រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើសយកដៃគូរផ្សព្វផ្សាយណា ដែលមានឥទ្ធិពល និងមានភាពទូលំទូលាយ ខណៈបណ្ដាញផ្សព្វផ្សាយកាន់តែច្រើនកំពុងតែកកើត ឡើង ថ្មីៗ នៅក្នុងសង្គមកម្ពុជា ។
ជាការពិត ការជ្រើសរើសយកដៃគូផ្សព្វផ្សាយដែលត្រូវ នឹងធ្វើឱ្យម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផលនោះនឹងទទួលបានផ្លែផ្កាភ្លាមៗ ដោយមិនចាំបាច់ប្រើពេលវេលាយូរនោះទេ ជាក់ស្ដែងបណ្ដាក្រុមហ៊ុនផ្សព្វផ្សាយ ក៏តែងតែរិះរកវិធីសាស្ត្រយ៉ាងណាផ្ដល់ជូនដៃគូររបស់ខ្លួនឱ្យប្រើពេលខ្លី និងថវិកាតិច ។
អ្នកស្រី ថុង សុវណ្ណរង្សី នាយកគ្រប់គ្រងផ្នែកលក់នៃសារព័ត៌មានកោះសន្តិភាព បានឱ្យដឹងថា កោះសន្តិភាពប្រកាន់យកគោលកាណ៍មួយ គឺជោគជ័យរបស់អតិថិជន គឺជាជោគជ័យរបស់កោះសន្តិភាព។ ដូច្នេះ ហើយកោះសន្តិភាពតែងតែរិះរកគ្រប់វិធី ដើម្បីធ្វើយ៉ាងណាឱ្យដៃគូផ្សាយពាណិជ្ជកម្មជាមួយកោះសន្តិភាពចំណាយទទួលជោគជ័យនៅក្នុងមុខជំនួញរបស់ពួកគេ ដោយធ្វើយ៉ាងដូចម្តេចឱ្យពួកគេចំណាយតិចនៅក្នុងការផ្សព្វផ្សាយ ប៉ុន្តែទទួលបានជោគជ័យ។
មានមនុស្សភាគច្រើនកាន់ទូរស័ព្ទដៃ និងអ្នកនៅមុខកុំព្យូទ័រស្ទើរតែ៨ម៉ោងក្នុងមួយថ្ងៃ ដូចនេះហើយទើបកោះសន្តិភាព បានបង្កើតនូវផលិតផលផ្សព្វផ្សាយថ្មីៗ ដែលនឹងទៅដល់កុំព្យូទ័រ និងទូរសព្ទ័ដៃ របស់មនុស្សគ្រប់គ្នា។ អតិថិជនអ្នកតាមដានព័ត៌មានគ្រប់ទម្រង់របស់កោះសន្តិភាពតែងតែគាំទ្រ និងសរសើរពីទម្រង់ផ្សព្វផ្សាយរបស់យើង ។
អ្នកនាង គុច ណារ៉េន ប្រធានផ្នែកទំនាក់ទំនងសាធារណៈស្ថាប័នកោះសន្តិភាពក៏បានឱ្យដឹងថា សព្វថ្ងៃនេះ កោះសន្តិភាពមានច្រើនទម្រង់ដោយផ្ដោតទៅលើអនឡាញ ផ្ដល់ជូនទាំងសម្លេង និងរូបភាព ហើយកោះសន្តិភាពមានក្រុមការងារដែលមានជំនាញ ដែលបានទៅបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅស្រុក ព្រោះកោះសន្តិភាពមានគោលដៅមួយ គឺរក្សាកេរ្តិ៍ឈ្មោះកំពូលដដែល ។
អ្នកនាងបន្តថា កន្លងមក កោះសន្តិភាពបានជួយអតិថិជនរបស់ខ្លួនទទួលបានជោគជ័យក្នុងមុខជំនួញ ពោលគឺផលិតផល និងសេវាកម្មរបស់អតិថិជនដែលបានផ្សព្វផ្សាយជាមួយកោះសន្តិភាព បានទៅដល់ដៃមនុស្សជាច្រើន ហើយនេះគឺជាអ្វីដែលដៃគូររបស់យើងចង់បាន ។ ដូចនេះយើងអាចសរុបបានថា ការផ្សាយជាមួយកោះសន្តិភាព ចំណេញតិចតែចំណេញច្រើន ទាំងថវិកា និងពេលវេលា ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កោះសន្តិភាពមាន កាសែត វែបសាយ គេហទំព័រ ហ្វេសប៊ុក ដែលមានអ្នកចូលចិត្តរាប់លាននាក់ ។ ក្រៅពីនោះ កោះសន្តិភាពក៏មានផលិតផលផ្សព្វផ្សាយជាច្រើនទៀត សម្រាប់ឱ្យម្ចាស់អាជីវកម្មជ្រើសរើសក្នុងការផ្សព្វផ្សាយ ដូចជា 60Buzz , Facetaste , TV Online និង MyLand ជាដើម ។ ទាំងនេះ មានទាំងរូបភាព វីដេអូ សម្លេង និងអត្ថបទ, ដូចនេះ វាអាចសបញ្ជាក់យ៉ាងច្បាស់ថា អតិថិជនមិនចាំបាច់ចំណាយប្រាក់ក្នុងការស្វែងរកដៃគូផ្សព្វផ្សាយច្រើនស្ថាប័នទៀតនោះឡើយ ។ មិនតែប៉ុណ្ណោះ ដោយសារតែកោះសន្តិភាពមានកេរ្តិ៍ឈ្មោះល្បីយូរឆ្នាំមកហើយនោះ បុគ្គលិករបស់កោះសន្តិភាព ក៏សុទ្ធសឹងជាអ្នកមានជំនាញច្បាស់លាស់ ក្នុងការបង្កើតអត្ថបទផ្សព្វផ្សាយពោរពេញដោយភាពទាក់ទាញសម្រាប់អតិថិជន។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការផលិតអត្ថបទនិងវីដេអូអំពីផលិតផល និងសេវាកម្មរបស់លោកអ្នក សូមទំនាក់ទំនងមកកាន់លេខ៖ 098 555-627/076 6868-000/023 987-118 ៕ ដោយសហការ
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...