ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តាំងពិព័រណ៍​ស្នា​ដៃ និង​អនាគត​កូនខ្មែរ ​​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាកលវិទ្យាល័យ​​ភូមិន្ទវិចិត្រ​សិល្បៈ មាន​រៀបចំការ​ពិធី​ដាក់​តាំង​ពិព័រណ៍​ស្នា​ដៃ និង​អនាគត​ ដែល​មាន​រយៈ​ពេល​​​៤​ថ្ងៃ គឺ​ចាប់ផ្តើមពី​ថ្ងៃទី​៤-៧ មេសា ២០១៤ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​បុង សុវត្ថិ សាកលវិទ្យាធិការ សាកលវិទ្យាល័​យ​ភូមិន្ទ​សិល្បៈ ​ដោយ​មាន​ការ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​​ចំនួន​ប្រមាណ​៦​ពាន់​នាក់ ។

ការ​ដា​ក់​តាំង​ពិព័រណ៍​នេះ ​គឺ​មាន​​មហា​វិទ្យា​ល័យចំនួន​៥​​ចូលរួម ១-​មហា​វិទ្យា​ល័យ​ស្ថាបត្យ​កម្ម​ និងនគរូបនីយកម្ម ២-​មហា​វិទ្យា​ល័យ​សូនរូប ៣-​មហាវិទ្យាល័យតូរតន្ត្រី ៤-មហា​វិទ្យាល័យនាដសាស្ត្រ និង​៥-មហា​វិទ្យាល័យបុរាណ​វិទ្យា​ ដោយមាន​ការ​សម្តែង​សិល្បៈ របាំសម័យ បុរាណ ល្ខោនខោល និង​ក្បាច់គុន​ល្បុកតោ​ផងដែរ ។

ក្នុង​ការ​ដាក់តាំងពិព័រណ៍នេះផងដែរ​ គឺ​មាន​គោលបំណង​​ចង់បង្ហាញ​ពី​ការ​ចូល​រួម​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ជាតិ ដើម្បី​លើក​ស្ទួយ​គាំទ្រ​​នៃ​ស្នា​ដៃ​កូន​ខ្មែររបស់​យើង ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព