ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​ភ្លោះ​២នាក់​បង​ប្អូន​ចុះ​លេង​ទឹក​ប្រឡាយ​លង់​ស្លា.ប់​ម្នាក់​ ម្នាក់​ទៀត​សង្គ្រោះ​ទាន់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ កុមារា​ភ្លោះ​២​នាក់​បង​ប្អូន​បាន​ចុះ​លេង​ទឹក​ប្រឡាយបណ្តាល​ឱ្យ​លង់​ស្លា.ប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវ​​​គេជួយសង្គ្រោះ​ទាន់​ពេល ខណៈ​ឪពុក​ម្តាយ​រវល់​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ហើយ​ផ្ញើ​កូន​ៗនៅ​ជាមួយ​ជីដូន​ដែល​មាន​ជំងឺ​​ងើប​មិន​រួច​​។

ខេត្ត​ប៉ៃ​លិន​ ៖ កុមារា​ភ្លោះ​២​នាក់​បង​ប្អូន​បាន​ចុះ​លេង​ទឹក​ប្រឡាយបណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវ​​​គេជួយសង្គ្រោះ​ទាន់​ពេល ខណៈ​ឪពុក​ម្តាយ​រវល់​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ហើយ​ផ្ញើ​កូន​ៗនៅ​ជាមួយ​ជីដូន​ដែល​មាន​ជំងឺ​​ងើប​មិន​រួច​​។

ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ មេសា ២០១៤ ស្ថិត​នៅ​ចំណុច​ប្រឡាយ​បង្ហូរ​ទឹក​ក្បែរ​ទ្រុង​ជ្រូក​លោក​ឧកញ៉ា​ជា គា ក្នុង​ភូមិ​​សួ​ស្តី សង្កាត់​អុរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន​ ​។

កុមារា​ភ្លោះទាំង​២នាក់​ ម្នាក់​​ឈ្មោះ​រ៉េត វី​សា អាយុ​៥ឆ្នាំ ស្លាប់​ក្នុង​ប្រឡាយ និង​កុមារា​ម្នាក់​ទៀត​ឈ្មោះ​រ៉េត វិសាល អាយុ​៥​ឆ្នាំ ដូច​គ្នា​ ​​ត្រូវ​គេ​សង្គ្រោះ​ទាន់​ពេល​ ។ កុមារា​ភ្លោះ​ទាំង​២នាក់​មាន​ឪពុក​ឈ្មោះ​ចែម រ៉ម អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ជីម ម៉ៅ អាយុ​៣១​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្ពាន​ដែក ឃុំ​ធ្លោក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់​ឆ្នាំង​ បច្ចុប្បន្ន​រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខា​ង​លើ៕