ខេត្តប៉ៃលិន ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ១គ្រាប់ ត្រូវប្រជាពលរដ្ឋម្នាក់ប្រទះឃើញនៅក្នុងចម្ការរបស់ខ្លួន ខណៈដែលបើកត្រាក់ទ័រភ្ជួរដីដាំដំឡូងមី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២ មេសា ២០១៤ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ហើយត្រូវបានរាយការណ៍ជូនអាជ្ញាធរភូមិឱ្យចុះត្រួតពិនិត្យ ដើម្បីប្រគល់ជូនអង្គការកម្ចាត់មីនកម្ពុជាប្រចាំខេត្តប៉ៃលិន ដោយមិនហ៊ានប៉ះពាល់នោះឡើយ ។
បុរសជាម្ចាស់ចម្ការឈ្មោះគង់ ឈុនហាក់ ភេទប្រុស អាយុ៦៨ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
គាត់បានឱ្យដឹងថា គាត់មានដីចម្ការចំនួន១ហិកតា ដោយធ្លាប់ភ្ជួរដាំដំណាំជាយូរឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០២មកម្ល៉េះ ដោយមិនធ្លាប់ឃើញមានគ្រាប់អ្វីនោះឡើយ ។ ស្រាប់តែនៅថ្ងៃនេះ គាត់បានជួលត្រាក់ទ័រឱ្យមកភ្ជួរដី រួចជួលកម្មករដើម្បីឱ្យមកដាំដើមដំឡូងមី ក៏ប្រទះឃើញគ្រាប់ប្រភេទ៨០មីល្លីម៉ែត្រ១គ្រាប់តែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ