ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត​បាន​ដាស់តឿន​មនុស្ស​គ្រប់​ជំនាន់​កុំឱ្យ​ភ្លេច​ស្មារតី

4 ឆ្នាំ មុន

អ្នកប្រាជ្ញ​ពោល​ថា បុគ្គល​ណា​ធ្វេសប្រហែសភ្លេចស្មារតី ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ​ផង និង​ប្រយោជន៍​បរលោក​ផង ។ ដោយសារ​តែ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​នេះ​ឱ្យ​ផល​មិនល្អ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី…

អ្នកប្រាជ្ញ​ពោល​ថា បុគ្គល​ណា​ធ្វេសប្រហែសភ្លេចស្មារតី ជន​នោះ​ទុកដូចជា​បុគ្គល​ស្លាប់ គឺ​ស្លាប់ប្រយោជន៍​ក្នុង​ជាតិ​នេះ​ផង និង​ប្រយោជន៍​បរលោក​ផង ។

ដោយសារ​តែ​ឃើញ​ទោស​នៃ​សេចក្តី​ប្រមាទ​នេះ​ឱ្យ​ផល​មិនល្អ អ្នកប្រាជ្ញ​លោក​បាន​ដាស់តឿន​ដល់​មនុស្ស​គ្រប់​ជំនាន់​ថា បុរស​ស្ត្រី​រូប​ណា​ជា​អ្នក​មិន​ធ្វេសប្រហែស មិន​ភ្លេច​ស្មារតី មិន​បណ្តោយ​ឱ្យ​កាល​វេលា​កន្លង​ហួស​ទៅ​ទទេ​ៗ បុរស​ស្ត្រី​នោះ​នឹង​មិន​វិនាស​ចាក​ផលប្រយោជន៍​ដែល​បាន​សម្រេច​នោះ​ឡើយ ទាំង​មិនមែន​មិន​សម្រេច​ផលប្រយោជន៍​ដែល​មិន​ទាន់​បាន​ស​ម្រ​ច​នោះ​ដែរ ។

បើ​និយាយ​ក្នុង​ក្រុម​អ្នក​ប្រកប​របរ​រក​ទទួលទាន បុគ្គល​អ្នកមាន​សេចក្តី​មិន​ប្រមាទ​រមែង​មិន​ខាតបង់​របស់​ដែល​ខ្លួន​រកបាន​ហើយ​ផង និង​ប្រាកដជា​រកបាន​ទ្រព្យ​ដែល​មិន​ទាន់​បាន​នោះ​ទៀត​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ