រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រញូវវ៉ាយដ៍ជាង៥០នាក់បន្តដួលសន្លប់ ខណៈចូលធ្វើការបានជាង១ម៉ោង ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន នៅព្រឹកថ្ងៃទី០២ មេសា ដែលរោងចក្រកាត់ដេរនេះមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីមានកម្មកររោងចក្រដួលសន្លប់ជាបន្តបន្ទាប់នេះ ខាងរោងចក្របានឱ្យកម្មករត្រឡប់ទៅផ្ទះវិញ និងបិទទ្វារមួយរយៈ ។ មូលហេតុនៃការដួលសន្លប់នេះ ត្រូវបានក្រុមកម្មករសង្ស័យថា បណ្តាលមកពីក្លិនស្អុយ រួមជាមួយក្លិនជាតិគីមីនៅក្នុងក្រណាត់ និងក្លិនថ្នាំពណ៌ ដែលគេលាបការិយាល័យ រួមនឹងក្លិននៃការបាញ់ថ្នាំពុលម្យ៉ាង ដែលគេអះអាងថា ជាថ្នាំសម្លាប់មេរោគនៅក្នុងរោងចក្រ ។
សូមបញ្ជាក់ថា កាលពីវេលារសៀលថ្ងៃទី០១ មេសា កម្មកររោងចក្រខាងលើប្រមាណជាង២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ផងដែរ ៕
ចែករំលែកព័តមាននេះ