ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​បើកកិច្ចប្រជុំ​ដាក់ផែនការ​ត្រៀមការពារ​សន្តិសុខ​សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ​អាណត្តិទី២

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ នៅសាលប្រជុំ​សាលារាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី០៣​ មេសា​ ២០១៤​ មានរៀបចំបើក​កិច្ចប្រជុំ​ត្រៀមការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ​ក្រុមប្រឹក្សាក្រុង-ស្រុក ​ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ ​ដែលតាមគម្រោង​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨​ ឧសភា​ ២០១៤ខាងមុខនេះ ។

កិច្ចប្រជុំនេះ​ ប្រព្រឹត្តធ្វើ​ក្រោមអធិបតីភាព​ លោក ប៉ា សុជាតិវង្ស ​អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ​និងលោក លន់ ឆេងកៃ​ ប្រធាន​គណៈកម្មការ​រាជធានីភ្នំពេញ​រៀបចំការបោះឆ្នោត ​និងមានការ​ចូលរួម​ពី​មន្រ្តីរៀបចំការ​បោះឆ្នោត ​តំណាងអាជ្ញាធរដែនដី ​និងកងកម្លំាងប្រដាប់អាវុធ​ទំាងបីប្រភេទ ។

គួរបញ្ជាក់ដែរថា ​នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត ​ក្រុមប្រឹក្សាក្រុង-ស្រុក ​ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២​ សម្រាប់រាជធានី​ភ្នំពេញមានខណ្ឌ​​ចំនួន១២​ សង្កាត់ចំនួន៩៦​ សមាជិក​ក្រុមប្រឹក្សាសង្កាត់​ចំនួន៨១០នាក់​ សមាជិកក្រុមប្រឹក្សា​ខណ្ឌចំនួន​ ២១៦នាក់ ​និងសមាជិកក្រុមប្រឹក្សារាជធានី​ចំនួន ២១នាក់ ។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានី-ខេត្ត ​ក្រុមប្រឹក្សាក្រុង-ស្រុក ​ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨​ ឧសភា ២០១៤​ មានគណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន០៥រួមមាន​៖ គណបក្ស​ប្រជាជនកម្ពុជា​ គណបក្ស​សង្គ្រោះជាតិ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​គណបក្ស​សាធារណរដ្ឋប្រជាធិបតេយ្យ ​និង​ គណបក្ស​សម្ព័ន្ឋដើម្បី​ប្រជាធិបតេយ្យ ៕