ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ញៀនថ្នាំ​ចាប់​រំលោ.ភ ស្ត្រី​មានជំងឺ​ក្រោក​មិនរួច ពេល​អង្គុយ​ច្របាច់ដៃ​ជើង

11 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ យុវជន​អគតិ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួន​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​មក​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់​ការ​ទៅតាម​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ ដែល​ចោទ​ពី​បទ​ចាប់​រំលោ.ភ​សេព​សន្ថវៈ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ដែល​មាន​ជំងឺ​ក្រោក​ពី​កន្ទេល​មិន​រួច​ ខណៈ​ពេល​ជន​នេះ​ទៅ​​រក​កូន​ស្ត្រី​រង​គ្រោះ​ឱ្យ​ជួយ​ទៅ​ទិញ​ថ្នាំ​ជក់​ ។

ខេត្ត​តា​កែវ​ ៖ យុវជន​អគតិ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំ​កក់​ឃាត់​ខ្លួន​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​បន្ត​មក​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដើម្បី​ចាត់​ការ​ទៅតាម​ពាក្យ​បណ្តឹង​របស់​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ ដែល​ចោទ​ពី​បទ​ចាប់​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ដែល​មាន​ជំងឺ​ក្រោក​ពី​កន្ទេល​មិន​រួច​ ខណៈ​ពេល​ជន​នេះ​ទៅ​​រក​កូន​ស្ត្រី​រង​គ្រោះ​ឱ្យ​ជួយ​ទៅ​ទិញ​ថ្នាំ​ជក់​ ។

នៅ​​ពេល​ជួប​ហើយ​​កូន​ស្ត្រី​រង​គ្រោះ​បាន​ចេញ​ទៅ​រក​ទិញ​ថ្នាំ​ជក់​បាត់​ ជា​ឱកាស​ល្អ​យុវជន​​នេះ​ក៏បាន​ទៅ​ច្របាច់​ដៃ​ជើង​ស្ត្រី​រង​គ្រោះ​ដែល​ក្រោក​ពី​គ្រែ​មិន​រួច​ ហើយ​ពេល​កំពុង​តែច្របាច់​​នោះ​ ក៏​មានអារម្មណ៍​ចង់​រួម​រ័ក​ យុវ​ជន​នេះ​បាន​ចាប់​រំលោភ​រហូតបានសម្រេច​ រួច​គេច​ខ្លួន​បាត់ ​លុះព្រឹក​ឡើង​ទើប​ប៉ូលិស​​ចាប់​ខ្លួន​តែ​ម្តង ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃទី​៣១​ មីនា វេលា​ម៉ោង​៨​យប់ នៅ​ភូមិ​ត្រពាំង​កែស​​ ឃុំ​ត្រាំ​កក់​ ស្រុក​ត្រាំ​កក់ ។​ ​លោក​​យូ​ អាន នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​ត្រាំ​កក់​ ឱ្យ​ដឹង​ថា​​ យុវជន​អគតិ​ដែល​ឃាត់​ខ្លួន​នោះ​ឈ្មោះ​ អូន​ ពន្លក អាយុ​២៣​ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​ខាង​លើ​ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ ។ ក្រោយ​ពេល​កើត​ហេតុ​​ នៅ​ព្រឹក​ថ្ងៃទី​១ មេសា​ វេលា​ម៉ោង​៧​និង​៣០​នាទី​ ប៉ូលិស​ក៏បាន​ឃាត់​ខ្លួន​នៅ​ផ្ទះ​របស់​គេ​ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​មក​​ស្នង​ការ​នគរបាល​ខេត្ត ។​ នៅ​ចំពោះ​មុខ​ប៉ូលិស​ ជន​នេះ​បាន​សារ​ភាព​ថា​ រូបគេ​ពិត​ជា​បាន​ចាប់​រំលោភ​ស្ត្រី​អ្នក​ជំងឺ​ដែល​ដេក​នៅ​លើ​គ្រែ​ពិត​ប្រាកដ​មែន ដោយ​សារ​ញៀន​ថ្នាំ​នឹក​ចង់​រួម​រ័ក​ ក៏​ចាប់​រំលោភ​​នាង​តែ​ម្តង។​

លោក​វរ​សេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ឱ្យ​ដឹង​ថា​ ​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​គ្រប់​គ្រាន់​អស់​ហើយ​នៅព្រឹក​ថ្ងៃ​ទី​២​ មេសា​ នឹង​បញ្ជូន​ជន​​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​នីតិ​វិធី ៕​