បុគ្គលិកដែលមានសមត្ថភាពតែងតែមានផ្នត់គំនិតចង់អភិវឌ្ឍន៍ខ្លួនជានិច្ចទាំងសម្រាប់ខ្លួនផ្ទាល់ និងសម្រាប់ការងារដែលខ្លួនមាន ។ ពេលដែលអ្នកដឹកនាំក្រុម ឬក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍន៍ខ្លួនរបស់បុគ្គលិក ពួកគេកំពុងតែវិនិយោគលើក្រុមហ៊ុនដែរ ។

ប៉ុន្តែមិនមែនគ្រប់បុគ្គលិកតែងតែមានផ្នត់គំនិតចង់រីកចម្រើនទេ ។ ប្រសិនបើជួបនឹងករណីដូចនេះ អ្នកគួរតែសាកល្បងអនុវត្តតាមគន្លឹះខាងក្រោមនេះដើម្បីជំរុញដល់បុគ្គលិកឲ្យមានចិត្តចង់រៀនសូត្របន្ថែមដើម្បីជោគជ័យក្រុមហ៊ុន ។
១. ជំរុញឲ្យមានការឈ្វេងយល់ពីខ្លួនឯង៖ សេចក្តីសុខរបស់ពួកយើងជះឥទ្ធិពលផ្ទាល់ដល់ការបំពេញការងារ ហើយពួកយើងមិនចាប់អារម្មណ៍នឹងសេចក្តីសុខរបស់ខ្លួនឡើយប្រសិនបើពួកយើងមិនយល់ដឹងពីខ្លួនឯង ។ អ្នកអាចជួយឲ្យបុគ្គលិកយល់ដឹងពីខ្លួនបន្ថែមបានតាមរយៈការស្ទង់មតិបង្ហាញពីអត្តចរិតជាដើម ។
បន្ទាប់មកអ្នកគួរជំរុញដល់បុគ្គលិកឲ្យចូលរួមការពិភាក្សាចែករំលែលទ្ធផលជាមួយបុគ្គលិកដទៃដើម្បីស្វែងយល់បន្ថែមពីមនុស្សដែលពួកគេធ្វើការជាមួយផងដែរ ។ ការធ្វើដូច្នេះជួយឲ្យមនុស្សអាចប្រើចំណុចខ្លាំងរបស់ពួកគេនៅកន្លែងការងារ និងឆ្លើយនឹងចម្ងល់មួយចំនួនដែលពួកគេអាចនឹងមានក្នុងចិត្ត ។
២. ផ្តល់ធនធានសម្រាប់ការអភិវឌ្ឍន៍ខ្លួន៖ អ្នកត្រូវចងចាំថាបុគ្គលិកដែលចង់អភិវឌ្ឍន៍ខ្លួនប្រៀបបានជាមនុស្សដែលចង់ដុសខាត់ជំនាញដើម្បីក្រុមហ៊ុន ។ ដោយហេតុដូចនេះ ក្រុមហ៊ុនឬអាជីវកម្មគួរតែផ្គត់ផ្គត់ធនធានដល់ពួកគេ ដូចជាការចេញថ្លៃវគ្គសិក្សា ឬរកទីប្រឹក្សាជាដើម ។ ប្រសិនបើអ្នកមិនមានសមត្ថភាពក្នុងការផ្គត់ផ្គង់បែបហិរញ្ញវត្ថុទេនោះ ការចែករំលែកអត្ថបទទាក់ទិននឹងការអភិវឌ្ឍន៍ខ្លួន ឬសៀវភៅបង្រៀនពីភាពជាអ្នកដឹកនាំ និងការធ្វើការជាក្រុមផ្សេងៗក៏ជាជម្រើសងាយដែរ ។
៣. ជំរុញឲ្យមានការកំណត់គោលដៅផ្ទាល់ខ្លួន៖ ក្រុមហ៊ុន និងអាជីវកម្មភាគច្រើនជំរុញឲ្យបុគ្គលិក ឬក្រុមណាមួយកំណត់គោលដៅសម្រាប់ការងាររបស់ពួកគេ ប៉ុន្តែបុគ្គលិកក៏គួរតែត្រូវបានជំរុញឲ្យកំណត់គោលដៅផ្ទាល់ខ្លួនដែរ ។ អ្នកគួរតែចំណាយពេលអង្គុយចុះជាមួយនឹងបុគ្គលិក និងសួរពីជំនាញដែលពួកគេចង់រៀនទាំងសម្រាប់ការងារ និងសម្រាប់ខ្លួនឯងផ្ទាល់ ។ បន្ទាប់មក ប្រសិនបើអ្នកមានធនធាមគ្រប់គ្រាន់ អ្នកគួរតែជួយដល់ក្រុមការងារសម្រេចគោលដៅទាំងនោះដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ