ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់​​​​​កន្លែង​​ស្តុក​​អេត​​ចាយ​​នៅ​​បាង​កក​​​ខ្មែរ​5​​នាក់​​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​ប្រទេស​ថៃ​​បាន​ឱ្យ​ដឹង​ថា កាល​ពី​ម៉ោង​ជិត​១​រសៀល​ ថ្ងៃ​ទី​២​ មេសា ឆ្នាំ​២០១៤​ នៅ​តំបន់​បាង​ខេ​ ក្រុង​បាង​កក​ មាន​ស្នូរ​ផ្ទុះ​ដ៏​កក្រើក​មួយ​នៅ​ទី​តាំង​ទទួល​ទិញ​គ្រឿង​អេត​ចាយ​ដ៍​ធំ​ បាន​ធ្វើ​ឱ្យ​កម្ម​ករ​ខ្មែរ​-ថៃ​ស្លា.ប់​ និង​របួស​ប្រហែល​២០​នាក់​ ។ ករណី​ផ្ទុះ​ដ៏​កក្រើក​នៅ​ក្រុង​បាង​កក​នេះ​ ដំបូង​ឡើយ​គេ​មិន​ដឹង​ថា អ្នក​រង​គ្រោះ​មាន​ជន​ជាតិ​ខ្មែរ​ឬ​អត់​នោះ​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ផ្ទុះ​ដោយ​សារ​អ្វី​នោះ​ដែរ​ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាម​ប្រភព​ព័ត៌​មាន​ពី​ប្រទេស​ថៃ​​បាន​ឱ្យ​ដឹង​ថា កាល​ពី​ម៉ោង​ជិត​១​រសៀល​ ថ្ងៃ​ទី​២​ មេសា ឆ្នាំ​២០១៤​ នៅ​តំបន់​បាង​ខេ​ ក្រុង​បាង​កក​ មាន​ស្នូរ​ផ្ទុះ​ដ៏​កក្រើក​មួយ​នៅ​ទី​តាំង​ទទួល​ទិញ​គ្រឿង​អេត​ចាយ​ដ៍​ធំ​ បាន​ធ្វើ​ឱ្យ​កម្ម​ករ​ខ្មែរ​-ថៃ​ស្លាប់​ និង​របួស​ប្រហែល​២០​នាក់​ ។ ករណី​ផ្ទុះ​ដ៏​កក្រើក​នៅ​ក្រុង​បាង​កក​នេះ​ ដំបូង​ឡើយ​គេ​មិន​ដឹង​ថា អ្នក​រង​គ្រោះ​មាន​ជន​ជាតិ​ខ្មែរ​ឬ​អត់​នោះ​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ផ្ទុះ​ដោយ​សារ​អ្វី​នោះ​ដែរ​ ។

ទោះ​ជា​យ៉ាង​ណា​ តាម​ព័ត៌​មាន​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ មេសា ពី​គ្រួសារ​ខ្មែរ​យើង​ម្នាក់​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ការ​ផ្ទុះ​ដ៏​កក្រើ​ក​នៅ​កន្លែង​មួយ​ក្នុង​ក្រុង​បាង​កក​នោះ​ គឺ​សាច់​ញាតិ​របស់​គាត់​៥​នាក់​ត្រូវ​ស្លាប់​មាន​ក្មេង​ប្រុស​ស្រី​២​នាក់​ និង​មនុស្ស​ធំ​៣​នាក់​ដោយ​​៤នាក់​ជា​អ្នក​ភូមិ​ទម្លាប់​ ឃុំ​ប្រាសាទ​ ស្រុក​​ព្រះនេត្រ​ព្រះ​ និង​ម្នាក់​ជា​អ្នក​ភូមិ​សំបួរ​ ស្រុក​ក្រឡាញ់​ ខេត្ត​សៀម​រាប​ ។ អ្នក​ប្រាប់​តាម​ទូរ​ស័ព្ទ​ពី​ករណី​ស្លាប់​ និង​របួស​នៅ​ក្រុង​បាង​កក​នេះ​ឈ្មោះ​ យឿន​ សាន​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​ទម្លាប់​ ឃុំ​  ប្រាសាទ ។

ស្ត្រី​ខាង​លើ​និយាយ​ថា​ ជន​រង​គ្រោះ​ទាំង​៥​រូប​មាន​ ១-ឈ្មោះ​ មឿត​ ពក​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​កូន​របស់​គាត់​ ២-ឈ្មោះ​ ឃឿត​ នី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​ក្មួយ ៣-ឈ្មោះ​ ឆា​ បារាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​    ភូមិ​ តែ​ទៅ​ស្នាក់​នៅ​ភូមិ​សំបួរ​ ឃុំ​សំបួរ​ ស្រុក​ក្រឡាញ់​ ខេត្ត​សៀម​រាប​ ដែល​ជា​ស្រុក​ប្រពន្ធ​ ។ ៤-ឈ្មោះ​ ឡាន់​ ឡា ភេទ​ប្រុស​ អាយុ​១០​ឆ្នាំ​ និង​៥-ឈ្មោះ​ ឡាន់​ ខាច ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​ ។ ស្ត្រី​ឈ្មោះ​ យឿន​ សាន បាន​និយាយ​ថា មុន​ពេល​កើត​ហេតុ​គាត់​បាន​ទូរ​ស័ព្ទ​ទៅ​សួរ​សុខ​ទុក្ខ​កូន​ប្រុស​របស់​គាត់​ ហើយ​​ក្រោយ​ពី​បញ្ចប់​ការ​ជួប​គ្នា​តាម​ទូរ​ស័ព្ទ​បាន​មួយ​​សន្ទុះ​ គាត់​ក៏​ទទួល​ទូរ​ស័ព្ទ​ពី​សាច់​ញាតិ​ប្រាប់​ថា​ កន្លែង​ដែល​កូន​ និង​សាច់​ញាតិ​គាត់​មួយ​ចំនួន​ធ្វើ​ការ​នោះ​មាន​ផ្ទុះ​គ្រាប់​ដ៏​ធំ​មួយ​ ខណៈ​ដែល​កូន​របស់​គាត់​ត្រូវ​បាន​ថៅ​កែ​អេត​ចាយ​នោះ​ប្រើ​ឱ្យ​ទៅ​ផ្សារ​កាត់​ដុំ​ដែក​មើល​ ថា​តើ​ជា​ប្រភេទ​ដែក​អ្វី​នោះ​ ស្រាប់​តែ​ផ្ទុះ​កក្រើក​ដី​បង្ក​ឱ្យ​កម្ម​ករ​ខ្មែរ​-ថៃ​របួស​ និង​ស្លាប់​ជា​ច្រើន​នាក់​តែ​ម្តង ។
តាម​ប្រភព​ព័ត៌​មាន​ថា គ្រាប់​ដ៏​ធំ​នេះ​ត្រូវ​បាន​កម្ម​ករ​​សំណង់​មួយ​ក្រុម​ដឹក​តាម​រថ​យន្ត​មក​​លក់ឱ្យ​ទី​តាំង​អេត​ចាយ​នោះ​ ដោយ​គេ​ប្រាប់​ថា​ ប្រទះ​ឃើញ​ក្នុង​ជម្រៅ​៣​ម៉ែត្រ​ខណៈ​ពេល​ជីក​រណ្តៅ​ដើម្បី​បុក​គ្រឹះ​សំណង់​មួយ​កន្លែង​ ។

គាត់​បន្ត​ថា​ គ្រាប់​មួយ​នោះ​ពេល​ដឹក​មក​ដល់​ត្រូវ​គេ​ថ្លឹង​មាន​ទម្ងន់​២៣០​គី​ឡូ​ក្រាម​ ហើយ​ពេល​ថៅ​កែ​អេត​ចាយ​នោះ​បញ្ជា​ឱ្យ​កូន​របស់​គាត់​កាត់​មើល​ ក៏​ផ្ទុះ​កក្រើក​តែ​ម្តង ។ គាត់​បន្ត​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៥​ នាក់​គេ​រក​ឃើញ​តែ​២​នាក់​ទេ គឺ​ក្មេង​ប្រុស​ស្រី​ ហើយ​ពេល​នេះ​ឪពុក​ម្តាយ​ក្មេង​ទាំង​២​កំពុង​ទំនាក់​ទំនង​យក​សព​ក្មេង​ៗ​ទាំង​នោះ​ត្រឡប់​មក​ស្រុក​វិញ​ ។ ជុំ​វិញ​ព័ត៌​មាន​ខាង​លើ​ លោក​ នេត​ សារី​ អគ្គកុង​ស៊ុល​ខ្មែ​រ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ករណី​ផ្ទុះ​នោះ​ពិត​ជា​កើត​មាន​មែន​ កាល​ពី​ម្សិល​មិញ​ (ថ្ងៃ​ទី​២​ មេសា) ប៉ុន្តែ​លោក​មិន​ដឹង​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​មាន​ខ្មែរ​ឬ​ក៏​អត់​នោះ​ទេ ។

លោក​ប្រាប់​ថា ជា​ការ​ផ្ទុះ​គ្រាប់​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ ពេល​អ្នក​ស្រុក​កាយ​ឃើញ​ក៏​នាំ​គ្នា​ដឹក​យក​មក​លក់​ទើប​កើត​មាន​បញ្ហា​ ។ ទោះ​ជា​យា៉ង​ណា​ លោក​ប្រាប់​ថា ពេល​នេះ​ខាង​ស្ថាន​ទូត​កំពុង​បញ្ជូន​ក្រុម​​ការងារ​ចុះ​ទៅ​ស្រាវ​ជ្រាវ​រក​​កន្លែង​កើត​ហេតុ​ហើយ ៕