ឪពុក​ម្តាយ​ឆ្លងកាត់​ព្យុះ​ជីវិត​ច្រើន​ណាស់​ដើម្បី​កូន


បើ​ទោះជា​មាតាបិតា​បាន​ឆ្លងកាត់​ឧបសគ្គ ឆ្លងកាត់​ការ​លំបាក​ច្រើន​ឥត​គណនា​យ៉ាងណា​ក្តី ក៏​គាត់​នៅ​តែ​ស៊ូទ្រាំ​ឥត​រួញរា ខំ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត តាំងពី​កកើត​មក ។

ឪពុក​ម្តាយ​បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត លះបង់​ញើស​ឈាម ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង ដោយ​មិន​គិត​ពី​ការ​នឿយហត់​ឡើយ ដើម្បី​ចិញ្ចឹម​កូន ផ្គត់ផ្គង់​កូន​សព្វបែបយ៉ាង ព្រោះហេតុនោះ​យើង​ត្រូវ​តបស្នង​សងគុណ​លោក​វិញ​ឱ្យទាន់​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ ដោយ​ការ​បម្រើ ដោយ​ការ​ឧបត្ថម្ភ​គ្រឿង​សក្ការ​ទាំងឡាយ​មាន បាយ ទឹក សម្លៀក​បំពាក់ ប្រាក់​កាក់ កុំឱ្យ​ខ្វះ​កន្លះ ។

កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដឹងគុណ​មាតាបិតា កូនប្រុស​ស្រី​ទាំងឡាយ​នោះ​នឹង​បាន​ជាទី​អភិរក្ស​នៃ​ពពួក​ទេវតា​ឱ្យ​មានជោគ​មាន​សិរី​សួស្តី​គ្រប់​ប្រការ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ