ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! លេង​កា.ប់​គ្នា​ដូច​ក្នុង​រឿង​នេះ​ព្រោះតែ​គំនុំ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បាទី​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ និង​កាំបិត​តាំង​តោ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ពីរ​នាក់ រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​បាទី​ចាប់​វាយ​ខ្នោះ បន្ទាប់​ពី​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ និង​កាំបិត​តាំង​តោ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​ពីរ​នាក់ រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។ ហេតុ​ការ​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​២០​នាទី​នៅ​ភូមិ​ព្រ​ហែក ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ប៉ូលិស​ស្រុក​បាទី​បានអោយ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​កម្លាំង​ជំនាញ​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​វេលា​ម៉ោង​៩​និង​៣០​នាទី ម្សិលមិញ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​មួយ​ថ្ងៃ ។

ជនសង្ស័យ​ដែល​បង្ក​ឈ្មោះ អឿ​ន ទីឃាយុ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំបិត​តាំង​តោ​ស្ទាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ញេ​ប ស៊ី​ត​នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បណ្តាល​ឲ្យ​ងរ​បួស​ត្រង់​កំភួនដៃ (​ស្រាល​) និង​ឈ្មោះ ចែ​ម ចាន់​ថា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ក្តី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ បណ្ដាល​ឲ្យ​រង​របួស​ត្រង់​ក្បាល​ធ្ងន់ ។

ចំពោះ​មូលហេតុ​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា មក​ពី​រឿង​គំនុំ​ផ្ទាល់ខ្លួន​ដែល​ពី​មុន​ជន​រង​គ្រោះ​ធ្លាប់​វាយ​ជនសង្ស័យ​ទើប​រូបគេ​មាន​គំនុំ ។

សង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ