ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​​បន្ដ​ដំណើរ សម្ដេច​​តេ​ជោ ៖ យើង​​ត្រូវ​ដើរ​ទៅ​មុខ ឯ​អ្នក​​ដទៃ​​ម្ដង​ទៅ​​មុខ ម្ដង​​ថយ​ក្រោយ

11 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​​​ ៖​​​សម្ដេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​១​​ មេសា​ បន្ទាប់ពី​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើកបវេស​នកាល​ប្រជុំ​សភា​ ​​បាន​មាន​ប្រសាសន៍​ប្រាប់​​​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ តែ​មាន​អត្ថន័យ​គួរ​ទទួល​យក​បាន​ថា​ ថ្ងៃ​នេះ​ប្រហែល​ជា​ខ្ញុំមិន​អាច​បំពេញ​បំណង​របស់​អស់​លោក​បាន​ទេ​ ព្រោះ​មាន​រឿង​យ៉ាង​ដូច្នេះ​ ដោយ​សារ​តែ​យើង​បាន​កំណត់​ថា​ យើង​ត្រូវ​ដើរ​ទៅ​មុខ​​ ។

​រាជធានី​ភ្នំពេញ​​​ ៖​​​សម្ដេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​១​​ មេសា​ បន្ទាប់ពី​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើកបវេស​នកាល​ប្រជុំ​សភា​ ​​បាន​មាន​ប្រសាសន៍​ប្រាប់​​​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ តែ​មាន​អត្ថន័យ​គួរ​ទទួល​យក​បាន​ថា​ ថ្ងៃ​នេះ​ប្រហែល​ជា​ខ្ញុំមិន​អាច​បំពេញ​បំណង​របស់​អស់​លោក​បាន​ទេ​ ព្រោះ​មាន​រឿង​យ៉ាង​ដូច្នេះ​ ដោយ​សារ​តែ​យើង​បាន​កំណត់​ថា​ យើង​ត្រូវ​ដើរ​ទៅ​មុខ​​ ។

ឯ​អ្នក​ដទៃ​ម្ដង​គេ​ដើរ​ទៅ​មុខ​ ម្ដង​គេ​ដើរ​ថយ​ក្រោយ​…​ដូច្នេះ​អ្នកដែល​ត្រូវ​សួរ​ អស់​លោក​អាច​ទៅ​សួរ​អ្នក​ដទៃ​…មិន​ត្រូវ​សួរ​ខ្ញុំ​ទេ​ ។ សម្ដេច​តេជោ លោក​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ក្រុម​អ្នក​​​សារ​ព័ត៌​មាន​នឹង​សាក​សួរ​ជុំ​វិញ​ការ​បន្ដ​ធ្វើ​ពហិការ​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​​ចូល​ប្រជុំ​សភា​ ។​  ​ការ​ផ្លាស់​ប្តូរ​គោល​ជំហរ​ជា​ថ្មី​របស់​គណ​បក្ស​​​សង្គ្រោះ​ជាតិ​ ដោយ​លើក​យក​រូប​មន្ត​២​ភាគ​៣​ចូលក្នុង​តុចរ​ចា ​​​បាន​បង្កើត​នូវ​ការ​បង្អាក់ ​និង​បង្ក​ភាព​រាំង​ស្ទ​ះ​ដល់​កិច្ច​ប្រជុំ​នៃ​ក្រុម​ការ​ងារ​គណៈ​កម្ម​ការ​ចម្រុះ​រវាង​គណ​បក្ស​ទាំង​ពីរ​​​​​​ដែល​គេ​បាន​មើល​ឃើញ​ថា ​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​បោះ​ដុំ​ដែក​ដែល​​ជារងើក​ដ៏​ក្រហម​ឆ្អៅ ទម្លាក់​មក​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ ហើយ​ដែល​កម្តៅ​នោះ​អាច​នឹង​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ​ទាំង​មូល​​ដោយ​សារ​ឧបា​យ​កល​នេះ​ ។

ក្នុង​​ទឹក​ចិត្ត​របស់​ប្រជា​ជន​កម្ពុជា​ ពិត​ណាស់​ គឺ​មិន​ចង់​វិល​ទៅ​រក​អតី​ត​កាល​ដ៏​ជូរ​ចត់​នោះ​ទេ​ ទាំង​ការ​កាប​់​សម្លាប់​ដូច​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​​ ពត​  និង​ទាំង​ការ​ជាប់​គាំង​នៃ​ស្ថាន​ការណ៍​នយោបាយ​​ពី​ព្រោះ​ថា​ ប្រជា​ជន​កម្ពុជា ​ធ្លាប់​បាន​ហែល​ឆ្លង​កាត់​នូវ​វិប​ត្តិ​ដ៏​រុាំរ៉ៃ​នោះ​និង​ឆ្អែត​ឆ្អន់​មិន​ចង់​ឃើញ​ទៀត​ឡើយ ។​ ប៉ុន្តែ ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ហាក់ប​ីដូច​​ជា​​មិន​​បាន​​អើ​​ពើ​ទៅ​​នឹង​​កង្វល់​​ពិ​ត​ប្រា​ក​ដ​របស់​ប្រជា​ពល​រដ្ឋ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គណ​បក្ស​ប្រឆាំង​រឹត​តែ​ស​​ំញើញ​ឫទ្ធិ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់​ឈរ​ ​និង​បង្កើត​បញ្ហា​ថ្មីៗ​តាម​គ្រប់​រូប​ភាព​ហាក់​ដូច​ជា​ចង់​បង្ហាញ​​ថា​ ​មាន​តែ​គណប​ក្ស​របស់​ពួក​គេ​​តែ​ប៉ុណ្ណោះ​ដែល​គិត​ពី​ជាតិ​ និង​ធ្វើអ្វីៗ​គ្រប់​យ៉ាង​គោរ​ព​​​​​​​​​​​​​​​​​​តាម​ឆន្ទៈ​ពល​រដ្ឋ ។

​ដើម្បី​បាន​សម្រេច​គោល​ដៅ​របស់​ខ្លួន ​​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​គ្មាន​បេះ​ដូង​ស្រឡាញ់​សន្តិ​ភាព​បន្តិច​សោះ​នោះ ​បាន​បង្ខំ​ចិត្ត​ដើរ​ចេញ​ចាក​ឆ្ងាយ​ពី​រង្វង់​ច្បាប់​​ជា​ហូរ​ហែ​​​ដូច​អ្វី​ដែល​គេ​បាន​ដឹង​ជា​បន្ត​បន្ទាប់​នូវ​ពុត​ត្បុត​ទាំង​នោះ ​តាម​រយៈ​ការ​បង្ក​នូវ​ភាព​ក្តុង​ក្ដាំង​អូស​​ទាញ ​ញុះ​ញង់ ​អុជអាល​ ដុត​បញ្ឆេ​ះ​កំហឹង​មហា​ជន​ឱ្យ​ចូល​ក្នុង​ល្បែ​ង​នយោ​បាយ​ដែល​ពួក​គេ​ធ្លាប់​លេង​​អស់​ពេល​៤​​អាណត្តិ​មក​ហើយ​ ហើយ​ល្បែ​ង​នេះ​នៅ​តែ​ជា​ទី​ពេញ​និយម​សម្រាប់​កំដរ​ដៃ​ក្រុម​ពួក​គេ​ដដែល​ ។ គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​ធ្លាប​់​ដែល​ហ៊ាន​ចេញ​មក​សារ​ភាព​​នោះ​ទេ​ នូវ​រាល់​កំហុស​នានា​ដែល​ខ្លួ​នបាន​បង្ក​ឡើង​​ដូច​ជា ​ប្រើ​ល្បិច​ក្នុង​ពេល​រាល់មាន​កិច្ច​ចរចា​ តែង​តែ​ប្រកូ​ក​ប្រកាស​ធ្វើ​បាតុ​កម្ម ​ក៏ដូច​ជា​ទាម​ទារ​ចង់​ឱ្យ​ភាគី​ចរចា​ត្រូវ​តែ​យល់​​ព្រម​ធ្វើ​តាម​សំណូមព​​រ​ដែល​ពួក​គេ​ចង់​បាន​ជា​មុន​សិន​ ទើប​និយាយ​គ្នាប​ន្ត​ទៀត​ជា​​ដើម​។ល។​​

ប៉ុន្តែ ​ក្នុង​ចំណោម​បញ្ហា​នានា​ដែល​គណ​បក្ស​ប្រឆាំង​ទាម​ទារ ​​​​​​​​​​​​វាហាក់​ដូច​ជា​ដាក់​ការ​គាប​សង្កត់​ជ្រុល​ហួស​ហេតុ​មក​លើ​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ ហើយ​ដែល​សំណើ​​ទាំ​ង​នោះ​គណ​បក្ស​កាន់​អំណាច​មិន​អាច​នឹង​ទទួល​យក​បាន​ក្នុង​នោះ​ដូច​ជា ​ការ​ទាម​ទារ​ក្នុង​ការ​ធ្វើ​​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដោយ​ចង់​បាន​ឱ្យ​គណៈ​​កម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ទៅ​ជា​​​ស្ថាប័ន​ធម្ម​​នុញ្ញ​ ​ហើយ​សមាស​ភាព​របស់​គ.ជ.ប​​ ត្រូវ​តែ​អនុ​ម័ត​ដោយ​​សំឡេង​២ភាគ៣ ​​នោះ​គឺ​ជា​ការ​ដើរ​វិល​ថយ​ក្រោយ​ និង​ក៏​អាច​ចាត់​ទុក​ថា​ ​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​កំពុង​តែ​បំពាន​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​កាល​ពី​អតី​ត​កាល ។

រូប​​​មន្ត​២​ភាគ​៣​នា​ពេល​កន្លង​មក​​ ​បាន​នាំ​ឱ្យ​សភា​ជាប់​គាំង​និង​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​ក្នុង​ពេល​ដ៏​វែង ​។​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់​ថា​ រដ្ឋ​ធម្មនុ​ញ្ញ​ឆ្នាំ​១៩៩៣​​ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុ​ម័ត​ច្បាប់​និង​រាល់​ឯក​សារ​គតិ​យុត្តផ្សេងៗ​​​ដោយ​សំឡេង​​២​ភាគ​៣​នៃ​សមា​ជិក​រដ្ឋ​សភា​ ហើយ​​រាល់​ពេល​ដំណើរ​ការ​អនុ​ម័ត​ច្បាប់​ម្តងៗ​​តែង​តែជ​ួប​ប្រទះ​នូ​វ​វិបត្តិ​ជា​ញឹក​ញាប់​ ជាពិសេស​​គឺ​វិប​ត្តិ​​នៃ​ការ​ខ្វះ​​កូរ៉ុម​ នៃ​កិច្ច​ប្រជុំ​សភា​ ដែល​គណ​បក្ស​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុងរដ្ឋ​​សភា​​​ តែង​តែ​យក​​គណ​បក្ស​ឈ្នះ​ឆ្នោត​​ដែល​មាន​សំឡេង​​ភាគ​ច្រើន​​​ជា​ចំណាប់​ខ្មាំង​ ដើម្បី​ផល​​ប្រយោជន៍​​នយោបាយ​របស់​បក្ស​ខ្លួន​​ជា​និច្ច​​​ ។

​ដោយ​​យល់​ច្បាស់​អំពី​បញ្ហា​​អស់​ទាំង​នេះ​ហើយ ទើប​កាល​ណោះ​ក្នុង​ឆ្នាំ​​២០០៦ លោក សម រង្ស៊ី​ ផ្ទាល់​ បាន​ធ្វើ​លិខិត​ស្នើ​ទៅ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណ​ឫទ្ធិ​​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ សុំ​ឱ្យ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​​ ពី​ការ​អនុ​ម័ត​​សំឡេង​​​២​ភាគ​៣ មក​៥០%​+១ វិញ​ ដែល​រូប​មន្ត​ថ្មី​​នេះ បាន​នាំ​ឱ្យ​កម្ពុជា​​ គេច​ផុត​ពី​ភាព​​ជាប់​គាំ​ង​​នយោ​បាយ​​​រហូត​មក​ទល់​​បច្ចុប្បន្ន​នេះ ។ តើ​ហេតុ​ដូច​ម្តេច​បាន​ជា​មក​ដល់​​ស្ថាន​ការណ៍​ចុង​ក្រោយ​នេះ​​​ គណ​បក្ស​សង្គ្រោះ​​ជាតិ​ បែរ​​ជា​ខ្លាច​រូប​មន្ត​​ ៥០%​បូក​១ ដែល​ខ្លួន​ធ្លាប់​ជា​អ្នក​ស្នើ​កាល​ពី​អតីត​កាល​នោះ​ទៅ​វិញ ?​ ​ការចាញ់​ឆ្នោត​​ជា​បន្ត​បន្ទាប់​ អាច​ជា​មូល​ដ្ឋាន​​បណ្តាល​ឱ្យ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប៉ាន់​​ប្រមាណ​ខ្លួន​ឯង​ថា ការ​សម្រេច​ចិត្ត​កាល​ណោះ​ គឺ ដោយ​សារ​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ហួស​ហេតុ​ពេក​ ថា​នឹង​អាច​​ដណ្តើម​ជ័យ​ជម្នះ​​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​បាន​ ប៉ុន្តែ​នៅ​ទី​បំផុត​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​បាន​ស្ថិត​ក្នុង​សភាព​ចាញ់​​​ និង​បាក់​ស្បាត​ ទើប​យក​​ឱកាស​​ដែល​ខ្លួន​កំពុង​ចាញ់​នេះ​​បន្លំ​ភ្នែក​ប្រជា​ពលរដ្ឋ​​ ងាក​ទៅ​រក​រូប​មន្ត​ចាស់​វិញ​ ដើម្បី​បន្ត​​រុញ​ច្រាន​​ស្ថាន​ការណ៍​ឱ្យ​ចូល​ក្នុង​​អន្ទាក់​ដែល​ពួក​ខ្លួន​ចង់​បាន​ ។

​​ការ​ផ្លាស់​ប្តូរ​ឆន្ទៈ​នយោ​បាយ​​ ដ៏​ក្រឡាប់​ចាក់​បែប​នេះ​ គឺ​បាន​បង្ហាញ​នូវ​ពុត​ត្បុត​ដ៏​អាក្រក់​ របស់​គណ​បក្ស​ដែល​ចាញ់​ឆ្នោត គឺ​គ្មាន​អ្វី​ដែល​ច្បាស់​លាស់​ក្នុង​ការ​​សម្រេច​ចិត្ត​នោះ​ទេ​ ។ បើ​បញ្ហា​​ជាតិ​ធ្វើ​តាម​អារម្មណ៍​បែប​នេះ ប្រទេស​ជាតិ​នឹង​ជួប​គ្រោះ​​អន្តរាយ​ដោយ​សារ​ពួក​គេ​ទាំង​នោះ ។ ដូច​នេះ​​ ដើម​ហេតុ​​​នៃ​​ការបង្ក​ឱ្យ​មាន​ការ​អាក់​ខាន​​ការ​ចរចា​រវាង​គណ​បក្ស​​​ទាំង​ពីរ​​​ មិន​មែន​​កើត​ឡើង​​ដោយ​សារ​ការ​ជំទាស់​​របស់​គណ​បក្ស​ប្រជា​ជន​នោះ​ទេ គឺ​ពិត​ជា​កើត​ចេញ​​ពី​ការ​​ចាប់​បង្ខំ​ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ឱ្យ​ធ្វើ​ការ​ឆ្លើយ​តប​ និង​យល់​ព្រម​​ទៅ​លើ​​សំណើ​​​​​ដែល​ផ្ទុយ​ពី​ច្បាប់​ ហើយ​ច្បាប់​នេះ​ទៀត​សោត​​​នៅ​​មាន​តម្លៃ​ជា​ធរមាន​​​ និង​​ប្រកប​ដោយ​អានុ​ភាព​ទៀត​ផង ។​

វារឹត​តែ​​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សង្គម​ជាតិ​ ពី​ព្រោះ​ក្នុង​ច្បាប់​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​​ គឺ​រដ្ឋ​ធម្មនុញ្ញ​ ជំពូក​ទី​៧ មាត្រា​​​៧៦ នៅ​ក្នុង​វាក្យ​ខណ្ឌ​ចុង​ក្រោយ​ បាន​ចែង​យ៉ាង​ច្បាស់​ថា​​ អង្គ​ការ​​រៀប​ចំ​​ការ​បោះ​​ឆ្នោត​​​ នីតិ​វិធី និង​បទ​បញ្ជា​​នៃ​កា​រ​បោះ​ឆ្នោត ​​ត្រូវ​បាន​កំណត់​​ដោយ​ច្បាប់​បោះ​ឆ្នោត​ ។ បើ​បែប​នេះ​​​ តើ​ស្ថាប័ន​គណៈ​​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ចាំ​បាច់​​កា្លយ​ជា​ស្ថាប័ន​ធម្ម​នុញ្ញ​​ និង​ត្រូវ​ជ្រើស​តាំង​សមា​សភាព​សមា​ជិក​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​ ហៅ​ គ.ជ.ប នោះ ដោយ​​សំឡេង​​​​​​​​​​​​​​​​​​​បោះ​ឆ្នោត​គាំ​ទ្រ​ចំនួន​២ភាគ​៣ នៃ​សមា​ជិក​រដ្ឋ​​សភា​ដែរ​ឬ​ទេ ?​ ​ម៉្យាង​វិញ​ទៀត ក្នុង​បរិបទ​​នេះ គឺ​គេ​បាន​ដឹង​ច្បាស់​ណាស់​ថា ប្រសិន​ជា​​ធ្វើ​តាម​សំណើ​​របស់​​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ប្តូរ​រូប​មន្ត​ពី​៥០%​​បូក​១ មក​២ភាគ​៣ មែន​នោះ បញ្ហា​ទាំងអស់​នឹង​ជាប់​គាំង​ ពី​ព្រោះ​ថា​​​​ គណ​បក្ស​សង្គ្រោះ​​ជាតិ​​​ នឹង​​មិន​ឱ្យ​មាន​ការ​អនុ​ម័ត​អ្វី​បាន​ទាំង​អស់ និយាយ​រួម​​​រាល់​សំណើ​ណា​មួយ​របស់​គណ​បក្ស​ប្រជា​ជន​​ ក្នុង​ការ​ពន្លឿន​​ប្រសិទ្ធ​ភាព​​ក្នុង​ការ​​អនុ​វត្ត​ច្បាប់​នានា​ ប្រាកដ​ជា​នឹង​ត្រូវ​បាន​បដិសេធ​​​ដោយ​គណបក្ស​​​ជំទាស់​ ។ នេះ​ហើយ​​ជា​ពហុ​វិបត្តិ​​ជា​ថ្មី​របស់​កម្ពុជា ។

ក្នុង​នាម​​ជា​គណបក្ស​បក្ស​កាន់​អំណាច​​ គេ​នឹង​មិន​​អនុញ្ញាត​​​ឱ្យ​គណ​បក្ស​ចាញ់​ឆ្នោត​​​រុញ​ស្ថាន​ការណ៍​​វិល​ទៅ​រក​​ភាព​អាក្រក់​​វិញ​នោះ​ឡើយ ។ លើ​ស​ពី​នេះ​ទៅ​ទៀត​ បើ​ ​គ.ជ.ប ​ពិត​ជា​ត្រូវ​អនុ​ម័ត​ដោយ​សំឡេង​២​ភាគ​៣​នោះ​ ភាព​ជាប់​គាំង​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ជាង​រូប​មន្ត​​២​ភាគ​៣​ នៃ​ការ​បង្កើត​រាជ​រដ្ឋា​ភិបាល​​ទៅ​ទៀត​ ព្រោះ​ថា អតី​ត​កាល​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​៩០​វាក្យ​ខណ្ឌ​ទី​៨​ បាន​សរ​សេរ​ថា «រដ្ឋ​សភា​បោះ​ឆ្នោត​​ទុក​ចិត្ត​ដល់​រាជ​រដ្ឋា​ភិបាល​តាម​មតិ​ភាគ​ច្រើន​២​ភាគ​៣​ នៃ​សមា​ជិក​សភា​ទាំង​មូល​»​ ហើយ​រូប​មន្ត​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ជាប់​គាំង​នយោ​បាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ម្តង​ៗ​តែ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​ក្រោយ​មក​ ដោយ​​ឆន្ទៈ​នយោ​បាយ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​ទម្លុះ​ទម្លាយ​នៃ​ភាព​ជាប់​គាំ​ង​នេះ​ ដោយ​មាន​ការ​បង្កើត​រាជ​រដ្ឋា​ភិបាល​ចម្រុះ​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​ហ្វុ៊ន​សិុន​បិុច​ ។ ប៉ុន្តែ​បើ​២​ភាគ​៣​មិន​អាច​បង្កើត​ គ.ជ.ប​ វិញ​នោះ​ នៅ​កម្ពុជា​ក៏​មិន​អាច​មាន​ការ​បោះ​ឆ្នោត​បាន​ ហើយ​បើ​មិន​បាន​បោះ​ឆ្នោត​ក៏​មិន​អាច​មាន​រាជ​រដ្ឋា​ភិបាល​ ហើយ​បើ​មិន​មាន​រាជ​រដ្ឋា​ភិបាល​ ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​នៅ​កម្ពុជា​ ពិត​ជា​ត្រូវ​បាន​បំផ្លាញ​ ។

តើ​មេ​រៀន​ប្រវត្តិ​សាស្ត្រ​ដែល​នាំ​ដល់​ការ​ជាប់​គាំង​នយោ​បាយ​នេះ​ គួរ​ត្រូវ​បាន​ជ្រើស​យក​មក​អនុ​វត្តឡើង​វិញ​នៅ​កម្ពុជា​ ​ក្រោម​ហេតុ​ផល​ដោះ​ស្រាយ​វិបត្តិ​នយោ​បាយ​ដែរ​ឬ​ទេ? ការ​ប៉ុន​ប៉ង​ប្រើ​កល​ល្បិច​របស់​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ ដើម្បី​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ជា​ថ្មី​ គឺ​មិន​មែន​ជា​បំណង​របស់​ប្រជា​ពល​រដ្ឋ​​នោះ​ឡើយ ។ ទោះ​ជាយ៉ាង​ណា​​ គេ​រំពឹង​ថា ​រាជរដ្ឋាភ​ិបាល​​កម្ពុជា​ដែល​​ប្រសូត​​ចេញ​ពី​ការ​បោះ​ឆ្នោត​​តាម​លទ្ធ​ិ​ប្រជា​ធិប​តេយ្យ​​ សេរី​ពហុ​បក្ស​ ​ប្រាកដ​​ជា​មាន​កាតព្វកិច្ច​​ការ​ពារ​ជាតិ​ ​ហើយ​នឹង​​ប្រកាន់​យក​​គ្រប់​វិធាន​​ការ​ទាំង​អស់​ ​ដើ​ម្បី​​ការ​ពារ​រដ្ឋ​​ធម្ម​នុញ្ញ ការ​ពារ​​បាវ​​ចនា​ជាតិ​ សាសនា​​ ព្រះ​មហា​ក្សត្រ​ ​និង​ជា​ពិសេស​​ការ​ពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​​ សេរី​​ពហុ​បក្ស​ ​ក៏​ដូចជា​​ធានា​​នូវ​​ប្រក្រតី​​ភាព​នៃ​ដំណើរ​​ការ​សង្គម​ ​និង​សេដ្ឋ​កិច្ច​ ជា​ពិសេស​​ជី​វ​ភាព​​រស់​នៅ​​​របស់​ប្រជា​ពល​រដ្ឋ​​ នឹង​មិន​ធ្វើ​អ្វី​ ដើម្បី​​បំពេញ​​ចិត្ត​ក្រុម​​បក្ស​ប្រឆាំង​ ​ហើយ​មក​បំផ្លាញ​​ផល​ប្រយោជន​៍​​រួម​របស់​​ជាតិ​នោះ​ទេ ។ ​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ គួរ​បញ្ចប់​ទៅ​នូវ​​វប្បធម៌​«ដុត​ឱ្យ​ខ្លោច​ រោច​ឱ្យ​ឆៅ​» ។ ​ក្នុង​ន័យ​​ថា សំទ្បេង​​ឆ្នោត​ដែល​ប្រជា​ពល​​រដ្ឋ​បាន​បោះ​​ជូន​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន​​៥៥​​អាសនៈ​ គឺ​អាច​​ឱ្យ​ក្រុម​អ្នក​តំណាង​​រាស្ត្រ​​ចូល​ទៅ​បំពេញ​កាតព្វ​កិច្ច​​​​ជូន​ជាតិ​​បាន​នៅ​ក្នុង​រដ្ឋ​សភា​ ​ដែល​មិន​គួរ​​គប្ប​​ី​​ធ្វើ​ខ្លួន​ឯង​​ដូចជា​សត្វ​​ក្របី​ព្រៃ​ ​បើម​ិ​ន​បាន​​ស៊ី​ស្មៅ​ទាំង​អស់​ ឬ​ក៏​គ្រប់​គ្រងអាណា​ចក្រ​​នោះទេ ​នឹង​ជាន់​​កម្ទេច​ស្មៅ​ចោល​​ទាំង​អស់​ ​នោះហើយ​​ជា​មារយាទ​​អន់​របស់​​ថ្នាក់​ដឹក​​នាំ​នៃ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ។

បើ​​បក្ស​សង្គ្រោះ​​ជាតិ​នៅតែ​​​ប្រកាន់​​ជំហរ​​ដូ​​ច​នោះ​​មែន វិបត្តិ​​នឹង​កើត​មាន​ទ្បើង​​ជា​ថ្មី​ និង​គ្មាន​ផ្លូវ​​ដោះ​ស្រាយ​​រួ​ច​ទ្បើយ​ ​មិន​ខុស​​អ្វី​ពី​​ការ​​ប៉ុង​ប៉ង​​បិទ​ដង្ហើម​​សង្គម​ជាតិ​​គ្រប់​ច្រក​​នោះ​ទេ ៕