ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តសៀមរាប​នំាយកអំណោយ​ទៅចែកជូន​ប្រជាពលរដ្ឋ​ចំនួន១១១គ្រួសារ ​ដែលរងគ្រោះ​ដោយខ្យល់កន្រ្តាក់

11 ឆ្នាំ មុន

ខេត្តសៀមរាប​៖ អភិបាល​នៃគណៈអភិបាល​ខេត្តសៀមរាប​ លោក ឃឹម ប៊ុនសុង​ និង​ជាប្រធានសាខាកាក​បាទក្រហមកម្ពុជា​ នៅព្រឹកថ្ងៃទី០៤ ​មេសា​ ២០១៤ ​បាននំាយក​អំណោយ​ជាសម្ភារ និង គ្រឿង​ឧបភោគ​បរិភោគ ​ទៅចែកជូន​ប្រជាពលរដ្ឋ​ចំនួន១១១គ្រួសារ​មកពីស្រុកអង្គរជុំ ​និង ស្រុកជីក្រែង​ ដែលរងគ្រោះ​ដោយសារ​ខ្យល់កន្រ្តាក់​បំផ្លាញផ្ទះសម្បែង​កាលពីរសៀលថ្ងៃទី០១​ មេសា​ ២០១៤កន្លងមកនេះ ។

បើតាមអ្នក​ឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ពិធីចែកអំណោយនេះ​បា្ររព្ឋធ្វើនៅក្នុង​បរិវេណ​អនុវិទ្យាល័យសម្ព័ន្ឋភាព​ ស្ថិតក្នុងភូមិចក​ ឃុំសង្វើយ​ ស្រុកជីក្រែង​ ដោយមានការ​អញ្ជើញ​ចូលរួមផងដែរ​ពីសំណាក់​ថ្នាក់ដឹកនំា និង មន្រ្តីរាជការ​ក្រោមឱវាទសាលាខេត្ត ​អាជ្ញាធរដែនដី​គ្រប់ំលំដាប់ថ្នាក់​ និង កងកម្លំាងប្រដាប់​អាវុធគ្រប់ប្រភេទ ។

សេចក្តីរាយការណ៏​បានឲ្យដឹងទៀតថា​ អំណោយដែលត្រូវ​ចែកជូននៅពេលនេះរួមមាន​៖ មុង១ ​ភួយ១ ​ក្រមា១ ​កន្ទេល១ ​តង់១​ ចាន ​ឆ្នាំង​ និង គ្រឿងឧបភោគបរិភោគ​ជាច្រើនទៀត ៕