រាជធានីភ្នំពេញ ៖ សមាគមសិល្បករខ្មែរគ្រោងនឹងរៀបចំពីធីបង្សុកូល និងរាប់បាត្រជាមួយព្រះសង្ឃចំនួន០៤អង្គ ដើម្បីបញ្ជូនកុសលដល់វីរសិល្បករខ្មែរដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ និងក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
យោងតាមសេចក្តីប្រកាសរបស់ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានឲ្យដឹងថា សមាគមសិល្បករខ្មែរ មានកិត្តិយសជម្រាបដល់ក្រុមប្រឹក្សាសមាគម និងសិល្បករសិល្បការិនីទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី៧ មេសា វេលាម៉ោង៩ព្រឹក សមាគមនឹងមានប្រារព្ឋពិធីបុណ្យបង្សុកូលរាប់បាត្រព្រះសង្ឃចំនួន៤អង្គក្នុងនោះមានអន្ទិត ឆោម ប៊ុនយ៉ុង អតីតតារាចម្រៀង នឹងនិមន្តមកសូត្រមន្តបញ្ជូនកុសលដល់វីរសិល្បៈទាំងអស់ដែលលោកធ្វើមរណកាលទៅកាន់លោកខាងមុខ។ ពីធីនេះជាពិធីបុណ្យបង្ហាញពីកិច្ចកត្តញ្ញូចំពោះវីរសិល្បករ វីរសិល្បការិនីដែលបានត្រួសត្រាយវិថីសិល្បៈឱ្យកូនខ្មែរជំនាន់ក្រោយដើររហូតសព្វថ្ងៃ។
សេចក្តីប្រកាសនេះជាការអញ្ជើញដល់ម្ចាស់ផលិតកម្មនានា និងជាពិសេសសិល្បករ សិល្បការិនីទាំងអស់ចូលរួមបំពេញកុលសផលបុណ្យឲ្យបានគ្រប់ៗគ្នា៕
ចែករំលែកព័តមាននេះ