ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​អាការៈ​ស្លេក​ស្លាំង​ ហើម​ដៃ​ជើង​ជា​សញ្ញា​បង្ហាញ​ថា​លោក​អ្នក​កើត​ជំងឺ​ទឹក​នោម​ប្រៃ​ចាប់​ពី​អាយុ​40ឆ្នាំ​ឡើង​ទៅ​ត្រូវ​ប្ដូរ​របប​អាហារ​ចៀស​វាង​ទទួល​ទាន​អាហារ​ប្រៃ​និង​ខ្លាញ់​ច្រើន​

10 ឆ្នាំ មុន

មនុស្ស​ខ្លះ​តែង​លើកឡើង​ថា​ «ហូប​ប្រៃ​ខ្លាំង​ នាំ​ឱ្យ​កើត​ជំងឺ​ទឹក​នោម​ប្រៃ»​ ដែល​វាចា​នេះ​ហាក់​ដូច​ជា​ត្រូវ​ខ្លះ​ដែរ​ តែ​មិន​ចំ​ទាំង​ស្រុង​ទេ​ ។​ តាម​ពិត​ទឹក​នោម​ប្រៃ​ គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​ច្រើន​នៅ​លើ​ពិភព​លោក​ ជា​ការ​វិវឌ្ឍ​ពី​អ្នក​កើត​មាន​ជំងឺ​លើស​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​ឆាប់រហ័ស​ ហើយ​បើ​សិន​ជា​មិន​បាន​ព្យាបាល​​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​​នឹង​អាច​ធ្វើ​ឱ្យ​ស្លា.ប់​ ។

មនុស្ស​ខ្លះ​តែង​លើកឡើង​ថា​ «ហូប​ប្រៃ​ខ្លាំង​ នាំ​ឱ្យ​កើត​ជំងឺ​ទឹក​នោម​ប្រៃ»​ ដែល​វាចា​នេះ​ហាក់​ដូច​ជា​ត្រូវ​ខ្លះ​ដែរ​ តែ​មិន​ចំ​ទាំង​ស្រុង​ទេ​ ។​ តាម​ពិត​ទឹក​នោម​ប្រៃ​ គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​ច្រើន​នៅ​លើ​ពិភព​លោក​ ជា​ការ​វិវឌ្ឍ​ពី​អ្នក​កើត​មាន​ជំងឺ​លើស​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​ឆាប់រហ័ស​ ហើយ​បើ​សិន​ជា​មិន​បាន​ព្យាបាល​​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ​​នឹង​អាច​ធ្វើ​ឱ្យ​ស្លាប់​ ។

ជួប​ជា​មួយ​លោក​សាស្រ្ដាចារ្យ​មហាបរិញ្ញា​វេជ្ជបណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​នៃមន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ បាន​ប្រាប់កោះ​សន្ដិភាព​ថា​ ដើម្បី​ដឹង​ច្បាស់​ថា​ លោក​អ្នក​កើត​មាន​ជំងឺ​ទឹកនោម​ប្រៃ​ ឬ​អត់​នោះ​ទាល់​តែ​យក​ទឹក​នោម​​ទៅ​ពិនិត្យ​ ។​ កាល​ណា​បើ​ពិនិត្យ​ឃើញ​មាន​ជាតិ​ប្រូតេអីុន​(ជាតិ​សាច់​)​នៅ​ក្នុង​ទឹក​នោម​ នោះ​គេ​អាច​បញ្ជាក់​ថា​ លោក​អ្នក​ប្រាកដ​ជា​កើត​មាន​ជំងឺ​ទឹក​នោម​ប្រៃ​ហើយ​ ។​ ជា​ធម្មតា​នៅ​ក្នុង​តម្រង​នោម​ដែល​មាន​សុខភាព​ល្អ​ ពេល​គេ​យក​ទឹក​នោម​ទៅ​ពិនិត្យ​មិន​មាន​ជាតិ​ប្រូតេអីុន​នៅ​ក្នុង​ទឹក​នោម​នោះ​ទេ​ អ្នក​ដែល​កើត​មាន​ជំងឺ​ទឹក​នោម​ប្រៃ​អាច​បណ្ដាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ៖​

១-​អាច​បណ្ដាល​មក​ពី​លោក​អ្នក​កំពុង​កើត​មាន​ជំងឺ​លើស​ឈាម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ កាល​ណា​មិន​បាន​ព្យាបាល​​ទេ​ ឬ​ព្យាបាល​ដែរ​ តែ​មិន​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជ​បញ្ជា​ ថ្ងៃ​ណា​មួយ​ជំងឺ​នេះ​អាច​នឹង​វិវឌ្ឍន៍​ទៅ​រក​ជំងឺ​ទឹក​នោម​ប្រៃ​យ៉ាង​ប្រាកដ​ ។​

២-​អាច​កើត​មាន​ដោយ​សារ​ការ​ប្រើប្រាស់​ឱសថ​មួយ​ចំនួន​ ដែល​មាន​ផល​ប៉ះពាល់​ដល់​តម្រង​នោម​ យូរៗ​ទៅ​អាច​ធ្វើ​ឱ្យ​កើត​ជំងឺ​ឺទឹក​នោម​ប្រៃ​ ។​
កាល​បើ​លោក​អ្នក​កើត​មាន​ជំងឺ​ទឹក​នោម​ប្រៃ​ហើយ​ ជា​សញ្ញា​បញ្ជាក់​ថា​ នឹង​អាច​ឈាន​ទៅ​កើត​ជំងឺ​ខ្សោយ​ក្រលៀន​ ពេល​នោះ​អ្នក​អាច​ប្រឈម​នឹង​ការលាង​ឈាម​ និង​វះ​កាត់​ប្ដូរ​ក្រលៀន​ថ្មី​ផង​ដែរ​ ។​

គួរ​ចងចាំ​ថា​ បើលោក​អ្នក​កើត​មាន​ជំងឺ​ទឹក​នោម​ប្រៃ​នោះ​នឹង​អាច​បង្ក​ទៅជា​ជំងឺ​លើស​ឈាម​ ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ហើម​ដៃ​ ហើម​ជើង​ ហើម​មុខ​ ហើម​ខ្លួន​ ហើយ​បាត់បង់​គ្រាប់​ឈាម​ក្រហម​ធ្ងន់​ធ្ងរ​ ។​ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឱ្យ​ហើម​ខ្លាំង​ គ្រូពេទ្យ​បាន​ណែ​នាំ​ឱ្យ​អ្នក​ជំងឺ​ចៀស​វាង​ការ​ទទួល​ទាន​ប្រៃ​ខ្លាំង​ និង​អាហារ​ដែល​មាន​សាច់​ឬ​ខ្លាញ់​ច្រើន​ពេក​ ។​ ធម្មតា​នៅ​ក្នុង​ផ្លែ​ឈើ​នីមួយៗ​តែង​តែ​មាន​ជាតិប្រៃ​ស្រាប់​ ដូច្នេះ​គេ​បាន​ហាម​មិន​ឱ្យ​​ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​ពេក​ទេ​ ។​
មនុស្ស​ភាគ​ច្រើន​តែង​យល់​ថា​ ការ​ទទួល​ទាន​ប្រៃ​គឺ​ជា​មូលហេតុ​ដែល​នាំ​ឱ្យកើត​ជំងឺ​ទឹក​នោម​ប្រៃ​ ត្រង់​នេះ​ក៏​ត្រូវ​​ខ្លះ​ដែរ​ ព្រោះ​ថា​ការ​បរិភោគ​អាហារ​ប្រៃ​ពេល​អាច​ធ្វើ​ឱ្យ​កើត​ជំងឺ​លើស​ឈាម​ ដែល​អាច​វិវឌ្ឍ​ទៅ​រក​ជំងឺ​ទឹក​នោម​ប្រៃ​ ។​ បច្ចុប្បន្ន​ មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​តែ​ប្ដូរ​របប​អាហារ​ ចៀស​វាង​ការ​ទទួលទាន​ប្រៃ​ពេក​ ខ្លាញ់​ច្រើន​ពេក​ ត្រូវ​ធ្វើ​លំហាត់ប្រាណ​ឱ្យ​បាន​ទៀត​ទាត់​ និង​ត្រូវ​ទទួល​ទាន​បន្លែ​ ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​ ។​

ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ប្រៃ​នេះ​មាន​អាការៈ​ ស្លេក​ស្លាំង​ ហើម​មុខ​មាត់​ ហើម​ដៃ​ជើង​ អស់​កម្លាំង​ ចេញ​រមាស់​ពេញ​ខ្លួន​ ទទួល​ទាន​អាហារ​មិន​បាន​ ល្ហិតហ្ហៃ​ ស្គមរីងរៃ​ ឡើង​លឿង​សាច់​ ជា​ដើម​ ។​ ចំណែក​ឯ​ការ​ព្យាបាល​ជា​ទូទៅ​ត្រូវ​ព្យាបាល​ពី​មូលហេតុ​របស់ជំងឺ​នេះ​ជា​មុន​សិន​ ។ កាល​ណា​បើ​ទុក​យូរ​ ជំងឺ​នេះ​អាច​ធ្វើ​ឱ្យ​លោកអ្នក​ស្លាប់​បាន​ បើ​សិន​ជា​មិន​បាន​ព្យាបាល​ ។​ នៅ​ប្រទេស​កម្ពុជា​ ជំងឺ​ទឹក​នោម​ប្រៃ​កើត​មានច្រើន​ណាស់​​ដែល​មាន​បរិមាណ​ពី​៥​ទៅ​១០​ភាគ​រយ​ ហើយ​ជំងឺ​នេះ​វិវឌ្ឍ​មក​ពី​អ្នក​កើត​ជំងឺ​លើស​ឈាម​ និង​ទឹកនោម​ផ្អែម​ ៕​