ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​ទេ​! កញ្ញា វ​ណ្ណា វ​ត្តី ប៉ះ​ជាមួយ​ថៅកែ​ធំ​ៗ មិន​រវល់​នឹង​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​ជា​តារា​សម្ដែង កញ្ញា វ​ណ្ណា វ​ត្តី បាន​ទទួលស្គាល់​ថា ខ្លួន​ពិត​ជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​នា​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ជក់​សូរ​នឹង​ថៅកែ​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​ជា​តារា​សម្ដែង កញ្ញា វ​ណ្ណា វ​ត្តី បាន​ទទួលស្គាល់​ថា ខ្លួន​ពិត​ជា​ស្ងប់ស្ងាត់​ពី​សិល្បៈ​នា​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ជក់​សូរ​នឹង​ថៅកែ​។ យ៉ាងណាមិញ នាង​ថា មិន​បោះបង់​សិល្បៈ​នោះ​ទេ បើ​ទោះជា​ក្នុង​ពេល​នេះ​ថៅកែ​ៗ​ទាញ​ពេលវេលា​របស់​នាង​ច្រើន​ជាង​ក៏​ដោយ​។

បើ​តាម​ប្រភព​ជិត​ស្និ​ទ្ធិ​បាន​ទម្លាយ​ថា វ​ណ្ណា វ​ត្តី កំពុង​រយាល​ឆ្ងាយ​ពី​សិល្បៈ​នៅ​ក្នុង​ពេល​នេះ ដោយសារ​តែ​នាង​វក់​ជាមួយនឹង​ថៅកែ​ៗ ដោយ​ចំណាយពេល​ច្រើន​តែ​នៅ​តាម​ខេត្ត អម​ដោយ​វត្តមាន​ថៅកែ​ៗ និង​បុរស​សេដ្ឋី​។

ប្រភព​ដដែល​បន្ត​ទម្លាយ​ថា នាង​មិន​ត្រឹមតែ​មិន​ខ្វល់​នឹង​ការងារ​សប្បុរសធម៌ ឬ​ការងារ​សង្គម​នោះ​ទេ សូ​ម្បី​តែ​ការងារ​សិល្បៈ​នានា​ក៏​នាង​ស្ទើរតែ​លែង​ចង់​រវល់​ផង​ដែរ ចាប់តាំងពី​នាង​បាន​ស្គាល់​ថៅកែ​ធំ​ៗ ហើយ​ជាប់សូរ​ទៅ​ណា​មក​ណា​តែ​ជាមួយ​បុរស​ៗ​ទ្រព្យ​ស្ដុក​ទាំងនោះ​។ នាង​ចំណាយ​ពេល​ស្ទើរតែ​៣០​ថ្ងៃ​ក្នុង​មួយ​ខែ ជាមួយ​តែ​ថៅកែ​ៗ ក្នុង​គម្រោង​ដើរ​មើល​ដីធ្លី​តាម​ខេត្ត​គ្មាន​ពេល​សម្រាក​។

យ៉ាងណាមិញ សកម្មភាព​ដែល​នាង​កំពុង​ធ្វើ​នៅ​ក្នុង​ពេល​ពេល​នេះ មានការ​អះអាង​ថា​ទទួល​បាន​ចំណូល​ច្រើន​មិនធម្មតា​នោះ​ឡើយ ទើប​នាង​សប្បាយ​នឹង​មុខ​ជំនួញ​ថ្មី​នេះ រហូត​លែង​ខ្វល់​នឹង​ការងារ​សិល្បៈ​។

ចំណែក​កញ្ញា វ​ណ្ណា វ​ត្តី ក៏​បាន​សារភាព​ថា នាង​ពិតជា​មិនសូវ​បាន​គិតគូរ​ពី​ការងារ​សិល្បៈ​ប្រមាណ​​ជាង​២​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាង​បាន​ស្គាល់​ដៃគូ ហើយ​ចាប់ដៃ​គ្នា​រកស៊ី​ខាង​នាំ​ថៅកែ​ខ្មែរ​-​ចិន និង​ជនជាតិ​ផ្សេង​ៗ​ដើរ​មើល​ដី​។ មុខរបរ​ថ្មី​នេះ ដ្បិតតែ​ធ្វើ​ឱ្យ​នាង​នៅ​ខេត្ត​ច្រើន​ជាង​នៅ​ភ្នំពេញ ហើយ​ត្រូវធ្វើ​ដំណើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​ចំណូល​គឺ​ក្រែល ជា​ពិសេស​ក្នុង​ពេល​ណែនាំ​ភ្ញៀវ​ចិន ឬ​ថៅកែ​ៗ ឱ្យ​ទិញ​ដី​បាន​មួយ​ប្លង់​ៗ ដែល​មាន​ទំហំ​ច្រើន​ហិ​កតា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ