ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្លាស់​ប្តូរ​ទស្សនៈ​អាច​ជួយ​ឱ្យ​អ្នក​ចៀសវាង​ភាព​ហត់នឿយ​ពី​ការងារ ឬ​អាជីវកម្ម

4 ឆ្នាំ មុន

សហគ្រិន​ជា​ច្រើន​រូប​ជួប​ប្រទះ​នឹង​បញ្ហា​ហត់នឿយ​នឹង​ការងារ ឬ​ការ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ហត់នឿយ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង សមត្ថភាព​ក្នុង​ការ​គិត និង​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នកផង​ដែរ ។ ការ​ស្រាវជ្រាវ​បង្ហាញ​មក​ថា…

សហគ្រិន​ជា​ច្រើន​រូប​ជួប​ប្រទះ​នឹង​បញ្ហា​ហត់នឿយ​នឹង​ការងារ ឬ​ការ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន ដែល​បង្ក​ហានិភ័យ​ដល់​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ហត់នឿយ​បែប​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង សមត្ថភាព​ក្នុង​ការ​គិត និង​ការ​បំពេញការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នកផង​ដែរ ។

ការ​ស្រាវជ្រាវ​បង្ហាញ​មក​ថា ការ​ជួប​ប្រទះ​នឹង​ស្ត្រេ​ស​ច្រើន​ហួសហេតុ​ប៉ះពាល់​ដល់​ការ​ចង​ចាំ សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត ការ​គ្រប់គ្រង​អារម្មណ៍ និង​សមត្ថភាព​ក្នុង​ការ​ផ្តោត​ស្មារតី​និង​យកចិត្តទុកដាក់​ផង​ដែរ ។ មាន​ច្រើន​ករណី​ដែល​សហគ្រិន​ដឹង​ពី​បញ្ហា ឬ​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​ស្ត្រេ​ស​ខាងលើ ប៉ុន្តែ​ពួក​គេ​មិន​ទទួលស្គាល់​វា​ព្រោះ​ពួក​គេ​នឹង​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ដែល​ពួក​គេ​គិត​ថា​មិន​អាច​កើត​មាន​ឡើង ។

អ្វី​ដែល​សហគ្រិន​គួរ​ធ្វើ​គឺ​គិត​ឡើង​វិញ​ពី​រាល់​ទស្សនៈ​ដែល​បង្ក​ការ​ស្ត្រេ​ស និង​នាំ​យក​ការងារ​បន្ថែម​ដល់​ពួក​គេ ។ មិន​ថា​ការ​គិត​ថា​បុគ្គលិក​របស់​ខ្លួន​មិន​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ទាំងនោះ ឬ​អតិថិជន​ដែល​មិន​យល់​ពី​ភាព​លំបាក​របស់​អ្នក​ឡើយ ។ អ្នក​ត្រូវ​ចង​ចាំ​ថា សម្រាប់​គ្រប់​បញ្ហា​តែងតែមាន​ដំណោះស្រាយ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ដែរ ។ ជា​ទូទៅ​អ្វី​ដែល​បង្ក​ឲ្យ​មានការ​ស្ត្រេ​ស​មិនមែន​ជា​បញ្ហា​ទេ តែ​គឺ​ទស្សនៈ​ដែល​សហគ្រិន​មាន​លើ​បញ្ហា​ទាំងនោះ ។

កត្តា​ទី​ពីរ​ដែល​សហគ្រិន​ត្រូវ​ទទួលស្គាល់​គឺ​បញ្ហា​ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក ។ តើ​មាន​ផ្នែក​ណាខ្លះ​ក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក​ដែល​ត្រូវការ​ការ​ផ្លាស់​ប្តូរ? តើ​មាន​ផ្នែក​ណា​ដែល​ត្រូវការ​ការ​ធ្វើ​បច្ចុប្បន្នភាព? សហគ្រិន​មិន​គួរ​ភ័យ​ខ្លាច​ការ​ផ្លាស់​ប្តូរ​ទេ និង​ត្រូវ​ចង​ចាំ​ថា អាជីវកម្ម​ដែល​ជោគជ័យ​ភាគច្រើន​ជា​អាជីវកម្ម​ដែល​ដើរ​ទាន់​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ក្នុង​សង្គម និង​ទីផ្សារ ។
កត្តា​ចុង​ក្រោយ​ដែល​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​គឺ​គោលដៅ និង​យុទ្ធសាស្ត្រ ។ ពេល​ខ្លះ​អ្នក​នឿយហត់​និង​ការងារ​ព្រោះតែ​អ្នក​ខ្វះ​ភាព​ច្បាស់លាស់ ឬ​មាន​ភាព​ស្មុគស្មាញ​ច្រើន ។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្ត្រេ​ស​ព្រោះតែ​មិន​អាច​សម្រេច​គោលដៅ​អ្នក​បាន អ្នក​ត្រូវ​មើល​ឡើង​វិញ​ថា​គោលដៅ​របស់​អ្នកមាន​បញ្ហា​ឬទេ? ហើយ​យុទ្ធសាស្ត្រ​ដែល​អ្នក​ប្រើ​ដើម្បី​សម្រេច​គោលដៅ​ទាំងនោះ​តើ​មាន​ប្រសិទ្ធិ​ភាព​ទេ?

បន្ទាប់​ពី​ឆ្លើយ​សំណួរ​ទាំងនោះ​ហើយ អ្នក​ត្រូវ​កែសម្រួល​គោលដៅ ឬ​យុទ្ធសាស្ត្រ​ឡើង​វិញ​ដើម្បី​ឲ្យ​សមរម្យ​តាម​សមត្ថភាព​និង​ធនធាន​ដែល​អ្នកមាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ