ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​កំពុងឆាបឆេះហាងកាហ្វេ​ជនជាតិ​វៀតណាម​នៅសង្កាត់ទួលសង្កែ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ហាងកាហ្វេ​ជនជាតិវៀតណាម​មួយកន្លែងយីហោ ​ញៀម ធ្វី ​ស្ថិតនៅជាន់ទី១​ ផ្ទះលេខ១B​ ផ្លូវលេខ៣៥៥​ ភូមិទួលគោក ​សង្កាត់ទួល​សង្កែ ​ខណ្ឌួលគោក ​ត្រូវបានអគ្គិភ័យ​កំពុងឆាបឆេះ​បំផ្លាញ​សម្ភារនៅខាងក្នុង ​បង្កការភ្ញាក់ផ្អើល​នៅម៉ោងជិត៩ព្រឹកថ្ងៃទី០៤​ មេសា​ ២០១៤ ​។

ម្ចាស់ហាងកាហ្វេនេះ​ត្រូវបានគេស្គាល់ឈ្មោះ ​ជា ពៅ ​អាយុ៣៣ឆ្នាំ ​មានប្រពន្ឋឈ្មោះ​ វិន យីង​ អាយុ៣២ឆ្នាំ ។

នៅខណៈពេលនេះ​ដែរ​រថយន្តពន្លត់​អគ្គិភ័យ​ចំនួន០៤គ្រឿង​នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ បាននិងកំពុងចេញ​អន្តរាគមន៏បាញ់ពន្លត់​ ។ មិនទាន់មានសេចក្តី​រាយការណ៏​ពីមានមនុស្សរបួស ឬ ស្លាប់​ និង មូលហេតុ​ដែលបណ្តាលឲ្យ​កើតមានអគ្គិភ័យ​នេះនៅឡើយទេ។

មកដល់ម៉ោង​៩និង០៥នាទី​ព្រឹកថ្ងៃ​សុក្រនេះដែរ ​អគ្គិភ័យបាន​​រលត់ទៅវិញហើយ ។

ព័តំមានលម្អិត​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព