ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគ​រ​បាល​​ខណ្ឌ​​មាន​ជ័យ​​​​នាំ​​ខ្លួន​​​​ប្រធា​ន​​​ផ្នែក​​គ្រ​ប់​​គ្រ​​ង​​សម្ភារ​សំណង់​បុរី​ប៉េង​​ ហួត​​ ​​​ទៅតុ​លា​ការ​ពី​​បទ​លួច​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សមត្ថ​​កិច្ចន​គរបាល​ខណ្ឌ​មាន​ជយ័​ កាល​​ពីព្រឹក​​ថ្ងៃទី៤ មេ​សា ​​បាន​នាំ​ខ្លួន​ប្រធាន​ផ្នែ​កគ្រ​ប់គ្រង​សម្ភារ​​សាង​ស​ង់បុរី​ប៉េង​ ហួត​​​​​ ​ទៅ​កាន់​​​​សា​លា​ដំបូង​​​រាជ​ធានី​ភ្នំ​ពេញ ​ដែ​លជាប់ពាក់​ព័ន្ធ​​​​ប្រ​ព្រឹត្ត​បទ​ល្មើស​​លួច ​​។ ​

រាជធានី​ភ្នំ​ពេញ ៖ សមត្ថ​​កិច្ចន​គរបាល​ខណ្ឌ​មាន​ជយ័​ កាល​​ពីព្រឹក​​ថ្ងៃទី៤ មេ​សា ​​បាន​នាំ​ខ្លួន​ប្រធាន​ផ្នែ​កគ្រ​ប់គ្រង​សម្ភារ​​សាង​ស​ង់បុរី​ប៉េង​ ហួត​​​​​ ​ទៅ​កាន់​​​​សា​លា​ដំបូង​​​រាជ​ធានី​ភ្នំ​ពេញ ​ដែ​លជាប់ពាក់​ព័ន្ធ​​​​ប្រ​ព្រឹត្ត​បទ​ល្មើស​​លួច ​​។ ​

ប្រធាន​ផ្នែក​គ្រប់​គ្រង​សម្ភារ​​រូប​នោះ​ឈ្មោះលី​ង សំ​អូន ​ហៅ​​សុង​ ភេទ​​ប្រុស​ អាយុ​​៣៤ឆ្នាំ​ ​ស្នាក់​នៅក្នុងបុរី​ប៉េង​ ​ហួ​ត ភូ​មិបឹង​ឈូក​ ផ្លូវជា​តិលេខ​១ ​សង្កា​ត់និរោធ​​ ខណ្ឌមា​នជយ័ ​​។ ការ​​ឃា​ត់ខ្លួនជ​នសង្សយ័ខា​ងលើ​​​​នាំទៅ​តុលា​ការនេះ​ ត្រូវបា​នសមត្ថ​កិច្ចឲ្យដឹ​ង​​ថា ​​ជា​ការ​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​នាយ​កក្រុម​ហ៊ុ​​នបុរី​ប៉េង​ ហួត ​បាន​ប្តឹង​ចោទ​ប្រកា​ន់ប្រធា​ន​ផ្នែក​គ្រប់​គ្រ​ងសម្ភារ​សាង​​ស​ង់ថា​បាន​លួច​វ៉ាន​ស្ពន់(វ៉ាន​សម្រាប់បិ​ទបើ​កទឹ​ក) ​​អស់​ប្រមាណ​ជិត១​​ពាន់​គ្រឿង​​គិតជា​ទឹកប្រាក់​ជិត​១ម៉ឺន​ដុល្លា​រអាមេ​រិក​ ។​

សមត្ថកិច្ច​ឲ្យដឹង​​ទៀត​ថា​ ​ក្នុងពា​ក្យប​ណ្តឹង​បានប​ញ្ជាក់​ច្បាស់ថា កន្លង​មក​ក្រុម​ហ៊ុន​ទុក​​ចិត្តឈ្មោះ​លីង​ សំអូន ​ហៅ​​សុង​​ បានប្រគល់​ការងារ​ឲ្យកា​ន់កាប់​ជាប្រ​​ធានផ្នែកគ្រប់​គ្រងសម្ភារ​សា​ងសង់ ​។ ​ថ្មីៗ​នេះ​ក្រុមហ៊ុនបា​នបូក​សរុប​បញ្ជីឃើញ​មាន​ការ​បាត់​បង់​សម្ភារ​ក្រុម​ហ៊ុន​ជា​ច្រើន​ដូចជា​​(វ៉ានស្ព​ន់) ​ជាដើម​អស់ជិត​១០០០​គ្រឿង​ ។ ក្រោយ​ពីមានកា​រ​បាត់ប​​ង់សម្ភារ​​​សំណ​​ង់​ទាំង​​អស់​​នោះ​​ ក្រុម​​ហ៊ុន​បាន​ដាក់​ការតាម​ដា​នលើ​ឈ្មោះលី​ង សំអូន​ ហៅ ​សុង​​ ដែល​ជា​ប្រធាន​ផ្នែកគ្រប់​គ្រង​ស​ម្ភារ​​ លុះវេ​លារ​សៀល​ថ្ងៃទី​២ មេសា​ ២០១៤​ ឈ្មោះ​លីង ​សំអូន ​​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុម​ហ៊ុន​​ ទើប​ត្រូវបាន​ម្ចាស់​ក្រុម​ហ៊ុន​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​ឲ្យឃា​ត់ខ្លួន ​ដើម្បីធ្វើការសាកសួរ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​​