ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុ​ង​ហ្គាស​​​​ក្នុង​ហាង​​ស៊ុប​​បណ្តាល​​ឱ្យ​ភ្ញៀវ​​ដែល​កំពុង​​អង្គុយ​​ញាំ​​របួស​​ធ្ងន់​ស្រាល​​០៣​នាក់

11 ឆ្នាំ មុន

រាជធា​នី​ភ្នំ​ពេញ ៖ មនុស្ស​ប្រុស​-ស្រី​០៣​នាក់​របួស​ធ្ងន់​និង​ស្រាល​ ខណះ​អង្គុយ​ញាំ​ស៊ុប​ជា​លក្ខណះ​គ្រួសារ​​ក៏​ត្រូវ​កំប៉ុង​ហ្គាស​សំរាប់​ដាក់​កំដៅ ឆ្នាំងស៊ុប ផ្ទុះ​ខ្ទាត​ទាំង​កំពុង​ហ្គាស​ទាំង​ទឹកស៊ុប​មក​ប៉ះ ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ ទី០២ មេសា ២០១៤ តាមផ្លូវ២៣២​កែង ផ្លូវ ១១១ នៅក្នុង​ហាងដែល​មាន​យី​ហោ​ ស៊ុប​ព​ពែ​តា​ឃុន​7up ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង

រាជធា​នី​ភ្នំ​ពេញ ៖ មនុស្ស​ប្រុស​-ស្រី​០៣​នាក់​របួស​ធ្ងន់​និង​ស្រាល​ ខណះ​អង្គុយ​ញាំ​ស៊ុប​ជា​លក្ខណះ​គ្រួសារ​​ក៏​ត្រូវ​កំប៉ុង​ហ្គាស​សំរាប់​ដាក់​កំដៅ ឆ្នាំងស៊ុប ផ្ទុះ​ខ្ទាត​ទាំង​កំពុង​ហ្គាស​ទាំង​ទឹកស៊ុប​មក​ប៉ះ ។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ ទី០២ មេសា ២០១៤ តាមផ្លូវ២៣២​កែង ផ្លូវ ១១១ នៅក្នុង​ហាងដែល​មាន​យី​ហោ​ ស៊ុប​ព​ពែ​តា​ឃុន​7up ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រ​លិត​ ខណ្ឌ​៧​មករា​។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ គេ​ឃើញ​ក្រុម​គ្រួ​សារ​មួយ មាន​​សមាជិក​០៥​នាក់​​បាន​ចូល​មក​ញាំ​ស៊ុប​នៅ​ក្នុង​ហាង​ខាង​លើ​ នៅ​ពេលញាំ​បាន​មួយ​សន្ទុះ​ស្រាប់តែ​ផ្ទុះ​កំប៉ុង​ហ្គាស​ដែល​ ដាក់​សំរាប់​កំដៅ​ឆ្នាំង​ស៊ុប​ បាន​ផ្ទុះ​ឡើង​ ធ្វើ​ឱ្យ​ខ្ទាត​កំប៉ុង​ហ្គាស​ និង​ទឹក​ស៊ុបក្តៅៗ មក​ប៉ះ​ចំ​មនុស្ស​ប្រុស ស្រី​០៣​នាក់​ក្នុង​ចំណោម​០៥​នាក់ បណ្តាល​ឱ្យ​របួស​ធ្ងន់​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​ គេ​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ហើយ​សមត្ថ​កិច្ច​បាន​ចុះ​អន្តរា​គមន៏​ផង​ដែរ​ក្នុង​នោះ​គេ​ឃើញ​​ ម្ចាស់ហាង បាន​សម្រួលគ្នា​ជា​មួយ​​​គ្រួសារ​ជន​រង​គ្រោះ។

គួរ​បញ្ជាក់ផងដែរថា ហេតុ​ការណ៏​​ភ្ញាក់​ផ្អើល​នេះ​បាន​ធ្វើ​ឱ្យ​ ភ្ញៀវ​ជា​ច្រើន​ធ្វើ​ការរិះ​គន់ ចំពោះ​ម្ចាស់​ហាង​ថា​មាន​ការ​ធ្វែស​ប្រ​ហែស​ដោយ​ប្រើ​ប្រាស់​កំប៉ុងហ្គាស​ចាស់ៗ ដែល​អាច​ប្រឈម​និងការ​ផ្ទុះ​គ្រប់​ពេល​វេលា​។នេះ​សំណាង​ហើយ​ដែល ​​ជនរង​គ្រោះ​ត្រឹមតែ​របួស ហើយ​មិន​ប៉ះ​ពាល់​ដល់អាយុ​ជីវិត​នោះ ។