រាជធានីភ្នំពេញ ៖ លោក ខៀវប៉ាង អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនស្រុកប្រាសាទសំបូរណ៏បានអានរបាយការណ៏លំអិត ស្តីអំពី ផែនការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក នៅក្នុងស្រុកប្រសាទសំបូរណ៏ ជូនគណៈអធិបតី និងសមាជិកក្រុមប្រឹក្សាឃុំ ស្រុកទាំងអស់សរុបចំនួន ១៣០នាក់ ចូលរួមមក ។
លោកឧត្តម ផាន់ សុផេង សមាជិកអចិន្ត្រៃយ៏គណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះជួយបានស្រុកប្រាសាទសំបូរណ៏ អញ្ជើញមានប្រសាសន៏សំណេះសំណាលជាមួយ សមាជិកបក្សទាំងអស់នៅក្នុងស្រុកថា!ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អរវាងសមាជិកគណៈបក្សប្រជាជនរបស់យើង ធ្វើយ៉ាងណានៅថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឲ្យទទួលបានជោគជ័យ១០០% បន្ទាប់អាណត្តិទី១ ត្រូវបានបញ្ចប់អស់រយៈពេល៥ឆ្នាំកន្លងមក នៅក្នុងស្រុកប្រាសាទសំបូរណ៏របស់យើងអង្គបោះឆ្នោតមាន២៣រូប ដែលជាសមាជិករបស់គណៈបក្សប្រជាជនកម្ពុជា មកពី៥ឃុំទូរទាំងស្រុក ដែលទទួលបានថវិការពីក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំក្នុងម្នាក់ចំនួន៥០ម៉ឺមរៀល !និងមានពិធីហូបបាយសាមគ្គីរួមគ្នា១ពេល ក្រោមការជួយឧបត្ថម្ភថវិការពីលោក ផាន់ សុផេង ចំនួន៨០០$ លោកឧកញ៉ា ហេង សំណាង ចំនួន៧០០$ លោក ហ៊ុយ ថេរ៉ា ចំនួន៤០០$ និងលោក ឌិត ធន ១០០$ សរុបចំនួន២០០០$។
ចែករំលែកព័តមាននេះ