ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ប្រទះ​ឃើញ​ក្នុង​ស្រះ​ទឹក​… ភ្ញាក់​ផ្អើល​​ស្មាន​ថា​ឃាតក.ម្ម ចុង​ក្រោយ​ទើប​​ដឹង​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ខាងត្បូង​សាលា​បឋម​សិក្សា​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក នៅ​ចន្លោះ​ម៉ោង​៩​ទៅ​១០​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ខាងត្បូង​សាលា​បឋម​សិក្សា​ហួច​កើត ឃុំ​ក្រែក ស្រុក​ពញាក្រែក នៅ​ចន្លោះ​ម៉ោង​៩​ទៅ​១០​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​​ដល់​សមត្ថកិច្ច​ដំបូង​ៗ​ដែល​គេ​សង្ស័យ​ថា អាច​ជា​ករណី​ឃាតកម្ម ។

បើ​តាម​នគរបាល​មូលដ្ឋាន​ប្រាប​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​បុរស​នេះ រួច​មក​ក៏​ប្រញាប់​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ប៉ុស្តិ៍​ក្រែក ហើយ​ក៏​ត្រូវ​លោក​អធិការ​នគរបាល​ស្រុក ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ចុះ​ទៅ​ពិនិត្យ​សព ហើយ​ក៏​ស្គាល់​ជន​រង​គ្រោះ​ថា​ឈ្មោះ ញឹ​ម អូន អាយុ​៥១​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

នគរបាល​ប្រាប់​បន្ត​ថា ផ្អែក​តាម​រយៈ​ការ​កោសល្យវិច័យ​លើ​រាង​កាយ​សព ក្នុង​នោះ​មាន ៖ ក្បាល ក អវៈយវៈ​មិន​មាន​ស្លាកស្នាម​របួស​ដោយ​ប្រការ​ណាមួយ​ឡើយ​។ ហើយ​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយ​ខ្យល់គរ​មែន ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ញឹ​ម អូន ជា​កូនស្រី​របស់​ជន​រង​គ្រោះ​បាន​លើក​ឡើង​ថា ឪពុក​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​នៅ​ម៉ោង​៧​ទៅ​៨​ព្រឹក ថ្ងៃ​ទី​២៣ កញ្ញា​នោះ ដោយ​ឪពុក​បាន​ចេញពីផ្ទះ​ទៅ​បាត់ រហូត​ដល់​ម៉ោង​១២​យប់ ក៏​មាន​អ្នក​ឆ្លុះត្រី​មក​ប្រាប់​ថា ឃើញ​ឪពុក​ដេក​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​ខាងត្បូង​សាលារៀន ហើយ​ខណៈ​ពេល​នោះ ក៏​រាយការណ៍​មក​លោក​មេ​ភូមិ អ្នក​ជិតខាង​ចេញ​ទៅ​មើល ក៏​ឃើញ​សព​ឪពុក​ស្លាប់​ឡើង​រឹង​ទៅ​ហើយ ។

បើ​តាម​អ្នកលក់​គ្រឿងទេស​ម្នាក់​ឈ្មោះ យ៉ា​ន់ សាយ បាន​បំភ្លឺ​ថា នៅ​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​២៣​កញ្ញា អ្នក​រង​គ្រោះ​បាន​ដើរមក​តៀមស្រា​របស់​គាត់ ដោយ​ទិញ​ស្រា​ផឹក​អស់​២​កែវ លុះ​ពេល​សួរនាំ​ថា បន្តដំណើរ​ទៅ​ណា​ទៀត អ្នក​រង​គ្រោះ​ឆ្លើយ​តប​ថា ចេញ​ទៅ​ចាប់​ក្តាម ហើយ​ក៏​បាត់​រហូត​ដល់​កណ្តាល​អធ្រាត្រ​​ក៏​មានការ​ភ្ញាក់ផ្អើល​ថា​បុរស​នេះ​ស្លាប់ ។

នគរបាល​មូលដ្ឋាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពិនិត្យ​សព​រួចរាល់ ក៏​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ