ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​ទំនៀមនំមិន​ធំជាង​នាឡិ ស្នេហា​ប្តូរផ្តាច់​ជំនះ​មេបា រួម​រស់ជា​ប្តី-ប្រពន្ធ​ស្រប​ច្បាប់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​​កំលោះ​​ក្រមុំ​​​២នាក់​ ដែល​ស្រទ្បាញ់​គ្នា​យ៉ាង​ស្មោះ​ស័្មគ្រ​​ និង​ប្តូរ​ផ្តាច់​​ទោះ​បី​​​មាន​ការ​​បំបែក​បំបាក់​​ពី​ឪពុក​ម្តាយ​​​ខាង​ស្រី​យ៉ាងណា​​​ក៏​ដោយ​ ក៏​​​ពួក​គេ​​នៅ​តែ​​ជម្នះ​ប្រពៃណី​​ នំមិន​ធំ​​ជាង​នាទ្បិ​ ហើយ​នាំ​គ្នា​​ទៅ​​កាន់​សាលា​​ឃុំ​វិហារ​​សួគ៌​ចុះ​សំបុត្រ​អាពាហ៍​​ពិពាហ៍​​រួចនាំ​គ្នា​មក​រៀប​​ចំ​ពិធី​មង្គល​ការ​​​នៅរាជធានី​ភ្នំពេញ​ ​និងត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ស្រី​​មក​រារាំង​​ដើ​ម្បី​នាំ​យក​​កូន​ស្រី​ត្រទ្បប់​​ទៅ​ផ្ទះ​វិញ​ ។ ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​​កំលោះ​​ក្រមុំ​​​២នាក់​ ដែល​ស្រទ្បាញ់​គ្នា​យ៉ាង​ស្មោះ​ស័្មគ្រ​​ និង​ប្តូរ​ផ្តាច់​​ទោះ​បី​​​មាន​ការ​​បំបែក​បំបាក់​​ពី​ឪពុក​ម្តាយ​​​ខាង​ស្រី​យ៉ាងណា​​​ក៏​ដោយ​ ក៏​​​ពួក​គេ​​នៅ​តែ​​ជម្នះ​ប្រពៃណី​​ នំមិន​ធំ​​ជាង​នាទ្បិ​ ហើយ​នាំ​គ្នា​​ទៅ​​កាន់​សាលា​​ឃុំ​វិហារ​​សួគ៌​ចុះ​សំបុត្រ​អាពាហ៍​​ពិពាហ៍​​រួចនាំ​គ្នា​មក​រៀប​​ចំ​ពិធី​មង្គល​ការ​​​នៅរាជធានី​ភ្នំពេញ​ ​និងត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ស្រី​​មក​រារាំង​​ដើ​ម្បី​នាំ​យក​​កូន​ស្រី​ត្រទ្បប់​​ទៅ​ផ្ទះ​វិញ​ ។ ​

ហេតុ​ការណ៍​នេះ​ បាន​ធ្វើឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​​៧យប់​​ថ្ងៃទី​៦ មេសា​ ​នៅក្នុង​​ភោជនី​យដ្ឋាន​​ម្លប់​​ស្បូវ​ត្រជាក់​ចិត្ត​​ ដែល​ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៦ ​ក្នុង​ភូមិ​​កៀន​ឃ្លាំង​ ​សង្កាត់​​ជ្រោយ​ចង្វា​ ​ខណ្ឌ​ឫស្សី​កែវ​។​​ទោះ​បី​ជា​​យ៉ា​ង​ណា​ ​ការ​មក​តាម​​ហៅ​កូន​​ឱ្យ​ត្រទ្បប់​ទៅ​វិញ​​​ មិន​បាន​​សម្រេច​​​ដូច​បំណង​ទ្បើយ​ ព្រោះ​ពួក​គេ​​បាន​ស្រទ្បាញ់​​និង​ស្មោះ​ស្ម័គ្រ​​នាំ​គ្នា​​មក​រៀប​​ការ​ដោយ​ស្រប​ច្បាប់​ ព្រោះ​វា​​ជា​សិទ្ធិ​​ដែល​មិន​អាច​​បំពាន​​បាន​​ ទោះ​បី​ជា​​មេ​បា​ក៏​ដោយ​ ។ ​

តួ​អង្គ​​សេ្នហា​នេះ ​ត្រូវ​គេ​ដឹង​ថា​ ខាង​ប្រុស​​ឈ្មោះ​​ ចាន់​ សេង​ពិសី​ ​អាយុ​​២៦​ឆ្នាំ​ ​មាន​ទី​លំ​នៅ​​​​ក្នុង​ភូមិ​តាកែវ​២​ ​ឃុំ​វិហារ​​សួគ៌​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្តាល​ ​និង​ខាង​ស្រី​ជា​កូន​ក្រមុំ​​ឈ្មោះ ស្រ៊ុន​ ​ផល្លី​ អាយុ​​២៤​ឆ្នាំ​ ​មានលំ​នៅ​ភូមិ​វិហារ​​សួគ៌​ត្បូង​ ​ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​​កណ្តាល​ ខេត្ត​កណ្តាល​ ។
តាម​ប្រភព​ព័ត៌​មាន​​ឱ្យដឹង​ថា​​ ពួក​គេ​​ទាំង​២នាក់​ បាន​ស្រទ្បាញ់​គ្នា​ប្រមាណ​ជាង​​២​ឆ្នាំ​​មក​ហើយ​ ​ខាង​ប្រុស​​ក៏​បាន​ឱ្យ​ឪពុកម្តាយ​​ចូល​ទៅ​ស្តី​ដណ្តឹង​​ចែ​ចូវ​តាម​ប្រពៃ​ណី​​ តែ​ខាង​ស្រី​​ពុំ​ព្រម​​លើក​​កូនឱ្យ​ទេ ។ ទោះ​ប​ី​ជា​យ៉ាង​នេះ​​​ក្តី​ ​ការ​ស្រទ្បាញ​់​​​ធំ​ជាង​​ផែន​​ពសុធា​ និង​ខ្ពស់​ជាង​​វេហាស៍​ បាន​ជំរុញ​​ឱ្យ​ពួក​គេ​​ជម្នះ​រាល់​គ្រប់​ឧប​សគ្គ​ ហើយ​បាន​​ទៅចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​​នៅ​សាលា​ឃុំ​​វិហារ​សួគ៌​​នៅថ្ងៃទី​​៤ មិថុនា ឆ្នាំ​២០១៣​ ​ដើ​ម្បី​ឱ្យ​​ក្លាយ​ទៅ​ជា​ប្តី​​​ប្រពន្ធ​ស្របច្បាប់​ ។ ​

ប្រភព​ដដែល​បន្ត​ថា ​បន្ទាប់​ពី​​រស់​នៅ​ជា​មួយ​គ្នា​ជាប្តី​​ប្រពន្ធ​ ដែល​​ឪពុក​ម្តាយ​ខាង​ស្រី​មិន​ទទួល​​ស្គាល់​ ពួក​គេ​​ក៏​បាន​រៀប​​ពិធី​មង្គល​​ការ ដែល​ភ្ជាប់​​ទៅ​នឹង​ថ្ងៃ​​ខួប​កំណើត​​កូន​ក្រមុំ​​ ដើ​ម្បី​ឱ្យ​ចាស់​ៗ​​​និង​មិត្ត​ភក្តិ​​ដឹង​ឮ​ថា​ ​ពួក​គេ​​បាន​រៀប​​ការ​​តាម​ប្រពៃណី​​​ហើយ​ ។ ​ប៉ុន្តែ​​ទី​​បំផុត​​ឪពុក​ម្តាយ​​បាន​តាម​បំបែក​បំបាក់​​ដដែល​​ ដោយ​នាំ​គ្នា​​មក​យក​​កូន​ស្រី​ត្រទ្បប់​​ទៅ​វិញ​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពេញ​​ភោជនីយដ្ឋាន​ ។ ​តាម​ព​័ត៌មាន​បន្ត​ទៀត​ថា នៅយប់​នោះ​​ក៏​បាន​ផ្អើល​​ដល់​នគរ​បាល​​មូល​ដ្ឋាន​​ចុះ​ទៅ​​សម្រប​សម្រួល​​ និង​សួរ​​នាំ​ចៀស​វាង​​មាន​ការ​​ប្រើ​ហិង្សា​។​ការ​ទាម​ទារ​​នាំ​កូន​ស្រី​ត្រទ្បប់​​ទៅ​វិញ​ មិន​បាន​​សម្រេច​នោះ​ទេ ​ហើយ​នៅវេលា​​ម៉ោង​ប្រមាណ​​ជិត​១០​យប់​​ ឪពុក​ម្តាយ​​ក៏​បាន​ត្រទ្បប់​​ទៅវិញ​ ។

ទោះ​បី​​ជា​យ៉ាង​នេះ​ក្តី​ កោះ​សន្តិ​ភាព​​ពុំ​បាន​ទទួល​ការ​បំភ្លឺ​​ណា​មួយពី​ឪពុក​ម្តាយ​​ និង​កូន​កម្លោះ​​កូន​​ក្រមុំ​​បាន​ទ្បើយ​ ​។ ជា​ការ​​ពិត​​​ គ្មាន​ឪពុក​ម្តាយ​​ណា​មួយ​​ចង់​ឱ្យ​កូន​​អាក្រក់​ ចង់​ឱ្យ​កូន​​វេទនា​នោះ​ទេ ​​តែ​​ក៏​ត្រូ​វ​យល់​​ថា ឪពុក​ម្តាយ​​អាច​បង្កើត​​រូប​កាយ​​កូន​បាន​មែន​ ​តែ​មិន​អា​ច​បង្កើត​​ចិត្ត​ពួក​គេ​​បាន​ទេ ​។ រឿង​រ៉ាវ​គូ​ស្រករ​​ជា​រឿង​​​អនា​គត​​កូន​ចៅ​ គួរ​​តែ​​សាទរ​​ដល់​ការ​ស្រទ្បាញ់​​គ្នា​ស្មោះ​ស័្មគ្រ​​ ប្រឹង​ប្រែង​​កសាង​​សង្គម​គ្រួសារ​​មួយ​ប្រកប​ដោយ​សុភ​មង្គល​ ទើប​កូន​​ចៅ​មាន​អនា​គត​​ភ្លឺ​ស្វាង​​ត្រចេះ​ត្រចង់​ ៕