ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​តារា​កំប្លែង នាយ សាន​ម៉ៅ បាន​ដឹក​​មក​ដល់​វត្ត​ព្រែក​ប្រា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ឆ្នាំ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ព្រឹក​នេះ​! មហាជន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​សិល្បករ​គ្រប់​ជំនាន់ ពិតជា​ទទួលយក​មិន​ទាន់​បាន​នូវឡើយ​ទេ…

រាជធានី​ភ្នំពេញ ៖ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ឆ្នាំ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ព្រឹក​នេះ​! មហាជន​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​សិល្បករ​គ្រប់​ជំនាន់ ពិតជា​ទទួលយក​មិន​ទាន់​បាន​នូវឡើយ​ទេ នៅ​ពេល​ដែល​ដឹង​ថា តារា​កំប្លែង​ដែល​មាន​សមត្ថភាព​ក្នុង​ពិភព​សិល្បៈ​នាយ សាន ម៉ៅ បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ​នោះ​។ ខណៈនោះ​ម្នាក់​ៗ​ស្រឡាំងកាំង​ស្ទើរ​គ្រប់​គ្នា ហើយ​គ្មាន​អ្វី​ក្រៅពី​ពាក្យ​ថា សោកស្តាយ​ការ​បាត់បង់​ធនធាន​សិល្បៈ ហើយ​នាំ​គ្នា​បួងសួង​ឲ្យ​លោក​ទៅ​កាន់​សុគតិភព​ប៉ុណ្ណោះ​។

ចំណែក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​តារា​កំប្លែង​រូប​នេះ គឺ​ដោយសារ​ស្ទះ​បំពង់ខ្យល់ ហើយ​គាំងបេះដូង បន្ទាប់​ពី​ដឹក​មក​ពី​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ថៃ ។

ហើយ​សព​តារា​កំប្លែង​នាយ​សាន ម៉ៅ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​សោ​រ៍ ទី​៥ ខែតុលា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​៤​រសៀល ស្ថិត​នៅ​វត្ត​ព្រែក​ប្រា សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ខាង​មុខ​ហើយ​។

គួរ​បញ្ជាក់​ថា លោក សាន ម៉ៅ ហៅ​នាយ​សេដ្ឋី​អ៊ូ​រ៉ា​ន់ ដែល​បាន​ទទួលមរណភាព​នៅ​ក្នុង​មន្ទីរ​ពេទ្យ ប្រទេស​ថៃ ដោយសារ​រោគាពាធ នៅ​វ​ម៉ោង​៦​ល្ងាច ថ្ងៃ​ពុធ ទី​២ ខែតុលា ឆ្នាំ​២០១៩​។

គួរ​រំលឹក​ថា តារា​កំប្លែង​លោក ធូ ចំ​រ៉ុ​ង ហៅ​សាន ម៉ៅ គឺជា​តារា​កំប្លែង​ដែល​មានឈ្មោះ​បោះ​សំឡេង​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​សន្លប់​ស្តូកស្ដឹង​ជា​ច្រើន​ខែ​មក​ហើយ​។ ដោយសារ​ការ​ព្យាបាល​នៅ​កម្ពុជា មិន​បាន​ធូរស្រាល ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​បញ្ជូន​រូប​គាត់​ទៅ​សង្គ្រោះ​នៅ​ក្រៅប្រទេស ហើយ​ក៏​បាន​ទទួលមរណភាព​។ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​ផង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ