ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិ​ច្ចប៉ូលិសវ​រៈការ​ពារ​ព្រំ​ដែន​គោកលេខ​៩១១​ និង​វរៈ​៨១៥​ប្រចាំទិស​ម៉ាឡៃ ​ចុះជួយ​ធ្វើផ្ទះដល់​ពល​រដ្ឋ ក្រី​ក្រ ដែល​រលំ​ដោយខ្យល់​កន្ត្រាក់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​ប៉ុស្តិ៍​ដើម​កកោះ​ នៃ​វិ​រៈ​សេ​នា​តូច នគរ​បាល​វិរៈ​ កា​ពារ​ព្រំ​ដែន​គោក លេខ៩១១​​ចំនួន ០៥​នាក់​ដឹក​នាំ​ដោយ​អនុ​សេនីយ៍​ឯក​ ទឹម សុផល​ សហ​ការ​ជា​មួយ​ អជ្ញា​ធម៌​មូល​ដ្ឋាន​ចំនួន ០៣​នាក់​​ កាល​ពី​ព្រឹក​វេលា​ម៉ោង ៨និង​៣០​នាទី​ ថ្ងៃ​ទី​០២ មេសា ២០១៤ បាន​​ធ្វើ​ការ​ជួស​ជុល​ផ្ទះ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​១ខ្នង​ដែល​រង​ការ​ខូច​ខាត បើុង​ដំបូល​ដោយ​សារ​ខ្យល់​ យប់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​ប៉ុស្តិ៍​ដើម​កកោះ​ នៃ​វិ​រៈ​សេ​នា​តូច នគរ​បាល​វិរៈ​ កា​ពារ​ព្រំ​ដែន​គោក លេខ៩១១​​ចំនួន ០៥​នាក់​ដឹក​នាំ​ដោយ​អនុ​សេនីយ៍​ឯក​ ទឹម សុផល​ សហ​ការ​ជា​មួយ​ អជ្ញា​ធម៌​មូល​ដ្ឋាន​ចំនួន ០៣​នាក់​​ កាល​ពី​ព្រឹក​វេលា​ម៉ោង ៨និង​៣០​នាទី​ ថ្ងៃ​ទី​០២ មេសា ២០១៤ បាន​​ធ្វើ​ការ​ជួស​ជុល​ផ្ទះ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​១ខ្នង​ដែល​រង​ការ​ខូច​ខាត បើុង​ដំបូល​ដោយ​សារ​ខ្យល់​ យប់​មិញ ស្ថិត​នៅ​ភូមិអូរនាង សង្កាត់​ប៉ោយ​ប៉ែត និង ក្រុង​ប៉ោយ​ប៉ែត។ ម្ចាស់ផ្ទះ​ឈ្មោះ​ ចែម សុ​ឃឿន  អាយុ៣២ឆ្នាំ ជា​ស្រី​ម៉េ​ម៉ាយ​។

ក្នុង​នោះ​កម្លាំង​ប៉ុស្តិ៍ នគរបាល​វិរៈការពារព្រំដែន​គោក លេខ​៩១១ នៃ​ស្នង​ការ​ខេត្ត​ បាន​រៃ​អង្គាស​គ្នា​បាន​ប្រាក់​ចំនួន ១០​មឺុន​រៀល​​ជួយ ឧត្ថម​ដល់​ស្រ្តី ទុ​រគត ដើម្បី​សម្រួល​ជី​វភាព ។ចំណែក​ឯ កម្លាំង​វិរៈ​នគរបាល​ ការពារ​ព្រំដែនគោក​៨១៥ ប្រចាំ​នៅ​ទិស​​​ម៉ាឡៃ​ នៅ​ថ្ងៃ​ដដែល​នេះ​បាន​ចុះ​ទៅ​ជួយ​ជួស​ជុល ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ ដែល​រងគ្រោះ​ដោយ​សារ​ខ្យល់​កន្រ្តាក់​កាល​ពី​ថ្ងៃ​ទី​០១​មេសា កន្លង​ទៅ ។

ហើយ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ​កម្លាំងសមត្ថកិច្ច​ ប៉ូលីស​នៃ​អធិ​ការ​ដ្ឋាន​ស្រុក​អូ​រ​ជ្រៅ ក៏​បាន​ចុះ​រៀប​ចំ​​និង​ជួស​ជុល ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​កាល​ពី​យប់​មិញ​ផង​ដែរ ។

ជា​ចុង​បញ្ចប់​លោក ឧត្ថម​សេនីយ៍​ត្រី​ ខេង ស៊ុម​ស្នង​ការ​នគរ​បាល​ខេត្ត​ បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រ​សាសន៏​ថា ជា​រឿយៗ​កន្លង​មក​ប្រ​ជា​ពល​រដ្ឋ​ដែល​ជួប​និង ឧប្បទ្ទវហេតុ​កើត​ឡើង​ដល់ពួក​គាត់​នោះ​ កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​របស់​លោក​តែង​តែ​ចុះ​ជួយ​ពួក​គាត់​​ទាន់​ពេល​វេលា​តែ​ម្តង ។

សូម​បញ្ជាក់ថា ភ្លៀង​លាយ​ឡំ​និង​ខ្យល់​កន្រ្តាក់​ខ្លាំង កាល​ពី​ល្ងាច​ ថ្ងៃទី​០១​មេសា កន្លងមក​នេះ បាន​ធ្វើ​ឱ្យ​ដួល​រលំ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង ខេត្ត​បន្ទាយ​មាន​ជ័យ សរុប​ជិត​ប្រ​មាណ ៥០​ខ្នងផ្ទះ ។តែ​ក្នុង​ហេតុការណ៏​នេះ​មិន​បណ្តាល​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​ដល់​អាយុ ជី​វិត​ឡើយ ។