ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​យុទ្ធនា​​ការ​ផ្សព្វ​​ផ្សាយ​ពី​​ជំងឺ​អេដស៍​តាម​រយៈ​​កីឡា​បាល់​​ទាត់​​នៅ​​ខេត្ត​កំពង់​​ឆ្នាំង​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ធនាគារ​អភិវឌ្ឍន៍​​អាស៊ី (ADB),​ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី (AFC),​ អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​កម្មវិធី​មេរោគ​អេដស៍​ បាន​យល់​ព្រម​ធ្វើ​ការ​រួម​គ្នា​នៅ​លើ​កម្មវិធី​ការ​ការពារ​មេរោគ​អេដស៍​ ដោយ​យក​កីឡា​បាល់​ទាត់​ជា​មូល​ដ្ឋាន​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ជួយ​ដោះ​ស្រាយ​ហានិភ័យ​នៃ​ការ​ឆ្លង​េមរោគ​អេដស៍​ ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​ កម្ពុជា,​ ម៉ាឡេ​ស៊ី,​ មីយ៉ាន់​ម៉ា, ថៃ​ និង​ហ្វីលីពីន​ ។​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ធនាគារ​អភិវឌ្ឍន៍​​អាស៊ី (ADB),​ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អាស៊ី (AFC),​ អង្គការ​សហ​ប្រជា​ជាតិ​ស្តី​ពី​កម្មវិធី​មេរោគ​អេដស៍​ បាន​យល់​ព្រម​ធ្វើ​ការ​រួម​គ្នា​នៅ​លើ​កម្មវិធី​ការ​ការពារ​មេរោគ​អេដស៍​ ដោយ​យក​កីឡា​បាល់​ទាត់​ជា​មូល​ដ្ឋាន​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ជួយ​ដោះ​ស្រាយ​ហានិភ័យ​នៃ​ការ​ឆ្លង​េមរោគ​អេដស៍​ ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​ កម្ពុជា,​ ម៉ាឡេ​ស៊ី,​ មីយ៉ាន់​ម៉ា, ថៃ​ និង​ហ្វីលីពីន​ ។​

គម្រោង​នេះ​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​ច្រើ​នជាង​មុន​ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​នៃ​មេរោគ​អេដស៍​។​ ក្រៅ​ពី​នេះ​ ក៏​បញ្ឈប់​ការ​មើល​ងាយ​ និងការ​រើស​អើង​ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​ពង្រីក​​ការ​យល់​ដឹង​អំពី​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។​ ជាក់​ស្តែង កាល​ពី​រសៀល​ថ្ងៃទី​២ មេសា​ ឆ្នាំ​២០១៤​ ដោយ​មាន​ការ​ចូលរួម​សហ​ប្រតិបត្តិ​ការ​ និងគាំទ្រ​ពី​អង្គការស​ហ​ប្រជាជាតិ​ស្តី​ពី​កម្មវិធី​មេរោគ​អេដស៍​នៅ​កម្ពុជា ដែល​ផ្តល់​នូវការ​គាំទ្រ​ផ្នែក​ខ្លឹម​សារ​ការ​ផ្សព្វ​ផ្សាយ​ អង្គការ​សលត៍,​ ក្លិប​បាល់​ទាត់​ភ្នំ​ពេញ​ក្រោន​, សហ​ព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​, ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​អង្គការ​នារី​កម្ពុជា​​ដើម្បី​សន្តិ​ភាព​ បាន​​រៀបចំ​កម្មវិធី​ប្រកួតបាល់​ទាត់​ជា​លក្ខណៈ​មិត្ត​ភាព​រវាងគ្រូបង្វឹក​ និង​អាជ្ញា​កណ្តាល​ នៅ​ទីលាន​បាល់​ទាត់​ក្រុង​កំពង់​ឆ្នាំង​ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ជំងឺ​អេដស៍​ ការបង្ការ និង​ពិនិត្យ​ឈាម​ ព្រម​ទាំង​របៀប​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ដល់​កីឡា​ករ និង​ប្រជាជន​ក្នុង​តំបន់​ផងដែរ​ ។​

កញ្ញា​សូ​ដានេ អ្នក​សម្រប​សម្រួល​ផ្នែក​ផ្សព្វ​ផ្សាយ​ប្រចាំប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹងថា​ សម្រាប់​ព្រឹត្តិ​ការណ៍​នេះ​ យើង​រៀបចំ​ឡើង​ក្នុង​គោល​បំណង​សំខាន់ៗ​​ចំនួន​៥ គឺៈ បង្កើន​ និង​ពង្រីក​ការ​យល់​ដឹង​ពី​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ ប្រឆាំង​នឹង​ការ​រើស​អើង​លើ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ។​ ការ​ទប់​​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ ជា​ពិសេស​ក្នុង​ចំណោម​យុវជន​ ដោយ​ប្រើ​អំណាច​នៃ​​កីឡា​បាល់​ទាត់​នៅ​ប្រទេ​សកម្ពុជា​ជា​​យុទ្ធ​សាស្ត្រ​នៃ​ការ​ផ្សាយ ។​ បង្កើន​​កិច្ច​ខិតខំ​សហ​ការ​ជាមួយ​បណ្តាញ​សង្គម​ស៊ីវិល​ អង្គការ​ និង​បណ្តាញ​យុវ​ជន​ដើម្បី​ឆ្លើយ​តប​ និង​ពង្រីក​អានុ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​រីក​រាល​ដាល​​នៃ​ជំងឺ​អេដស៍។​ លើក​ទឹក​ចិត្ត​កីឡាករ-​កីឡា​ការិនី​ឱ្យ​ទៅ​ធ្វើ​តេស្ត​ឈាម​ ប្រសិន​បើ​ធ្លាប់​ធ្វើ​ទង្វើ​អ្វី​មួយ​ដែល​អាច​ឈានទៅ​ដល់​ការ​ឆ្លង​​នៃ​មេរោគ​អេដស៍ ។​

ផ្តល់​ចំណេះ​ដឹង​ដល់​យុវ​ជន​ពីការ​ការ​ពារ​ខ្លួន​កុំ​ឱ្យ​ឆ្លង​មេរោគ​អេដស៍ ។​ លោក​សេម​ ជា​គ្រូ​បង្វឹក​របស់​ក្លិប​បាល់​ទាត់​ភ្នំ​ពេញ​ក្រោន​ ដែល​បាន​ដឹក​នាំ​ក្រុម​កីឡា​របស់​ខ្លួន​ទៅ​ចូល​រួម និងធ្វើ​ជា​អាជ្ញា​កណ្តាល​សម្រាប់​ការ​ប្រកួត​នាពេល​នោះ​បានប្រាប់​ឱ្យ​ដឹង​ថា​ ថ្ងៃ​នេះ​យើង​មាន​កិត្តិ​យស​ណាស់​ ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​​អាជ្ញា​កណ្តាល​ ព្រម​ទាំង​គ្រូ​បង្វឹក​មក​ពី​គ្រប់​ប្រភេទកីឡា​​ ដូច​ជា​បាល់​ទះ​ បាល់​បោះ​ បាល់​ទាត់​ និង​អត្ត​ពល​កម្ម​ បាន​មក​ចូល​រួម​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់​​ទាត់​ជា​លក្ខណៈ​មិត្តភាព​ក្នុងខេត្ត​កំពង់​ឆ្នាំង​ ដែល​យើង​បាន​រៀបចំ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ជំងឺ​អេដស៍​ ហើយ​ជា​ពិសេស​នោះ​គឺ​យើង​ចង់​ផ្សព្វ​ផ្សាយ​ដល់​យុវជន​តាម​រយៈ​បាល់​ទាត់​នេះ ។​ លោក​បន្ត​ថា ចំពោះ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​​នេះ​ឃើញថា​ ប្រព្រឹត្ត​ទៅ​បាន​ល្អ​ដោយ​មាន​ការ​យកចិត្ត​ទុក​ដាក់​ពីគ្រូ​​បង្វឹក​ និង​អាជ្ញា​កណ្តាល​ ជាពិសេស​នោះ​មាន​ការ​ទស្សនា​ និង​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នេះ​យ៉ាង​ច្រើន​កុះ​ករ​ ។​

លោក​សេម បាន​ឱ្យដឹង​ទៀត​ថា​ ក្លិប​កីឡា​បាល់​ទាត់​ភ្នំ​ពេញ​ក្រោន​ និង​អង្គការ​សលត៍​ ដែល​រូប​លោក​ជាប្រធាន​នោះ​ បាន​សហការ​ជាមួយ​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​អាស៊ី​ និង​ប្រទេស​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ចំនួន​៥ ធ្វើ​ការ​ណែនាំ​អប់រំ​ចង់​ឱ្យ​ប្រជាជន​កម្ពុជា​យល់​បន្ថែម​ទៀត​ពី​បញ្ហា​ជំងឺ​អេដស៍​​នេះ ហើយ​លោក​សង្ឃឹម​ថា​ នឹង​មាន​ព្រឹត្តិ​ការណ៍​នេះ​ជា​រៀង​រាល់​ឆ្នាំ​បន្ត​ទៀត​ ៕​