ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ​រៀប​ចំ​ដោយ​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​រក​ប្រាក់​សប្បុរស​ធម៌​ជួយ​កុមារ​កំព្រា​ មាន​មហា​ជន​ចូល​រួម​លើស​ការ​រំពឹង​ទុក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨​ មីនា​ ឆ្នាំ​២០១៤​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ បាន​រៀប​ចំ​កម្ម​វិធី​តន្ត្រី​សប្បុរស​ធម៌​ ដោយ​ដាក់​តាំង​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​ ប្លែកៗ​មក​ពី​ទូទាំង​ប្រទេស​ ជូន​មហា​ជន​ទស្សនា​ និង​ភ្លក់​រស​ជាតិ​ ។​ កម្ម​វិធី​ប្រគំតន្ត្រី​នោះ​ បង្កើត​ឡើង​ដើម្បី​ប្រមូល​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​ ផ្សេងៗ​សម្រាប់​ការ​សិក្សា​ និង​

រាជធានីភ្នំពេញ​ ៖ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨​ មីនា​ ឆ្នាំ​២០១៤​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ បាន​រៀប​ចំ​កម្ម​វិធី​តន្ត្រី​សប្បុរស​ធម៌​ ដោយ​ដាក់​តាំង​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​ ប្លែកៗ​មក​ពី​ទូទាំង​ប្រទេស​ ជូន​មហា​ជន​ទស្សនា​ និង​ភ្លក់​រស​ជាតិ​ ។​ កម្ម​វិធី​ប្រគំតន្ត្រី​នោះ​ បង្កើត​ឡើង​ដើម្បី​ប្រមូល​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​ ផ្សេងៗ​សម្រាប់​ការ​សិក្សា​ និង​រស់​នៅ​ប្រចាំ​ថ្ងៃ​ ។​ លើស​ពី​នេះ​មាន​អ្នក​ចូល​រួម​ភ្លក់​រស​ជាតិ​អាហារ​ខ្មែរ​យ៉ាង​ច្រើន​កុះ​ករ​ ។​

កញ្ញា​សុខ​ មុនី​កា​ ជា​អ្នក​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​ និង​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​ឆ្នាំ​២០១៤​ មក​ពី​សង្កាត់​ជ្រោយ​ចង្វា​ និង​ជា​និស្សិត​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ និយាយ​ថា​ នាង​ទើប​តែ​បាន​ចូល​រួម​ទស្សនា​មុខ​ម្ហូប​ខ្មែរ​ជា​លើក​ទី​១​ ដោយ​បាន​ដឹង​តាម​រយៈ​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​ ។​ នាង​ចាប់​អារម្មណ៍​ចង់​មើល​ ព្រោះ​មាន​សុទ្ធ​តែ​មុខ​ម្ហូប​ខ្មែរ​ដាក់​តាំង​មក​ពី​តាម​តំបន់​នានា​ ។​ ម្ហូប​ខ្លះ​នាង​អត់​ដែល​បានឃើញ​ទេ​ ។​ នាង​ភ្ញាក់​ផ្អើល​ពេល​ឃើញ​មុខ​ម្ហូប​ខ្មែរ​យើង​ទាក់​ទាញ​មនុស្ស​ចូល​រួម​ច្រើន​កក​កុញ​ស្ទើរ​តែ​មិន​គួរ​ឱ្យ​ជឿ​ ។​ ម្នាក់ៗ​សួរ​នាំ​ពី​អាហារ​ ប្លែកៗ​ និង​អង្គុយ​ហូប​យ៉ាង​ឆ្ងាញ់​ សូម្បី​តែ​ជន​បរទេស​ក៏​មាន​ច្រើន​ដែរ​។​
លោក​ព្រំ​ កក្កដា​ ចុង​ភៅ​ប្រចាំ​ភោជនីយ​ដ្ឋាន​មួយ​នៅ​តាម​ដង​មហា​វិថី​ម៉ៅសេទុង​ នៃ​រាជ​ធានី​ភ្នំពេញ​ និយាយ​ថា​ លោក​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម​ក្នុង​ពិព័រណ៍​មុខ​ម្ហូប​ខ្មែរ​នេះ​ ។​ លោក​បាន​ទស្សនា​ផង​ និង​ស្វែង​យល់​ពី​ម្ហូប​អាហារ​ដើម្បី​យក​ទៅ​បញ្ចេញ​ស្នាដៃ​នៅ​ហាង​របស់​លោក​ផង​ ។​

លោក​ម៉ៅ​ រក្សា​ តំណាង​ក្រុម​មក​ពី​ខេត្ត​ព្រៃវែង​ និង​ស្វាយ​រៀង​ ឱ្យ​ដឹង​ថា​ ឆ្នាំ​នេះ​ក្រុម​របស់​លោក​បាន​ដាក់​តាំង​មុខ​ម្ហូប​ខ្មែរ​មួយ​ចំនួន​ដូច​ជា​ មុខ​ម្ហូប​ត្រី​ចំហុយ​ និង​ខទីវ​ និង​សម្ល​ម្ជូរ​ស្លឹក​ថ្នឹង​ ។​ ម្ហូប​អាហារ​ដែល​ក្រុម​លោក​ដាក់​បង្ហាញ​គឺ​ លក់​ដាច់​ស្ទើរ​តែ​ដួស​ឱ្យ​ភ្ញៀវ​មិន​ទាន់​ ។​ អ្វី​ដែល​សំខាន់​គឺ​ខ្មែរ​យើង​មក​មើល​មិន​សាញ​តម្លៃ​ឡើយ​ ព្រោះ​ចង់​ស្គាល់​អាហារ​ខ្មែរ​ និង​ចង់​ចូល​រួម​ជួយ​កុមារ​កំព្រា​ដែល​កំពុង​តែ​ខ្វះ​ខាត​ ។​ ដូច​នេះ​ហើយ​លោក​សង្កេត​ឃើញ​មនុស្ស​មក​ចូល​រួម​ច្រើន​មែន​ទែន​ គឺ​ឡើង​ណែន​ទីតាំង​ប្រារព្ធ​ពិធី​ ។​ នេះ​បញ្ជាក់​ថា​ ខ្មែរ​មាន​ទឹក​ចិត្ត​ជួយ​ខ្មែរ​ដែល​សុទ្ធ​តែ​ជា​ជន​រួម​ជាតិ​ទាំង​អស់​គ្នា​ ។​

នេះ​ជា​ព្រឹត្តិ​ការណ៍​លើក​ទី​៨​ សម្រាប់​រាត្រី​តន្ត្រី​សប្បុរស​ធម៌​របស់​អង្គ​ការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ។​ ពិធី​នោះ​មាន​មហា​ជន​ចូល​រួម​ជាង​៩​ពាន់​នាក់​ លើស​ពី​ការ​រំពឹង​ទុក​ ។​ ចុង​ភៅ​មក​ពី​ខេត្ត​ចំនួន​១៨​ បាន​បង្ហាញ​ម្ហូប​អាហារ​បែប​ប្រពៃណី​ជាតិ​ ជា​ម្ហូប​អាហារ​ប្រចាំ​តំបន់​ នីមួយៗ​ចំនួន​៤៦​មុខ​ និង​ម្ហូប​អាហារ​សម័យ​បច្ចុប្បន្ន​ជា​ច្រើន​មុខ​ទៀត​ ។​

ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​នោះ​មាន​សម្តែង​របាំ​ជូន​ពរ​ របាំ​មេ​អំបៅ​ និង​របាំ​ត្រុដិ​ របស់​កុមារ​កំព្រា​ ព្រម​ទាំង​ចម្រៀង​សម័យ​ និង​សិល្បៈ​ជា​ច្រើន​ទម្រង់​ទៀត​ ៕​