ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​ក្អាត់​​ក្នុង​​ក្អម​” ​ប្រធាន​​គណ​ប​ក្ស​ស​ង្គ្រោះ​ជាតិ​ថ្វាយ​​លិខិត​​ជំទាស់​ព្រះ​រាជ​សារ​ព្រះ​មហា​ក្សត្រ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​យោង​​លិខិត​មួយ​ច្បាប់​ដែល​​ចុះ​ហត្ថ​លេខា​ដោយ​​​​លោក​សម រង្ស៊ី​ ប្រធាន​​​គណ​​បក្សសង្គ្រោះ​​ជាតិ​ ចុះ​​ថ្ងៃ​ទី​​២ មេសា​ ​បាន​សំដែង​នូវ​មតិ​ជំទាស់​ទៅ​នឹង​ព្រះ​រាជ​សារ​ របស់​ព្រះ​មហា​ក្សត្រ​​កម្ពុជា ដោយ​ក្នុង​លិខិត​នោះ​​ បាន​លើក​ទ្បើង​​ថា រដ្ឋ​សភា​​បច្ចុ​ប្បន្ន​​​គឺ​មិន​​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ​​ពិត​ប្រាក​ដ​​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទ្បើយ​ ​ហើយ​ក៏​ពុំ​អាច​​ធ្វើជា​តំណាង​​ឱ្យ​ប្រជាពល​រដ្ឋ​​ខ្មែរ​​ទាំង​មូល​បាន​ដែរ​

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​យោង​​លិខិត​មួយ​ច្បាប់​ដែល​​ចុះ​ហត្ថ​លេខា​ដោយ​​​​លោក​សម រង្ស៊ី​ ប្រធាន​​​គណ​​បក្សសង្គ្រោះ​​ជាតិ​ ចុះ​​ថ្ងៃ​ទី​​២ មេសា​ ​បាន​សំដែង​នូវ​មតិ​ជំទាស់​ទៅ​នឹង​ព្រះ​រាជ​សារ​ របស់​ព្រះ​មហា​ក្សត្រ​​កម្ពុជា ដោយ​ក្នុង​លិខិត​នោះ​​ បាន​លើក​ទ្បើង​​ថា រដ្ឋ​សភា​​បច្ចុ​ប្បន្ន​​​គឺ​មិន​​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ​​ពិត​ប្រាក​ដ​​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទ្បើយ​ ​ហើយ​ក៏​ពុំ​អាច​​ធ្វើជា​តំណាង​​ឱ្យ​ប្រជាពល​រដ្ឋ​​ខ្មែរ​​ទាំង​មូល​បាន​ដែរ​ ​ព្រោះ​​ពុំ​មាន​​តំណាង​រាស្ត្រ​​គ្រប់​ចំនួន​១២០​រូប​ ​ចូល​រួម​ប្រជុំ​​ក្នុង​សម័យ​​ប្រជុំ​ដំបូង​​នៃ​រដ្ឋ​សភា​ ​ដូច​ដែល​​តម្រូវ​ដោយ​​មាត្រា​​៧៦​នៃ​រដ្ឋ​ធម្ម​នុញ្ញា​​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​​ ។

​លោក​សម រង្ស៊ី​​ ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពីថ្ងៃ​ទី​​២ មេសា​​ ឆ្នាំ​២០១៤ បាន​សរសេរ​​លិខ​ិត​មួយ​ច្បាប់​ទូល​ថ្វា​យ​ព្រះ​​ករុណា​​ព្រះ​បាទ​​សម្តេច​​ ព្រះ​​បរម​នាថ ​នរោ​ត្តម​ ​សីហ​មុនី​ ​ព្រះ​មហា​ក្សត្រ​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ថា ​យោ​ង​ព្រះ​រាជ​សារ​​ ព្រះ​​មហា​ក្សត្រ​​ ក្នុង​ឱកាស​​បើក​បវសេន​​កាល​​ នៃ​រដ្ឋសភា​​សម័យ​​ប្រជុំ​រដ្ឋ​សភាលើក​ទី​២ ​នីតិ​កាល​ទី៥ ចុះ​ថ្ងៃ​ទី​១ មេសា​ ​ឆ្នាំ​២០១៤​ ក្នុង​ឋាន​ៈ​​ទូល​បង្គំ​ សូម​​ព្រះ​​បរម​រាជា​​នុញ្ញាត​ទូ​ល​ថ្វាយ​​ព្រះ​ករុណា​ជា​​អម្ចាស់​ទ្រង់​ព្រះ​​មេ​ត្តា​​ជ្រាប​ថា ​​រដ្ឋ​សភា ​បច្ចុប្បន្ន​​ដែល​​ត្រូវ​​បាន​បង្កើត​ទ្បើង​កាល​ពី​ថ្ងៃ​ទី​២៣​ ​កញ្ញា ឆ្នាំ​២០១៣​ គឺ​ជា​សភា​ឯក​​បក្ស​ ដែល​មាន​តែ​តំណាង​​មក​ពី​គណបក្ស​​ប្រជា​ជន​​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ មិន​មែន​​តំណាង​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល​នោះ​ទេ ។

ក្នុង​លិខិត​​ដដែល​របស់​លោក​សម រង្ស៊ី​ ​ក៏​​បាន​ទូ​ល​​​ថ្វាយ​​ព្រះ​ករុណា​​​​​ទៀត​ថា ​រដ្ឋ​​សភា​​​បច្ចុប្បន្ន​ គឺ​​មិន​ឆ្លុះ​បញ្ចាំង​​ពី​ឆន្ទៈ​ពិត​ប្រាក​ដ​​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ទ្បើយ​ ​ហើយ​ក៏​ពុំ​​​អាច​ធ្វើ​​ជា​តំណាង​​ឱ្យ​ប្រ​ជា​​ពល​រដ្ឋ​​ខ្មែរ​ទាំង​មូល​​បាន​ដែរ​​​ ដោយ​សារ​ពុំ​​​មាន​តំណាងរា​ស្ត្រ​​គ្រប់​ចំនួន​​១២០​រូប​ ​ចូល​រួម​​ក្នុង​សម័យ​​ប្រជុំ​ដំបូង​​នៃ​រដ្ឋ​​សភា​ ដូច​ដែល​តម្រូវ​​ដោយ​មា​ត្រា​​៧៦​នៃ​រដ្ឋ​ធម្មនុញ្ញ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ ​លោក​​សម​ រង្ស៊ី​ បាន​បញ្ជាក់​​​​ ក្នុង​លិខិ​ត​ដដែល​ថា ​ស្ថិត​​ក្នុង​ស្ថាន​ភាព​​ដូច​គ្នា​នេះ​ដែរ​ ​អតី​ត​​ព្រះ​​មហា​​ក្សត្រ​ ព្រះ​ករុណា​ ព្រះ​បាទ​​សម្តេច​ ​ព្រះ​នរោត្តម​ សីហនុ ​ព្រះ​​បរម​រតន​​កោដ្ឋ​ ទ្រង់​បាន​​ព្រះ​​រា​ជ​តម្រិះ​ និង​សម្រេច​​ព្រះ​ទ័យ​ មិន​យាង​ចូល​រួម​​ ជា​ព្រះ​​រាជា​ធិប​តី​​​ ក្នុង​សម័យ​​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​ នីតិ​កាល​ទី​៣ ​កាល​ពី​​ឆ្នាំ​២០០៣​ ​ដោយ​ហេតុ​ថា ​ពុំ​មាន​តំណាង​រាស្ត្រ​​ មក​ពី​​គ្រប់​គណ​បក្ស​ ​ដែល​​​ប្រជា​ពល​រដ្ឋ​​បោះ​ឆ្នោត​​ជូន​ចូល​រួម​​បង្កើត​រដ្ឋ​សភា​ ​នីតិកាល​​ថ្មី ដែល​តំណាង​​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ ។ ​ដូច្នេះ​ រដ្ឋសភា​​​បច្ចុប្បន្ន​​មិន​មែន​ជា​​រដ្ឋសភា​ ​ដែល​​តំណាង​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល​ទ្បើយ​ ​តែ​ជា​រដ្ឋ​សភា​​ ដែល​តំណាង​ឱ្យ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ តែ​មួយ​ប៉ុណ្ណោះ​ ។ ​

សូម​ព្រះ​​ករុណា​​ជា​អម្ចាស់​​ជីវិត​​លើ​ត្បូង​​ជា​ទី​​គោរព​សក្ការៈ​​ ទ្រង់​ព្រះ​មេត្តា​​ទទួល​នូវ​​​កត​ញ្ញូ​​តាធម៌​ និង​ស្វា​មី​​ភក្តិ​​ដ៏​ខ្ពង់​ខ្ពស់​​ពី​ទូល​ព្រះ​បង្គំ​ ។ យោង​តាម​​ខ្លឹម​សារ​ នៃ​ព្រះ​រាជ​​សារ ព្រះ​ករុណា​ ​ព្រះ​បាទ​សម្តេច​ ​ព្រះបរម​នាថ​ នរោត​្តម​ ​សីហ​មុនី​ ​ព្រះ​មហា​ក្សត្រ​ ​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​​១ មេសា​ ​ឆ្នាំ​២០១៤​​​ នៅ​ក្នុង​សម័យ​ប្រជុំ​សាមញ្ញ​ រដ្ឋ​សភា​ លើក​ទី​២ ​​បាន​បង្ហាញ​​ពី​ព្រះ​ទ័យ​​របស់​ព្រះ​អង្គ​ ​តាម​រយ​ៈ​​ព្រះ​រាជ​​សារ​របស់​ព្រះ​អង្គ​​ ដោយ​សង្ឃឹម​ថា ​រដ្ឋ​សភា​​ នឹង​បន្ត​ខិត​ខំ​​ប្រឹង​ប្រែង​ ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​នានា​ ​ដើ​ម្បី​​សម្រេច​​ឱ្យ​បាន​​នូវទិ​ស​ដៅ​​រួម​របស់​​កម្ពុជា​ ​ជា​ជំហាន​​ៗ​​ ធានា​បាន​នូវ​សង្គម​​មួយ​ ដែល​រឹង​មាំ​​ មាន​សន្តិ​ភាព​​​ ស្ថិរភាព​​នយោ​បាយ​ ​សុខ​សន្តិ​ភាព​ ​និង​សណ្តាប់​ធ្នាប​់​​សង្គម​ ​មាន​ការ​អភិវឌ្ឍ​​​ប្រកប​ដោយ​​​ចីរ​ភាព​ និង​សម​ធម៌​ ។​ ព្រះ​រាជ​សារ​ ​របស់​ព្រះ​​មហា​ក្សត្រ​​​ មាន​ខ្លឹម​សារ​ថា រដ្ឋ​សភា​ ​ក្នុង​នាម​​ជា​ស្ថាប័ន​នីតិ​ប្ប​ញ្ញតិ​​្ត​ ​ដែល​​សមា​ជិក​​សភា​ គឺ​ជា​​តំណាង​ដែល​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​​បោះ​ឆ្នោត​​ជ្រើសរើស​ជា​សកល​ ​ដោយ​សេរី​ ​និង​ដោយ​សម្ងាត់​ ​មក​ពី​មណ្ឌល​ផ្សេង​ៗ​​គ្នា​ នៅ​ទូទាំង​​ប្រទេស ​ដើ​ម្បី​ធ្វើ​ជា​តំណាង​​របស់​ខ្លួន​ ក្នុង​រដ្ឋសភា​ ​ជា​អ្នក​​ផ្តួច​ផ្តើម​​ធ្វើ​ច្បាប់​ អនុម័ត​ច្បាប់​ ​និងតាម​ដាន​​​ការ​អនុវ​ត្ត​​ច្បាប់​​របស់​​រាជ​រដ្ឋាភិបាល​ បាន​បំពេញ​​តួនាទី​របស់​ខ្លួន​យ៉ាង​​ខ្ជាប់​ខ្ជួន​ ​ប្រក​ប​ដោយ​​ប្រសិទ្ធ​ភាព​ ។

​ដោយ​កិច្ច​សហ​ប្រតិបត្តិ​​ការ​ល្អ​​ជា​មួយ​ស្ថាប័ន​​កំពូ​ល​ៗ​ មាន​ ព្រឹទ្ធ​សភា​ ​រាជ​រដ្ឋា​ភិបាល​ ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ អង្គការ​​អន្តរ​ជាតិ​​នានា និង​​អង្គ​ការ​ក្រៅ​​រដ្ឋា​ភិបាល​​ រដ្ឋសភា​ បាន​បំពេញ​​​ការ​ងារ​​ដោយ​ទទួល​​​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ ក្នុង​ការ​តាក់តែង​ និង​អនុម​័ត​ច្បាប់​ ឱ្យ​សម​ស្រប​​នឹង​ស្ថាន​ភាព​​របស់​សង្គម​ជាតិ​យើង​ ​នា​ពេល​បច្ចុប្បន្ន​ ស្រប​តាម​បរិបទ​កម្ពុជា ​ក្នុង​ការ​ធ្វើ​​សមាហរ​ណ​​កម្ម​​ក្នុង​តំបន់​​ និង​ពិភព​លោក​​ និង​សមាជិក​នៃ​សមា​គម​​ប្រជា​​ជាតិ​​អាស៊ី​អាគ្នេយ៍​ ដែល​ក្លាយ​ជា​សហ​​គមន៍​​​អាស៊ាន​នៅឆ្នាំ​២០១​៥​ ។ ​ព្រះរា​ជ​សារ​របស់​ព្រះ​​ករុណា​ បាន​លើក​ទ្បើង​​ថា ក្នុងរយៈ​​ពេល​៤អាណត្តិ​​កន្ល​ង​មក​ ​រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​ ​និង​សន្ធិ​សញ្ញា​​នានា​ ចំនួន​​ជាង​៤០០ ​សំខាន​់គឺ​ច្បាប់​​ស្តី​ពី​ការ​បង្កើត​ ​និង​ពង្រឹង​​ស្ថាប័ន​​រដ្ឋបាល​ នយោ​បាយ ​ហិរញ្ញ​វត្ថុ​ ​សេដ្ឋ​កិច្ច​សង្គម​ ​និង​បរិស្ថាន​ ។ល។ ​ហើយ​សង្ឃឹម​ថា ​នៅ​អាណត្តិ​ទី​៥​នេះ ​រដ្ឋ​សភា​​នឹង​អនុម័ត​​ច្បាប់​ ដែល​​បម្រើ​ដល់​វិស័យ​​ពង្រឹង​​យុត្តិ​ធម៌​​ គឺ​ច្បាប់​​ស្តី​ពី​​«ការ​​ចាត់​តាំង​​អង្គ​ការ​តុលា​ការ​ និង​អយ្យ​ការ​​»​ និង​ច្បាប់​​ស្តីពី​ «លក្ខន្តិ​កៈ​​របស់​ចៅ​ក្រម​ ​និង​ព្រះ​រាជ​​អាជ្ញា​»​ជា​ដើម​ ។

ក្រៅពី​តាក់​តែង​​ច្បាប់​​ ថ្នាក់​ដឹក​នាំ​រដ្ឋសភា​ ​គណៈ​​កម្ម​ការ​​ជំនាញ​​ទាំង​ប្រាំ​បួន​​​ ព្រម​ទាំង​ស​មា​ជិក​​សមាជិកា​​រដ្ឋ​សភា​ បាន​បំពេញ​​នូវ​ភារកិច្ច​​ស្នូល​​របស់​ខ្លួន​​នៅ​ការិយាល័យ​ តាម​បណ្តា​​ខេត្ត​ ឬ​មណ្ឌល​ដែល​​ខ្លួន​ទទួល​ខុស​ត្រូវ​ ដើ​ម្បី​ពិនិត្យ​​នូវ​ដំណើរ​ការ​​ប្រតិបត្តិ​​តួនាទី​​របស់​រាជ​រដ្ឋា​ភិបាល​ សំដៅ​​​​​ធានា​​ដល់​ការ​​អនុវត្ត​​កម្មវិធី​នយោ​បាយ​​ របស់​រាជ​រដ្ឋាភិបាល​​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​ និង​បាន​អញ្ជើញ​​យ៉ាង​សកម្ម​​ចុះ​​សួរ​​សុខ​ទុក្ខ​ និង​ជួ​យ​ដោះ​ស្រាយ​​បញ្ហា​ដល់​​ប្រជា​​រាស្ត្រ​​នៅ​តាម​មូល​ដ្ឋាន​ ព្រម​ទាំង​​ទទួល​យក​បញ្ហា​​កង្វល់​ និង​ការ​លំបាក​​ទាំង​ទ្បាយ​​របស់​រាស្ត្រ​​មក​ជម្រាប​​ជូន​រាជ​រដ្ឋា​ភិបាល​​ ដើ​ម្បី​​រក​វ​ិធាន​​ការ​ដោះ​ស្រាយ​​រាល​់បញ្ហា​​​ទាំង​នោះ​ ។ ក្រុម​អ្នក​វិភាគ​​យល់​ឃើញ​​ថា ខ្លឹម​សារ​​​នៃ​លិខិត​​របស់​លោក​សម រង្ស៊ី​ ​ដែល​បាន​សម្តែង​​នូវ​មតិ​​ជំទាស់​​ទៅ​នឹង​ព្រះ​​រាជ​សារ​​របស់​ព្រះ​រាជា​​នោះ មិន​​ខុស​ពី​«​ផ្គរ​លាន់​នៅ​ឯ​ជើង​​មេឃ​»​ទ្បើយ​ ៕