ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ត្អួ​ញ​គ្រប់​គ្នា ខណៈ​ស្ទះចរាចរណ៍​ប្រមាណ​ជាង​កន្លះ​ម៉ោង​ព្រោះតែ​រថយន្ត​ដឹក​ថ្មី​ធុន​យ​ក្យ​មួយ​គ្រឿង​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ​ខ្សែ​បាត់ដំបង​មួយ​គ្រឿង​បាន​ស្ទះចរាចរណ៍​ប្រមាណ​ជាង​កន្លះ​ម៉ោង ខ​ណះ​ពេល​ដែល​រថយន្ត​ដឹក​ថ្មី​ធុន​យ​ក្យ​មួយ​គ្រឿង​បើក​សុខ​ៗ មករ​លត់​កណ្តាលផ្លូវ​រថភ្លើង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង កែង​មហាវិថី​ឈ្នះ​ឈ្នះ…

រាជធានី​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ​ខ្សែ​បាត់ដំបង​មួយ​គ្រឿង​បាន​ស្ទះចរាចរណ៍​ប្រមាណ​ជាង​កន្លះ​ម៉ោង ខ​ណះ​ពេល​ដែល​រថយន្ត​ដឹក​ថ្មី​ធុន​យ​ក្យ​មួយ​គ្រឿង​បើក​សុខ​ៗ មករ​លត់​កណ្តាលផ្លូវ​រថភ្លើង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង កែង​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដែល​បង្ក​ឲ្យ​ស្ទះ​ដំណើរ​រថភ្លើង​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ថ្ម ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣E.៩២៧៨ ។ ចំណែក​រថភ្លើង​លេខ​១០៣៥ ខ្សែ​ភ្នំពេញ​បាត់ដំបង ដឹក​អ្នកដំណើរ​អត់​យក​ប្រាក់​សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។

តាម​ព័ត៌មាន​ពី​បុគ្គលិក​ដាក់​បា​រ៉ា​ស់បាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ​ខណៈ​ពេល​ដែល​រថភ្លើង​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ជិត​ដល់​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​៣ ស្រាប់តែ​រថយន្ត​ដឹក​ថ្ម​ដែល​ធ្វើ​ដំណើរ​តាម​វិ​ថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មករ​លត់​ម៉ាស៊ីន​នៅ​កណ្តាលផ្លូវ​រថភ្លើង​តែ​ម្តង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​សន្តិសុខ​យាម​ក៏​បាន​ទាក់ទង​ទៅ​រថភ្លើង ដើម្បី​បង្អង់​ល្បឿន ដោយសារ​តែ​ដឹង​ដំណឹង​មុន​នឹង​រថភ្លើង​នៅ​ឆ្ងាយ​ទើប​អាច​បង្អង់​ល្បឿន​ឈប់​បាន​នៅ​ក្បែរ​នឹង​រថយន្ត​ខូច​តែ​ម្តង ។ នេះ​ចាត់ទុកជា​សំណាង បើ​រថយន្ត​រលត់​នៅ​ពេល​រថភ្លើង​ជិត​មក​ដល់​វិញ ។

តាម​អ្នកបើកបរ​រថយន្ត​បានអោយ​ដឹង​ថា នៅ​ពេល​ដែល​បើកបរ​សុខ​ៗ​ស្រាប់​រថយន្ត​អស់ខ្យល់​ដាក់​លេខ អត់​កើត ។ នៅ​ព្រឹក​នោះ​អ្នកបើកបរ​រថយន្ត​ក៏​បាន​ទាក់​ទង់​ទៅ​ក្រុមហ៊ុន​ហៅ​រថយន្ត​មក​អូស​តែ​ទាញ​មិន​រួច​ហើយ​ក៏​បាន​នាំ​គ្នា​ឌូ​យ​ដោះ​ក្បាល​ចេញ​យក​ក្បាល​ថ្មី​មក​អូស​ទើប​បើក​ចរាចរណ៍​រថភ្លើង​ឡើង​វិញ ។ ទោះបីជា​យ៉ាងណា រថភ្លើង​បាន​ស្ទះចរាចរណ៍​អស់​ប្រមាណ​៣៨​នាទី ទើប​បន្តដំណើរ​ទៅ​បុក​ទៀត ៕ កែស​ម្រួ​កល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ