ឡើង​៣៤​លើក​ មនុស្ស​ស្លាប់​២១​នាក់​ (ប្រុស​១៨​នាក់​ ស្រី​៣
​នាក់​​)​ របួស​ធ្ងន់​៦០​នាក់​ (ប្រុស​៣២​នាក់​ ស្រី​​២៨​​នាក់​) របួស​ស្រាល​៨៥​នាក់​ ​​(ប្រុស​២៧​នាក់​ ស្រី​៥៨នាក់​​) មិន​​​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​៣៥​នាក់​ ។
១៨-ខេត្ត​កោះក​ុង ​កើត​ឡើង​៣៣​លើក​មនុស្ស​ស្លាប់​៥​នាក់​​ (ប្រុស​​)​​ របួស​ធ្ងន់​២៤​នាក់​ (ប្រុស​​២១​នាក់​​ ស្រី​៣នាក់)​​ របួស​ស្រាល​៣១​​នាក់​ (ប្រុស​​២១​នាក​់ ស្រី​១០​នាក់​​) មិន​ពាក់​មួក​ពេល​មាន​គ្រោះថ្នាក់​២៥​នាក់​។
១៩-ខេត្ត​ឧត្តរ​មាន​ជ័យ​ កើត​ឡើង​៣៣​លើក​ មនុស្ស​ស្លាប់​១៥​នាក់​​ (ប្រុស​)​ របួស​ធ្ងន់​២៣​នាក់​(​ប្រុស​១៩​នាក់​​ ស្រី៤​នាក់​​​ )របួស​ស្រាល​១៨​ នាក់​ (​ប្រុស​១០​នាក់​ ស្រី​៨​នាក់)​​ មិន​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​៣១​នាក់​។
២០-ខេត្ត​កំពង់​ធំ​ កើត​ឡើង​២៨​លើក​ មនុស្ស​ស្លាប់​២៣​នាក់​ (ប្រុស​២០​នាក់​ ស្រី​៣
នាក​់​​ )​ របួស​ធ្ងន់​២២​នាក់​ (ប្រុស១៥​នាក់​ ស្រី​៧​នាក់)​​​របួស​ស្រាល​២០​នាក់​ (ប្រុស​១៣​នាក់​ ​ស្រី​៧​​នាក់​)​ មិន​ពាក់​មួក​ពេល​មាន​គ្រោ​ះថ្នាក​់២៥​នាក់ ។

២១-ខេត្ត​មណ្ឌល​គិរី​ កើត​ឡើង​២០​លើក​មនុស្ស​ស្លាប់​៧​នាក់​ (ប្រុស​) របួស​ធ្ងន់​២៦​នាក់​ (ប្រុស​២៤​នាក់​ ស្រី២​នាក់​)​ របួស​ស្រាល​៦​នាក់​ (ប្រុស​៥​នាក់​ស្រី​១​​នាក់​) ​មិន​ពាក​់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​១០​នាក់​។ ២២-ខេត្ត​កែប ​កើត​ឡើង​១៩​លើក ​មនុស្ស​ស្លាប់​៥​នាក់​​ (ប្រុស​៤​នាក់​​ ស្រី១​នាក់​)​ របួស​ធ្ងន់​២២​នាក់​ (ប្រុស​១៧នាក់​​ ស្រី៥​នាក់​)​ របួស​ស្រាល​១​៤នាក​​់ (ប្រុស​១៣​នាក់ ស្រី១​នាក់​) ​​មិន​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​២១​នាក់។ ២៣-ខេត្ត​​បៃ៉លិន​ កើត​ឡើង​១៧​លើក​ មនុស្ស​ស្លាប់​៦នាក់​ (ប្រុស​​) ​​របួស​ធ្ងន់​១​៥​នាក់​ (ប្រុស​១២​នាក់​​ ស្រី​៣នាក់)​​ របួស​ស្រាល​១២​នាក់​ ប្រុស​៩​នាក់​ ស្រ​ី​៣​នាក់​​ មិន​ពាក​់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​១៤​នាក់​។ ២៤-ខេត្ត​ស្ទឹង​ត្រែង​ កើត​ឡើង​១៧​លើក​មនុស្ស​ស្លាប់​២​នាក់​ (ប្រុស)​​ របួស​ធ្ងន់​៧​នាក់​(ប្រុស​៦នាក់​​ ស្រី​១នាក់)​​ ​របួស​ស្រាល​២២​នាក់(​ប្រុស​១៨​នាក់ ​ស្រី៤​នាក់) ​​មិន​ពាក់​មួក​ពេល​មាន​គ្រោះ​ថ្នាក់​២៦នាក់​ ។

ក្នុង​​​ខែ​កុម្ភៈ​ឆ្នាំ២០១៤​ ​(គិត​ពី​ថ្ងៃទី​១១​ ខែ​មករា​ ដល់​ថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ២០១៤)​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​៤៩៣​លើក​​បើ​ប្រៀប​ធៀបនឹង​ខែ​មករា​ ដែល​មាន​៤១០​​លើក​ គឺ​កើន​ឡើង​​៨៣​លើក​ ស្មើ​២០​%​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២២៨​នាក់​​លើ​១៧២​នាក់​​ កើន​៥៦​​នាក់​ ស្មើ​៣៣%​​​​(​ជនបរ​ទេស​​៤​នាក់​) ​​​​រង​​រ​បួស​៨៨១​នាក់​ លើ​​៦៤៧​នាក់ កើន​២៣៤​នាក់​​ស្មើ​៣៦%​ក្នុង​នោះ​របួស​ធ្ងន់​៤៨៧​នាក់​​​​​​លើ៣៧​៦នាក់​​កើន​១១១​នាក់​ស្មើ៣០​%​​​​​
(​​​ជន​បរទេស​១១​នាក់​​) របួស​ស្រាល​៣៩៤​នាក់​លើ​​២៧​១​នាក់​កើន​១២​៣នាក់​ ស្មើ​៤៥%​ក្នុង​នោះ​​​ជន​បរទេស២១​នាក់​ ៕