ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ឆ្មក់​​ក្នុងផ្ទះមួយកន្លែង ប្រមូលបាន​៦​នាក់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​អាប៉ោង​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០ នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង​អាប៉ោង​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០ នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ឃាត់ខ្លួន​អ្នកលេង​ល្បែង​បាន​ចំនួន​៦​នាក់​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ឈិ​ត ស៊ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នៅ​ក្នុងភូមិ​សំបូរ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

អ្នកលេង​ល្បែង​ចំនួន​៦​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ តុ​ន ឃ្លី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ២-​ឈ្មោះ គ្រី យ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​នៅ​ភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ។

៣-​ឈ្មោះ សែត ផា​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​តា​ព្រាច ឃុំ​ទីពោរ ស្រុក​ស​ន្ទុ​ក ៤-​ឈ្មោះ សៀង ប៉ា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​បញ្ញា​ជី ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ៥-​ឈ្មោះ ង៉ែត គ្រី ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ និង​៦-​ឈ្មោះ ឈិ​ត ស៊ា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន កំរាល​ហាន់​តោ​ចំនួន​១, ចាន​បាញ់អាប៉ោង​ចំនួន​១, ផ្តិល​ជ័រ​ខៀវ​គ្រប​អាប៉ោង​ចំនួន​១, កូន​ក្រ​ម៉ា​ពោះគោ​ក្រហម​ចំនួន​១, ម៉ូតូ​ចំនួន​៤​គ្រឿង ចំណែក​មេអាប៉ោង និង​លុយ​ត្រូវ​បាន​ម្ចាស់​យក​លាក់​ទុក​បាត់​អស់ ។

លោក​អធិការ​នគរបាល​ស្រុក​កំពង់​ស្វាយ​បាន​បន្ត​ថា ជន​ជា​មុខសញ្ញា​លេងល្បែង​អាប៉ោង​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ