ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជា​​ពល​​រដ្ឋ​មួយ​​គ្រួសារ​នៅ​ឃុំ​​ភ្នំលៀប​​​ដែល​រង​​គ្រោះ​ដោយ​​ខ្យល់​ព្យុះ​​ផ្តួល​​រលំ​ផ្ទះ​ទទួ​ល​អំណោយ​​ពី​លោក​​អធិ​​ការនគរ​​បាល​​ស្រុក​​ព្រះ​នេត្រ​​ព្រះ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បន្ទាប់ពី​ទទួល​បាន​ព័ត៌​មាន​ ប្រ​ជា​ពល​រដ្ឋ​មួយ​គ្រួសារ​ នៅ​ភូមិ​កណ្តាល​ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រ​ព្រះ ទទួល​រង​នៅ​ខ្យល់​ព្យុះ បោក​បក់​ខូច​ផ្ទះ​ទាំង​ស្រុង​នៅ​ល្ងាច​ថ្ងៃ​ទី ០១​ មេសា​២០១៤​ ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី ០២​ មេសា ២០១៤ លោក​វិរៈ​សេនីយ៍ត្រី កែវ ប៊ុន​យឿន អធិការ​ស្រុក​ព្រះ​នេត្រ​ព្រះ ព្រម​ទាំង​សហ​ការី និង​មាន​ការ​ចូល​រួម​ពី​ លោក​មេ​ឃុំ​ភ្នំ​លៀប

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បន្ទាប់ពី​ទទួល​បាន​ព័ត៌​មាន​ ប្រ​ជា​ពល​រដ្ឋ​មួយ​គ្រួសារ​ នៅ​ភូមិ​កណ្តាល​ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះ​នេត្រ​ព្រះ ទទួល​រង​នៅ​ខ្យល់​ព្យុះ បោក​បក់​ខូច​ផ្ទះ​ទាំង​ស្រុង​នៅ​ល្ងាច​ថ្ងៃ​ទី ០១​ មេសា​២០១៤​ ​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី ០២​ មេសា ២០១៤ លោក​វិរៈ​សេនីយ៍ត្រី កែវ ប៊ុន​យឿន អធិការ​ស្រុក​ព្រះ​នេត្រ​ព្រះ ព្រម​ទាំង​សហ​ការី និង​មាន​ការ​ចូល​រួម​ពី​ លោក​មេ​ឃុំ​ភ្នំ​លៀប បាន​យក​នូវ​អំណោយ​បន្ទាន់ មាន​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារប្រើ​ប្រាស់​ មួយ​ចំនួន​ទៅ​ប្រ​គល់​ដល់​គ្រួសា​រ​រង​គ្រោះ​។

លោក​វិរៈ​សេ​នីយ៍​ត្រី​ កែវ ប៊ុន​យឿន​ បាន​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​​ដែល​រង​ការ​ខូច​ខាត​ដោយ​ខ្យ​ល់​ព្យុះ​នោះ​មាន​ឈ្មោះ ទន់ ភារត្ន័ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់​នៅ​ភូមិ ឃុំ​កើត​ហេតុ ខាង​លើ ។ចំពោះ​អំ ណោយ​ឧត្ថម​បន្ទាន់​ដល់​គ្រួសារ​ជន​រង​គ្រោះ​នា​ពេល​នេះ​រួម​មាន ៖ ថវិការ​២៥​មឺុនរៀល សារ៉ុង២ កន្សែង២ ទឹក​ស៊ីអ៊ីវ២យួរ ទឹក​ត្រី​២​យួរ មី​០២​កែស និង​មុង​៣។

រាល់​អំណោយ​ដែល​យក​ប្រ​គល់​ជូន​គ្រួសារ​រង​គ្រោះ​នាពេល​នេះ​ គឺ​បាន​មក​ពី​ខ្លួន​លោក​ផ្ទាល់ រួម​ទាំង​សហ​ការី និង​ លោក​មេ​ភូមិ​ភ្នំលៀប ។