សូម​មានការ​ប្រុង​ប្រយ័ត្ន​បន្ត​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​នេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ ប្រយ័ត្ន​ចំពោះ​បា​តុ​ភូ​តិ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី ២៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៥ ខែតុលា​នេះ ។

តាម​រយៈ​នៃ​កា​រវិ​វត្ត​នៃ​ធាតុអាកាស​នៅ​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​យើង​បាន និង​បន្ត​ស្ថិត​ក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​នៅឡើយ ។ ឥទ្ធិពល​ខ្យល់​ពី​សមុទ្រ​ចិន​ខាងត្បូង ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ១- តំបន់​វាលទំនាប​នៅ​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ។ ទន្ទឹម​នោះ​រាជធានី ខេត្ត មួយ​ចំនួន​មាន ៖ កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គរ​ទៅ​ច្រើន ។ ២- តំបន់​ខ្ពង់រាប និង​អាច​មានរឿង​ពី​តិច​ទៅ​មធ្យម ។ ៣-​តំបន់​មាត់សមុទ្រ និង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ជ្រាប​ជា​ការ​ជួន​ដំណឹង និង​បន្ត​មានការ​ប្រុង​ប្រយ័ត្ន​បន្ត​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព្យាករណ៍​ឧតុនិយម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ