ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ដែល​​ស្ត្រី​គ្រប់​រូប ​គួរ​ស្វែង​យល់​បន្ថែម​ពី​ជំងឺ​ពងកូន

4 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ​ជា​​ពងកូន​​គឺជា​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​សុក ឬ​ហៅ​ថា Gestational Trophoblastic Disease ដែល​ជា​ដុំ​សាច់​មួយ​ដុំ​លូតលាស់​ក្នុង​ស្បូន និង​មាន​លក្ខណៈ​ដូច​សុក​ហើម​អ៊ីចឹង​។ លក្ខណៈ​របស់​វា​គឺ​មាន​សភាព​ដូច​គ្រាប់​ទំពាំងបាយជូ​អ​ញ្ជឹ​ង​។ ​បើសិន​មិន​មានការ​ព្យាបាល​ទេ វា​នឹង​នាំ​ឲ្យ​ទៅ​ជា​មហារីក​បាន​។…

ការ​មាន​ផ្ទៃពោះ​ជា​​ពងកូន​​គឺជា​ប្រភេទ​ជំងឺ​ទាក់ទង​នឹង​សុក ឬ​ហៅ​ថា Gestational Trophoblastic Disease ដែល​ជា​ដុំ​សាច់​មួយ​ដុំ​លូតលាស់​ក្នុង​ស្បូន និង​មាន​លក្ខណៈ​ដូច​សុក​ហើម​អ៊ីចឹង​។ លក្ខណៈ​របស់​វា​គឺ​មាន​សភាព​ដូច​គ្រាប់​ទំពាំងបាយជូ​អ​ញ្ជឹ​ង​។ ​បើសិន​មិន​មានការ​ព្យាបាល​ទេ វា​នឹង​នាំ​ឲ្យ​ទៅ​ជា​មហារីក​បាន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​រឿង​មួយ​ចំ​នួន​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ជំងឺ​ ពងកូន ​ពេល​មាន​ផ្ទៃពោះ​។

១-ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​យក​វា​ចេញ​ភ្លាម​ៗ ៖ នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ​ ពងកូន ​ពេល​មាន​ផ្ទៃពោះ​ហើយ អ្នក​ត្រូវ​តែ​រំលូត​វា​ចេញ​ភ្លាម​តែ​ម្តង​។ កាលណា​អ្នក​យក​វា​ចេញ​កាន់តែ​លឿន ការ​ប្រឈម​នឹង​ជំងឺមហារីក​កាន់តែ​តិច​។

២-តាមដាន​រយៈពេល​មួយ​ឆ្នាំ​សិន ៖ អ្នក​គួរតែ​ធ្វើការ​តាមដាន​សុខភាព​ជាមួយ​គ្រូពេទ្យ​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដែរ​ក្រោយ​ពី​មាន ពងកូន ​រួច​ដើម្បី​ឲ្យ​ប្រាកដ​ថា អ្វី​ៗ​ត្រូវ​បាន​កំចាត់​អស់​​ហើយ​។ អ្នក​ក៏​គួរ​តេ​ធ្វើតេស្ត​ច្រើន​ដែរ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​នេះ​ដើម្បី​បញ្ជាក់​ថា អ្នកមាន​សុខ​ភាព​ល្អ​បរិបូ​ណ៍ហើយ​។

៣-ជំងឺ​នេះ​អាច​កំណត់​រោគវិនិច្ឆ័យ​ដឹង​ក្នុង​ត្រីមាស​ទី​មួយ ៖ ជំងឺ​ ពងកូន ​ពេល​មាន​ផ្ទៃពោះ​អាច​កំណត់​រោគវិនិច្ឆ័យ​ដឹង​តាម​រយៈ​ការ​ថត​អេកូ​នៅ​រយៈពេល​បី​ខែ​ដំបូង​។ គ្រូពេទ្យ​ភាគច្រើន​តែង​ណែនាំ​ឲ្យ​ថត​អេកូ​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នេះ​តែ​ម្តង ប៉ុន្តែ​បើសិនជា​គ្រូពេទ្យ​ធ្វើ​ទេ​នោះ ចូរ​ស្នើរ​ឲ្យ​គាត់​ធ្វើ​ផង​ដើម្បី​ប្រាកដ​ថា​អ្វី​ៗ​មិន​មាន​បញ្ហា​ឡើយ​។

៤-មិន​ត្រូវ​យក​កូន​ឡើយ​លុះត្រាតែ​គ្រូពេទ្យ​អនុញ្ញាត ៖ បើសិនជា​អ្នក​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ ពងកូន ​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​បាន​រំលូត​វា​ហើយ អ្នក​មិន​ត្រូវ​មាន​ផ្ទៃពោះ​ម្តងទៀត​ឡើយ​លុះត្រាតែ​មានការ​អនុញ្ញាតិ​ពី​គ្រូពេទ្យ​។ អ្នក​អាច​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត ឬ​វិធី​ណា​ក៏​បាន​ឲ្យ​តែ​ពន្យា​កំណើត​មួយ​រយៈ​សិន​។ បើសិនជា​អ្នកមាន​ផ្ទៃពោះ​ម្តងទៀត​ដោយ​មិន​បាន​ប្រាប់​គ្រូពេទ្យ​ទេ​នោះ វា​នឹង​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​កើត​ជំងឺ​កូន​ពង​ទៀត និង​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ទៀត​ផង​។

៥-ធ្វើតេស្ត HCG ជា​ទៀងទាត់ ៖ គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​នឹង​ណែនាំ​អ្នក​ថា​ តើ​ពេល​ណា និង​គួរ​ធ្វើតេស្ត HCG ញឹកញាប់​ប៉ុណ្ណា​? តេស្ត​នេះ​នឹង​ជួយ​កំណត់​អំពី​ស្ថានភាព​របស់​អ្នក​បាន​។ កម្រិត HCG ត្រូវ​តែ​គ្មាន​សោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ពី​រំលូតកូន​ពង​រយៈពេល​មួយ​ឆ្នាំ និង​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។

៦-ត្រូវ​តែ​គិត​អំពី​ឯកសារ​ចាស់​ៗ​ដែរ ៖ សិនជា​អ្នក​ធ្លាប់​មានកូន​ពង​កាលពីមុន ចូរ​ប្រាកដ​ថា អ្នក​បាន​ឲ្យ​គ្រូពេទ្យ​ដឹងផង​។ ព្រោះ​វា​អាច​នឹង​ផ្តល់​ភាព​ងាយស្រួល​គិត​លើ​ការ​ប្រឈម​មុខ​ម្តងទៀត​បើសិនជា​ចង់​មាន​ផ្ទៃពោះ​ឡើង​វិញ​។

៧-តាមដាន​ការ​ធ្លាក់ឈាម​ខ្លាំង​និង​ហូរ​ទឹករំអិល​តាម​ទ្វារមាស ៖ ការ​ធ្លាក់ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​មិនល្អ​សោះឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​ឃើញ​ធ្លាក់​ដុំ​គ្រាប់​ៗ​ពណ៌​សរាង​ដូច​គ្រាប់​ទំពាំងបាយជូរ​តាម​ទ្វា​មាស​វិញ​នោះ អ្នក​ពិតជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​ទាំងនេះ​ហើយ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ