បញ្ជាឱ្យអភិបាលស្រុក​ទឹកឈូ​ ត្រូវកាយ​ដី​ចេញ​​​ព្រែក​ស្ពាន​ក្បាល​រមាស​​ ឱ្យដូចដើម


ខេត្តកំពត ៖ អ្នក​ចាក់​ដី​លុប​ព្រែក​ស្ពាន​ក្បាល​រមាស ត្រូវ​បាន​លោក​អភិបាលខេត្ត​បញ្ជា​ឱ្យ​កាយ​ចេញ​វិញ បន្ទាប់​ពី​បណ្ដាញ​សង្គម​ធ្វើការ រិះគន់​អ្នក​ដែល​បាន​ជួល​រថយន្ត​ដឹក​ដី​យក​មក​ចាក់​លុប​ព្រែក​ជាប់​គល់​ស្ពាន​នេះ ដែល​មាន​ចម្ងាយ​ពី​សាលាស្រុក​ទឹកឈូ​ជិត​១​គឺ​ឡូ​ម៉ែត្រ ។ ជុំវិញ​ការ​ចាក់​ដី​រំលោភ​យក​ដី​ព្រែក​ ដែល​សម្បូរ​ដោយ​ព្រៃកោងកាង​នេះ ត្រូវ​បាន​លោកជាវ តា​យ អភិ​បាល​ខេត្ត រួម​ជាមួយ​លោក​អភិបាល​រង​ខេត្ត លោក​អភិបាលស្រុក​ទឹកឈូ និង​មន្ត្រី​ពាក់ព័ន្ធ ទៅ​ពិនិត្យ​ក្រោម​ភ្លៀងរលឹម​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា​កន្លង​ទៅ ។

ក្នុង​ឱកាស​ទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៃការ​ចាក់​ដី​លុប​ព្រែក​ស្ពាន​ក្បាល​រមាស​នេះ លោក​អភិបាលខេត្ត​បានឱ្យ​មន្ត្រី​ជំនាញ​យក​គ្រឿងចក្រ​មួយ​គ្រឿង​ មក​កាយ​ដី​ដែល​គេ​ចាក់​លុប​នោះ​ឱ្យ​បាន​ដូច​ដើម តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ ។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា លោក​អភិបាលខេត្ត​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត បាន​ទៅ​ពិនិត្យ​លើក​ទី​២ ហើយ​លោក​បាន​បញ្ជា​ដាច់ខាត​ឱ្យ​លោក​នាក់ សុ​វ​ណ្ណា​រី អភិបាលស្រុក​ទឹកឈូ​ យក​គ្រឿងចក្រ​
មក​កាយ​ដី​ចេញពី​ព្រែក​ស្ពាន​ក្បាល​រមាស​នេះ ឱ្យ​មាន​សភាព​ដូច​ដើម​វិញ ។

ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា គ្រឿងចក្រ​បាន​មក​កាយ​អាចម៍ដី​ចេញពី​ព្រែក​ស្ពាន​ក្បាល​រមាស​វិញហើយ ប៉ុន្តែ​អ្នក​ដែល​រំលោភ​ចាក់​ដី​លុប​ព្រែក​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​នោះ​ទេ ព្រោះ​អ្នក​ចាក់​ដី​លុប​ព្រែក​នោះ​ទាល់តែ​ជា​អ្នកមាន​អំណាច ព្រោះ​អ្នក​តូចតាច​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ចាក់​ដី​លុប​ឡើយ ។ សកម្មភាព​កាយ​អាចម៍ដី​ចេញពី​ក្នុង​ព្រែក​ដែល​គេ​ចាក់​លុប​នោះ ត្រូវ​បាន​ពលរដ្ឋ​សាទរ​គ្រប់​ៗ​គ្នាដល់​លោក​អភិបាល​ខេត្ត ដែល​ចាត់វិធានការ​កាច់ធ្មុង​មន្ត្រី​ដែល​រំលោភ​បំពាន​ចាក់​ដី​លុប​ព្រែក​នេះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ