ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរ​ជាតិ​សិង្ហ​បុរី​ប្រគល់​ថវិកា​មូល​និធិ​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ជួយ​កុមារ​កម្ពុជា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​ស្រី​ ងឿន ផល្លីន​ពោធិតា នាយិកា​សាលា​អន្តរ​ជាតិ​សិង្ហ​​បុរី (SIS) រួម​ជា​មួយ​លោក​​​គ្រូ អ្នក​គ្រូ និង​​សិស្សានុ​សិស្ស​មួយ​ចំនួន​​ទៀត​បាន​នាំ​យក​ថវិកា​មូល​និធិ​ចំនួន​៥.៥០០​ដុល្លារ​អាមេ​រិក​ ប្រគល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​កុមារ​កម្ពុជា​​ជាច្រើន​នាក់​ដែល​​ពឹង​ផ្អែក​លើ​មន្ទីរ​ពេទ្យ​នេះ ។ ពិធី​ប្រគល់​ថវិកា​ជូន​មន្ទីរ​ពេទ្យ​បាន​ធ្វើ​ឡើង​​កាល​ពី​រសៀល​ថ្ងៃទី​៣ មេសា ២០១៤ នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា​ផ្ទាល់​តែ​ម្តង ។

លោក​ស្រី ងឿន ផល្លីន​ពោធិតា នាយិកា​សាលា​អន្តរ​ជាតិ​​សិង្ហ​បុរី បាន​មាន​ប្រសាសន៍​ថា នេះជាលើក​ទី​២​ហើយ ដែល​សាលាអន្តរ​ជាតិ​សិង្ហ​បុរី​បាន​ចូលរួម​​ចំណែក​ទ្រទ្រង់​និរន្តរ​ភាព​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ត្រូវការ​ជា​ចាំ​បាច់​ក្នុង​ការចំណាយ​ផ្សេងៗ ។ លើក​ទី​១ ពេល​នោះ​ក្នុង​នាម​ជាគណៈគ្រប់​គ្រង​សាលា​អន្តរ​ជាតិ​សិង្ហបុរី បាន​ធ្វើ​សេច​ក្តី​អំពាវ​នាវ​ប្រមែ​ប្រមូល​ថវិកា​ពីក្រុមគ្រួសារ​ មាតាបិតា អាណាព្យាបាល​​ សិស្សានុ​សិស្ស​ និង​ពី​បុគ្គ​លិក​គ្រប់​ផ្នែក​របស់​ខ្លួន​បាន​ចំនួន​១១​លាន​រៀល ដើម្បី​ផ្តល់​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ។ ដោយ​ឡែក​លើក​​ទី​​២​នេះ ថវិកា​មាន​ចំនួន​លើស​មុន​ពីរ​ដង ព្រោះ​ថា​ មាតា​បិតា អាណា​ព្យា​បាល​ សិស្ស​មាន​ទំនុក​ចិត្ត​មក​លើសាលារៀន ក្នុងការ​ប្រើ​ប្រាស់​ថវិកា​មូល​និធិ​របស់​ខ្លួន ដែល​កន្លង​មក​សុទ្ធ​តែ​បាន​ប្រើ​​ប្រាស់​ត្រឹមត្រូវ​ជួយ​ដល់​សង្គម​ជាតិ ដូចជា បាន​ឧបត្ថម្ភ​​ដល់​កង​ទ័ព​នៅ​សមរភូមិ​ជួរ​មុខ ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា ដល់​មនុស្ស​ចាស់​ជរា​​គ្មាន​ទីពឹង សិស្សក្រីក្រ និង​សង់​លំនៅដ្ឋាន​ដល់​ទុរគត​ជន​​ជាដើម ។