មនុស្សជំនិតលោកកឹម សុខា ថាក្រុមលោក សម រង្ស៊ី កំពុងបញ្ឆេះកំហឹងនាំទុក្ខភ័យដល់អ្នកដទៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា បានអះអាងថា ក្រុមលោក សម រង្ស៊ី បាន…
រាជធានីភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា បានអះអាងថា ក្រុមលោក សម រង្ស៊ី បាន…
រាជធានីភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា បានអះអាងថា ក្រុមលោក សម រង្ស៊ី បាន កំពុងតែបញ្ឆេះកំហឹងនាំទុក្ខដល់អ្នកដទៃដោយមិនបានប្រើការពិចារណាឲ្យបានហ្មតចប់ និង ស៊ីជម្រៅនោះទេ ។
ទំនងសំដៅទៅកាន់ក្រុមទណ្ឌិត សម រង្ស៊ី ដែលកំពុងខ្វះស្វែងអនុវត្តផែនការចូលស្រុកវិញ លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកកឹម សុខា និយមបានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកថា កាលពីពេលថ្មីៗថា មានអ្នកនយោបាយខ្លះហាក់មិនបានប្រើបញ្ញាពិចារណាឲ្យបានហ្មត់ចត់ស៊ីជម្រៅ បែរជាប្រតិកម្មដោយអារម្មណ៍ស្រាល ទៅវិញ ។
លោកក៏បានលើកឡើងថា លោកកឹម សុខា នៅស្ងប់ស្ងៀមដោយអហិង្សាទោះមិនទាន់មានដំណោះស្រាយចំពោះបញ្ហាក៏នៅតែប្រសើរជាងស្រែកឡូឡាបង្កើតបញ្ហាបន្ថែម ហើយវាមិនត្រឹមតែមិនមានដំណោះស្រាយបញ្ហានោះទេតែ គឺជាការឲ្យលេសគេធ្វើទុក្ខបុកម្និញអ្នកដទៃ ដោយខ្លួនគេចវេះកំសាកភូតកុហក គ្មានគោលដៅច្បាស់លាស់ ម្តងថា អញ្ចេះ ម្តងថាអញ្ចុះ យកឈ្មោះអ្នកដទៃ និងប្រជាពលរដ្ឋជាឈ្នាន់ ។ ជាមួយគ្នានោះដែរ មនុស្សជំនិតលោក កឹម សុខា ក៏បានលើកឡើងថា ការរតម្កល់ចិត្តស្ងប់ ការប្រកាន់យកមធ្យោបាយអហិង្សា គឺជាគ្រឹះនៃទស្សនៈព្រះពុទ្ធសាសនា ជាពិសេសក្នុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ អ្នកជ្រើសរើសយកមធ្យោបាយហិង្សា គឺអ្នកដើរផ្ទុយនឹងមាគ៌ាព្រះពុទ្ធសាសនា ។ តើអ្នកខំទៅវត្តថ្វាយបង្គំព្រះសង្ឃធ្វើអី្វ ? ឬគ្រាន់តែធ្វើពុធបញ្ឆោតបោកឬ ? ។
លោកមុត ចន្ថា ក៏បានលើកឡើងបណ្តាំរបស់អតីតព្រះមហាក្សត្រ និងព្រះមហាក្សត្របច្ចុប្បន្នថា សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុទ្រង់បានបន្សល់ទុកនូវព្រះរាជ បណ្តាំថា«…មិនមានមហិច្ឆិតាមធ្យោបាយដែលជាមហាអំណាចនោះទេ ប៉ុន្តែយើងគ្រាន់តែចង់ ឲ្យប្រជារាស្ត្រទទួលស្គាល់ថា យើងរួបរួមគ្នាជាប្រទេសមួយដែលនឹងបង្ហាញពីកម្លាំងរបស់យើង ។ យើងកំពុងធ្វើដំណើរឆ្ពោះទៅមុខនៅក្នុងវិស័យមួយចំនួន ដូច្នេះសូមឱ្យយើងរួមសហ ការគ្នា ដើម្បីអភិវឌ្ឍអ្វីដែលជាឧត្តមប្រយោជន៍របស់ជាតិយើង»… ។
ចំណែកព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ធ្លាប់មានព្រះរាជបន្ទូលអំពាវនាវថា «…ខ្ញុំសូមអំពាវនាវដល់ប្រជារាស្ត្រខ្មែរគ្រប់រូបរួបរួមគ្នានៅក្រោមច្បាប់រដ្ឋ និងរដ្ឋធម្មនុញ្ញ ដើម្បីការពារជាតិយើងនៅលើ គ្រប់វិស័យ» ។ ចំណែកលោកកឹម សុខាវិញបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក៏បួងសួងសុំ ឲ្យមានការផ្សះផ្សា និងបង្រួបបង្រួមជាតិ ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះដែលក្រុមគ្រួសារខ្មែរទាំងមូលកំពុងធ្វើដំណើរពីគ្រប់ទិសទី ដើម្បីជួបជុំគ្នាធ្វើបុណ្យដល់ព្រះរស់ និងបុព្វការីជនដែលលោកបានចែកឋានទៅហើយនោះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ