ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី-ខេត្ត​ចំនួន២២​ អាចនឹងមានភ្លៀងកក់ខែ​​ ខ្យល់កន្រ្តាក់​ និងរន្ទះ ​ចាប់ពីថ្ងៃទី០៣​ ដល់ ០៦មេសា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ចាប់ពីថ្ងៃទី០៣ ​ដល់ថ្ងៃទី០៦​ មេសា​ ២០១៤​ ព្រះរាជាណាចក្រកម្ពុជា​ នឹងទទួល​រងឥទ្ឋិពលពីកម្រិត​សម្ពាធទាប​ ដែលអាចបង្កឲ្យ​មានភ្លៀងកក់ខែ​ លាយឡំជាមួយផ្គរ​ រន្ទះ​ និង ​ខ្យល់កន្រ្តាក់ ។

រាជធានីភ្នំពេញ​៖ ចាប់ពីថ្ងៃទី០៣ ​ដល់ថ្ងៃទី០៦​ មេសា​ ២០១៤​ ព្រះរាជាណាចក្រកម្ពុជា​ នឹងទទួល​រងឥទ្ឋិពលពីកម្រិត​សម្ពាធទាប​ ដែលអាចបង្កឲ្យ​មានភ្លៀងកក់ខែ​ លាយឡំជាមួយផ្គរ​ រន្ទះ​ និង ​ខ្យល់កន្រ្តាក់ ។

នេះបើយោងតាម​សេចក្តីជូនដំណឹង​របស់ក្រសួង​ធនធានទឹក​និងឧតុនិយម​របស់ប្រទេសកម្ពុជា ​ដែលចុះហត្ថលេខា​ដោយលោក លឹម គានហោ​ រដ្ឋមន្រ្តីក្រសួងធនធានទឹក​និងឧតុនិយម​ នៅថ្ងៃទី០២ មេសា ២០១៤ ។

សេចក្តីជូនដំណឹង​ដដែលក៏បានបញ្ជាក់ឲ្យដឹងទៀតថា រា​ជធានី-ខេត្តចំនួន២២ ​នឹងទទួលរងនូវ​បាតុភូតធម្មជាតិ​ខាងលើ​ដែលភាគច្រើន​កើតមាននៅពេលរសៀល ​ក្នុងនោះរួមមាន៖ ​រាជធានីភ្នំពេញ ​ខេត្ត​ឧត្តរមាន​ជ័យ ​ព្រះវិហារ ​មណ្ឌលគិរី ​ក្រចេះ​ កំពង់ចាម​ ត្បូងឃ្មុំ ​កំពង់ធំ ​កំពង់ឆ្នាំង​ ពោធិ៍សាត់ ​បាត់ដំបង ​ប៉ៃលិន ​បន្ទាយមានជ័យ ​សៀមរាប​ ព្រៃវែង ​ស្វាយរៀង ​កណ្តាល ​កំពង់ស្ពឺ ​តាកែវ ​ព្រះសីហនុ កែប ​និង ​ខេត្តកំពត ។  

សេចក្តីជូនដំណឹង​ដែលបានផ្សព្វផ្សាយ​ជាសាធារណៈនៅថ្ងៃពុធនេះ ​ក៏បានអំពាវនាវឲ្យ​អាជ្ញាធរដែនដី ​និង​ ប្រជាពលរដ្ឋ​ ដែលរស់នៅតាមបណ្តារាជធានី-ខេត្ត​ខាងលើ ​ត្រូវបង្កើនការ​យក​ចិត្តទុក​ដាក់ប្រុង​ប្រយ័ត្នខ្ពស់ ​ពិសេស​នៅពេលរសៀល​ដែលផ្ទៃមេឃមានសភាព​អាប់អួររកកលភ្លៀង ​ដើម្បីចៀសវាងនូវ​គ្រោះថ្នាក់ផ្សេងៗ​ ដែលអាចកើតមា​ន​ឡើងជាយថាហេតុ ៕