ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយៗ 6ចំណុច​ជួយ​ជំ​រុញ​ដល់​ការ​បំ​ពេញ​មុខ​ងាររបស់​ថ្លើម​

10 ឆ្នាំ មុន

ថ្លើម​គឺ​ជា​សរី​រាង្គ​ដ៏​សំ​ខាន់​មួយ​ដែល​បំ​ពេញ​មុខ​ងារ​ច្រើន​យ៉ាង​ក្នុង​រាង​កាយ​ក្នុង​នោះ​មាន​ដូច​ជា កម្ចាត់​សារ​ធាតុ​ពុល បំបែក​បណ្តា​​​កោ​សិ​កា​ឈាម​ក្រ​ហម ​ផលិត​អ័រ​ម៉ូន​និង​ជា​កន្លែង​ស្តុក​ទុក​សារ​ធាតុ​ស្ករ Glycogenជា​ដើម ។ ដើម្បី​ឱ្យ​ថ្លើម​បំ​ពេញ​មុខ​ងារទាំង​អស់​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្រៅ​ពី​ការ​ប្រើ​ប្រាស់ថ្នាំ គេ​គួរសាក​ល្បង​អនុវត្ត​ទម្លាប់​មួួ​យ​ចំ​នួន​ដូច​ខាង​ក្រោម ៖

ថ្លើម​គឺ​ជា​សរី​រាង្គ​ដ៏​សំ​ខាន់​មួយ​ដែល​បំ​ពេញ​មុខ​ងារ​ច្រើន​យ៉ាង​ក្នុង​រាង​កាយ​ក្នុង​នោះ​មាន​ដូច​ជា កម្ចាត់​សារ​ធាតុ​ពុល បំបែក​បណ្តា​​​កោ​សិ​កា​ឈាម​ក្រ​ហម ​ផលិត​អ័រ​ម៉ូន​និង​ជា​កន្លែង​ស្តុក​ទុក​សារ​ធាតុ​ស្ករ Glycogenជា​ដើម ។ ដើម្បី​ឱ្យ​ថ្លើម​បំ​ពេញ​មុខ​ងារទាំង​អស់​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្រៅ​ពី​ការ​ប្រើ​ប្រាស់ថ្នាំ គេ​គួរសាក​ល្បង​អនុវត្ត​ទម្លាប់​មួួ​យ​ចំ​នួន​ដូច​ខាង​ក្រោម ៖

១- ផឹក​ទឹក​ដាក់​ចំណិត​ក្រូច​ឆ្មារ​ ៖
ការ​ទទួល​ទាន​ទឹក​ ជា​ពិ​សេស​ទឹក​បរិ​សុទ្ធ​ចន្លោះ​ពី​៨ទៅ​១០​កែវរៀង​រាល់​ថ្ងៃ​ ជា​វិធី​ល្អ​តែ​មួយ​គត់​ជួយ​ឱ្យ​ថ្លើម​បំ​ពេញ​មុខ​ងារ​បណ្តេញ​សារ​ធាតុ​ពុល​ចេញ​ពី​រាង​កាយ ។ ដើម្បី​ឱ្យ​កាន់​តែ​ប្រ​សិទ្ធ​ភាព​ គេ​គួរ​ច្រ​បាច់​ក្រូច​ឆ្មារ​១ផ្លែ​ឬ១ផ្លែ​១ចំ​ហៀង​ក្នុង​ទឹក​មួយ​កែវ​ធំ ។ ក្រូច​ឆ្មារត្រូវ​គេ​ដឹង​ថា ​មាន​ផ្ទុក​សារ​ធាតុ​ពិ​សេស​ម្យ៉ាង​ជួយ​ជំ​រុញ​ដល់​សមត្ថ​ភាព​កម្ចាត់​សារ​ធាតុ​ពុល​របស់​ថ្លើម ។ អា​ស៊ីត​ស៊ី​ទ្រិច​ក្នុង​ទឹក​ក្រូច​ឆ្មារ​ត្រូវ​គេពិ​សោធ​​ឃើញ​ថា អាច​ជួយ​ឱ្យ​ថ្លើម​ផលិត​ទឹក​ប្រមាត់​កាន់​តែ​ច្រើន ។

២- ទទួួល​ទាន​បណ្តា​បន្លែ​គ្រប់​ពណ៌​ឱ្យ​បាន​ច្រើន ៖
ពពួក​បន្លែ​ស្លឹក​ពណ៌​បៃ​តង មើម​កា​រ៉ុត ស្ពៃ​ក្តោប ឆៃ​ថាវ​ក្រ​ហម និង​បណ្តា​បន្លែ​ផ្សេង​ៗ​ទៀត​គឺ​ជា​អា​ហារ​បង្កើន​ថាម​ពល​ដល់​ថ្លើម ។ នៅ​ពេល​បំ​ពេញ​មុខ​ងារ​ក​ម្ចាត់​ជាតិ​ពុល​ពី​រាង​កាយ ថ្លើម​ត្រូវ​ការ​ចាំ​បាច់​នូវ​កម្លាំង​ថាម​ពល ។ ដូច្នេះ​ដើម្បី​បង្កើន​សមត្ថ​ភាព​កម្ចាត់​ជាតិ​ពុល​របស់​វា គេ​គួរ​ទទួល​ទាន​ ខ្ទឹម​បា​រាំង ខ្ទឹម​ស និង​ខាត់​ណា​ខៀវ​ឱ្យ​បាន​ច្រើន ។ ការ​ខ្វះ​ខាត​សារ​ធាតុ​ចិញ្ចឹម​តែ​មួយ​មុខ​ណា​មួយ​ អាច​នឹង​នាំ​ឱ្យ​ការ​បំ​ពេញ​មុខ​ងារ​កម្ចាត់​ជាតិ​ពុល​របស់​ថ្លើម​រាំង​ស្ទះ​ទៅ​បាន​ផងដែរ ។

៣- ម៉ាស្សា​​រាង​កាយ​នៅ​ពេល​ខ្លះ ៖
ខណៈ​កំពុង​ដេក​ផ្ងារ​ អ្នក​អាច​ម៉ាស្សា​ដោយ​ថ្នម​ៗ​លើ​ថង់​ប្រ​មាត់​និង​បរិ​វេណ​ផ្តុំ​ថ្លើម​ដែល​ស្ថិត​នៅ​បណ្តោយ​ឆ្អឹង​ជំ​នី​ខាង​ក្រោម​ផ្នែក​ខាង​ស្តាំដង​ខ្លួន​ ។ ធ្វើ​បែបនេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ការចរាចរ​ឈាម​ទៅ​កាន់​ថ្លើម ។

៤- គួរ​ជៀស​វាង​ទង្វើ​ឬ​ការ​ហូបចុក​ដែល​ប៉ះ​ពាល់​ដល់​ថ្លើម ៖
ដោយ​គ្មាន​ការ​រំ​ខានពី​គ្រឿង​ស្រ​វឹង​និង​បណ្តា​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​ ថ្លើម​បំ​ពេញ​មុខ​ងាររបស់​ខ្លួន​បាន​យ៉ាង​ល្អ​គ្រប់​គ្រាន់ ។ ជាទូ​ទៅ ការ​លេប​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចុក​ចាប់​(ទោះ​ក្នុង​កម្រិត​ដូស​តិច​តួច​ក្តី​)​ឬ​ផឹក​ស្រា​ទៀង​ទាត់​គឺ​ជា​បុព្វ​ហេតុ​ចម្បង​បណ្តាល​ឱ្យ​ថ្លើម​ចុះ​ខ្សោយ​និង​ឈាន​ទៅ​មាន​ជំ​ងឺ ។

៥- លេប​ឱសថ​អាហារូបត្ថម្ភ​ជំ​នួួយ​ថ្លើម ៖
ឱសថ​រុក្ខជាតិ Milk Thistle  ឱសថ​​រមៀត​និង ឱសថចម្រាញ់​ពី​ឫសផ្កា Dandelion គឺ​ជា​អ្វី​ដែល​គួរ​ពិ​ចារ​ណា​នៅ​ពេល​​គេ​គិត​ពី​ការ​សម្អាត​ក៏​ដូចជា​ការ​ការពារ​ថ្លើម ។ ចូរ​សាក​ល្បង​ប្រើ​ប្រាស់​ រមៀត ៤៥​មិល្លី​ក្រាម​ ឫសផ្កាDandelion ៤០០មិល្លី​ក្រាម​ ឬ Milk Thistle  ៤០០មិល្លី​ក្រាម​ប្រ​ចាំ​ថ្ងៃ ។ ចំពោះផ្កា Dandelion គេ​អាច​យក​ឫស​វា​ទាំង​ស្រស់​ទៅ​ចំ​ហុយ​ធ្វើ​ជា​តែ​ក៏​បាន​ ។

៦- ត្រូវ​ទទួល​ទាន​អា​ហារ​ផ្ទុក​​សារ​ធាតុ​រ៉ែ​ឱ្យ​បាន​គ្រប់​គ្រាន់ ៖
រ៉ែ​ជា​សារ​ធាតុ​ចាំ​បាច់​បំ​ផុត​សម្រាប់​ថ្លើម​ក្នុង​ពេល​បំ​ពេញ​មុខ​ងារ​កម្ចាត់​ជាតិ​ពុល​ពី​រាង​កាយ​ ។ រ៉ែ​ចាំ​បាច់​សម្រាប់​ដំណើរ​ការ​កម្ចាត់​​ជាតិ​ពុល​ពី​រាង​កាយ​មាន​ដូចជា ម៉ាញេស្យូម កាល់​ស្យូម​ ប៉ូ​តា​ស្យូម ទង់​ដែង សូ​ដ្យូម ដែក ស័ង្កសី​ សេលី​ញ៉ូម​ ម៉ង់​កា​ណែស​ ។ ចូរ​ទទួល​ទាន​បណ្តា​អា​ហារ​ដែល​​ផ្ទុក​រ៉ែ​ទាំង​នេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច ៕