តាមទំនៀមទម្លាប់ប្រពៃណីខ្មែរពីបរមបុរាណមក ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ បងប្អូនខ្មែរយើងតែងធ្វើម្ហូបទៅវត្តប្រគេនព្រះសង្ឃ ចែករំលែកដល់ជនទីទល់ក្រ និងបង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធជីដូចជីតា សុំសេចក្ដីសុខសេចក្ដីចម្រើន។

មកទល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌ បានបង្កប់អត្ថន័យកាន់តែពិសេសមួយទៀត សម្រាប់គ្រួសារដែលមានកូនចៅចេញទៅធ្វើការងារឆ្ងាយពីផ្ទះ។ ម្ដាយឪពុកណាដែលមិនចង់ឃើញកូនជោគជ័យក្នុងការងារ ឬការសិក្សានោះ បើទោះលោកទាំងពីរនឹកនាកូនសំឡាញ់យ៉ាងណាក៏ដោយ ក៏មិនទាមទារឲ្យកូនចុះឡើងស្រុកញឹកញាប់នោះដែរ។ គឺមានឱកាសបុណ្យភ្ជុំបិណ្ឌនេះហើយ ដែលកូនៗអាចឈប់សម្រាកពីការងារបានដល់ទៅ ៣ថ្ងៃ អំណោយផលបំផុតសម្រាប់ការទៅលេងស្រុកកំណើត និងចំណាយពេលដ៏មានគុណភាពជាមួយក្រុមគ្រួសារ។

ដូច្នេះទើបបច្ចុប្បន្ន ការជួបជុំគ្រួសារ និងញ៉ាំអាហារជុំគ្នាយ៉ាងកក់ក្ដៅ ក៏បានក្លាយជាសារដ៏សំខាន់មួយដែរ ក្នុងរដូវភ្ជុំបិណ្ឌជំនាន់ថ្មីនៅកម្ពុជា។
គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និងធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗមកលេង និងញ៉ាំបាយជុំគ្នា។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងកំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា។

តោះ! ឥឡូវមកជួបជាមួយអ្នកម្ដាយបីរូប ដែលកំពុងរវល់រៀបចំដាំស្លទាំងរំភើបរីករាយ រង់ចាំផ្លូវកូនមកញ៉ាំបាយជុំគ្នាថ្ងៃភ្ជុំបិណ្ឌ ដូចខាងក្រោម ៖
https://www.facebook.com/KnorrCambodiaOfficial/videos/677564279423675/?t=2
ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ