ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​​លាយ​​ឡំ​នឹង​ខ្យល់​​រន្ទះ​​ដួល​រលំ​ផ្ទះ​​ជាង​​២០​​ខ្នង​​ និង​រន្ទះ​បា.ញ់ស្លា.ប់​​ម្នាក់ របួស​​០២​នាក់ នៅ​​កំពង់​ចាម​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ភ្លៀង​​មួយ​មេ​​ធំ​​លាយ​ឡំ​​នឹង​​ខ្យល់​ព្យុះ​ ផ្គរ​​ រន្ទះ​​ បាន​បោក​​បក់​យ៉ាង​​ខ្លាំង​ ធ្វើ​​​​ឱ្យ​​ផ្ទះ​​ប្រជា​ពល​រដ្ឋ ដើម​​ឈើ​​ក្នុង​ក្រុងកំពង់ចាម ស្រុក​ព្រៃ​​ឈរ ស្រុក​កោះសូទិន និង​ស្រុក​​កង​​មាស ត្រូវ​​ដួលរលំ និង​បណ្តាល​​ឱ្យ​​មនុស្ស​ម្នាក់​​ស្លា.ប់ និង​​០២​នាក់​ទៀត​​រងរបួស​ដោយ​សារ​​រន្ទះ​បា.ញ់ ។ ហេតុការ​ណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​រសៀលថ្ងៃទី​​០១ មេសា ២០១៤ ។

ខេត្ត​កំពង់​ចាម ៖ ភ្លៀង​​មួយ​មេ​​ធំ​​លាយ​ឡំ​​នឹង​​ខ្យល់​ព្យុះ​ ផ្គរ​​ រន្ទះ​​ បាន​បោក​​បក់​យ៉ាង​​ខ្លាំង​ ធ្វើ​​​​ឱ្យ​​ផ្ទះ​​ប្រជា​ពល​រដ្ឋ ដើម​​ឈើ​​ក្នុង​ក្រុងកំពង់ចាម ស្រុក​ព្រៃ​​ឈរ ស្រុក​កោះសូទិន និង​ស្រុក​​កង​​មាស ត្រូវ​​ដួលរលំ និង​បណ្តាល​​ឱ្យ​​មនុស្ស​ម្នាក់​​ស្លាប់ និង​​០២​នាក់​ទៀត​​រងរបួស​ដោយ​សារ​​រន្ទះ​បាញ់ ។ ហេតុការ​ណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​រសៀលថ្ងៃទី​​០១ មេសា ២០១៤ ។

បើតាមសេចក្តី​រាយការណ៍​បាន​ឱ្យដឹង​ថា ជន​​រងគ្រោះ​ដែលស្លាប់​​ឈ្មោះ នី ចាន់​ហេង ភេទ​ប្រុស អាយុ​​៥២​ឆ្នាំ មាន​ទី​លំនៅ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្ត​ព្រៃ​វែង ។ មុន​ពេល​​កើត​ហេតុ ជន​​រងគ្រោះ​និង​កូនប្រុស​​ បាន​​ជិះ​ម៉ូតូពី​ខេត្ត​​ព្រៃ​​វែង​​ មក​​​សែន​ផ្នូរ​​នៅ​​ភូមិ​​ទី​​១៣ ឃុំ​ព្រែក​​តានួង​ ស្រុក​​កោះ​សូទិន​ ហើយ​ក៏​ត្រូវ​​រន្ទះ​បាញ់​​ឪពុក​ស្លាប់ ចំណែក​កូន​ប្រុស​​រងរបួស​​សន្លប់​ស្កូក​ស្តឹង​​ ។