ខេត្តតាកែវ ៖ ជនសង្ស័យញៀនថ្នាំម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១ មេសា ២០១៤ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈលើស្ត្រីមានជំងឺប្រចាំកាយដេកលើគ្រែវ័យ៤៧ឆ្នាំម្នាក់កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ មីនា ២០១៤ នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់។
ជនសង្ស័យឈ្មោះអូន ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ ចំណែកស្ត្រីរងគ្រោះឈ្មោះអ៊ុក ហៀង អាយុ៤៧ឆ្នាំ ជាស្ត្រីមានជំងឺប្រចាំកាយដេកលើគ្រែ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានទៅផ្ទះស្ត្រីរងគ្រោះ ហើយហៅកូនស្ត្រីរងគ្រោះឱ្យជួយទិញថ្នាំញៀនឱ្យគេជក់ លុះពេលកូនប្រុសស្ត្រីរងគ្រោះចេញទៅទិញថ្នាំញៀនបាត់ ជនសង្ស័យបានមកច្របាច់ដៃ ច្របាច់ជើងឱ្យស្ត្រីរងគ្រោះ ខណៈនោះក៏កើតមានអារម្មណ៍ចង់រួមរ័កជនសង្ស័យក៏ធ្វើសកម្មភាពចាប់ស្ត្រីរងគ្រោះរំលោភរហូតបានសម្រេច ហើយគេចទៅផ្ទះបាត់ទៅ។
ក្រោយកើតហេតុស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ក្រុមគ្រួសារឱ្យដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់តែម្តង៕
ចែករំលែកព័តមាននេះ