ហួសចិត្តជននេះ…គាត់ចាស់ក៏តណ្ហាមិនលើកលែង​


ខេត្តស្ទឹងត្រែង ៖ នគរបាល​ក្រុង​ស្ទឹង​ត្រែង បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា​កន្លង​ទៅ នៅ​ក្នុង​សង្កាត់ ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។

ជនជាប់ចោទ​ឈ្មោះជិ​ក រី អាយុ​៣៦​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​កសិករ មាន​ទីលំនៅ​ក្នុង​សង្កាត់​ខាងលើ ជាប់ចោទ​ចាប់រំលោភ​ស្ត្រី​ម្នាក់​អាយុ​៤០​ឆ្នាំ រហូត​បាន​សម្រេច​។

ជន​ឈ្មោះ ជិ​ក រី ក្រោយ​ពី​ឃាត់ខ្លួន​ក៏​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។ គ្រប់​គ្នា​ពិតជា​ហួសចិត្ត ដែល​ជន​ល្មោភកាម
រូប​នេះ​សូ​ម្បី​តែ​ស្ត្រី​ចំណាស់​ក៏​មិន​លើកលែង​ដែរ ​។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ