ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​គួរ​​ថែរក្សា​សុខ​ភាព​មាត់​ធ្មេញ​​និង​ស្បែក​របស់​ខ្លួន​​ដោយ​របៀប​ណា ?

10 ឆ្នាំ មុន

ដោយ​សារ​តែ​កម្រិត​ស្ករ​ក្នុង​ឈាម​ខ្ពស់​គឺ​ជា​រឿង​ងាយ​ស្រួល​ដល់​បាក់​តេរី​បង្ក​ការ​បំ​ផ្លាញ​ដល់​ធ្មេញ​និង​អញ្ចាញ​ ។ ដូច្នេះ​បុគ្គល​ដែល​កើត​ជំ​ងឺ​ទឹក​​នោម​ផ្អែម​ ប្រ​ឈម​ខ្ពស់​បំ​ផុត​នឹង​បញ្ហា​មាត់​ធ្មេញ​ជាង​អ្នក​ដទៃ ។ ទោះ​ជា​យ៉ាង​ណា គេ​អាច​រក្សា​សុខ​ភាព​ធ្មេញ​ក៏​ដូចជា​អញ្ចាញ​ដោយ​អនុវត្ត​វិធី​សាស្ត្រ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​នេះ ៖

– ស្ករ​ក្នុង​ឈាម​ត្រូវ​រក្សា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្ម​តា
– ដុស​សម្អាត​ធ្មេញ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​ថ្ងៃ
– ប្រើ​ខ្សែ​ដុសសម្អាត​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ ។ ខ្សែ​អាច​កំ​ចាត់​មេរោគ​ដែល​ច្រាស់​ចូល​ទៅ​មិន​ដល់ ។
– មិន​ត្រូវ​ជក់​បា​រី ។ ជក់​បារី​បង្កើន​ហា​និភ័យ​ជំ​ងឺ​អញ្ចាញ
– សម្រាប់​អ្នក​ប្រើ​ធ្មេញ​ក្លែង​ក្លាយ​ គួរ​លាង​សម្អាត​ឱ្យ​បា​ន​ស្អាត​ក្រោយ​ការ​ទទួល​ទាន​រួច ។
– ត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​ឆ្នាំ ។

ដោយ​ឡែក​ចំពោះ​សុខ​ភាព​ស្បែក​វិញ គួរ​អនុវត្ត​ដូច​ខាង​ក្រោម ៖
– ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន
– ដុស​សម្អាត​ជា​មួយ​សាប៊ូ​ថែរក្សា​ស្បែក​
– ជូត​ខ្លួន​ឱ្យ​ស្អាត​ល្អ​បន្ទាប់​ពី​ងូតទឹករួច
– ប្រើ​ឡេ​លាប​ស្បែក​ក្រោយ​ហែល​ទឹក​រួច ជា​ពិ​សេស​អំ​ឡុង​រដូវ​រងារ
– គួរ​កុំ​ងូតទឹកក្តៅ​ខ្លាំង​ដែល​នាំ​ឱ្យ​ស្បែក​ស្ងួត
– ត្រូវ​ឧស្សា​ហ៍​ពិនិត្យ​មើល​ស្បែក​រក​កន្លែង​ដែល​ស្ងួត រលាក ឬក្រហមបន្ទាប់​ពី​ហែល​ទឹក
​រួច​ ។

កម្រិត​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ធ្វើ​ឱ្យ​រាង​កាយ​បាត់​បង់​វត្ថុ​រាវ​ ។ បុគ្គល​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ឈម​ខ្លាំង​នឹង​ការរមាស់​ស្បែក​ឬ​ស្បែក​ស្ងួត ។ ក្នុង​ករណី​ខ្លះ ស្បែក​ស្ងួត​អាច​ក្លាយ​ទៅ​ជា​ប្រេះ​ ហើយ​បន្ទាប់​ មេរោគ​អាច​ជ្រៀត​ចូល​តាម​ស្នាម​នេះ​បង្ក​ឱ្យ​ទៅ​ជា​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ ។ មួយ​វិញ​ទៀត កម្រិត​ស្ករ​ក្នុងឈាម​ខ្ពស់​ក៏​អាច​បណ្តាល​ឱ្យ​ខូច​ខាត​សរសៃ​ប្រសាទ​ធ្វើ​ឱ្យ​ថយ​ចុះ​​បរិមាណ​​ញើស​ដែល​រាង​កាយ​ផលិត ៕